តិចអត់ដឹង!!! ពីកាសIPHONE

2/13/2015 0 Comments A+ a-


របៀប​បញ្ជា​កាស iPhone ១៤ចំណុចប្រភព៖​ businessinsider

រាល់​កាស EarPods នៅ​លើ iPhone របស់​លោក​អ្នក គឺ​សុទ្ធតែ​ត្រូវ​បាន​ភ្ជាប់​មក​នូវ​មុខងារ​អាច​បញ្ហា​ដំណើរការ​ទូរស័ព្ទ iPhone បាន​ច្រើន​រូបភាព​ផ្សេងៗ​គ្នា។ ​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែលជា​​បាន​ដឹង​ពី​របៀប​បញ្ជា​កាស iPhone ខ្លះៗ​ហើយ ប៉ុន្តែ​ដើម្បី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត លោក​អ្នក​អាច​មក​រៀន​ពី​របៀប​បញ្ជា ១៤ចំណុច​ខាង​ក្រោម​នេះ។




១) លេង (play) បទ​ចម្រៀង ដោយ​ចុច​លើ​ប៊ូតុង​កណ្ដាល​នៃ​កាស iPhone ម្ដង

ស្រី​ស្អាត​ម៉ាឡេស៊ី​ប្រកាស​រក​បុរស​ដើរលេង​​ថ្ងៃ​ Valentine


២) ផ្អាក (pause) បទ​ចម្រៀង ដោយ​ចុច​លើ​ប៊ូតុង​កណ្ដាល​ម្ដង​ដូច​គ្នា​នឹង Play ដែរ

៣) ប្ដូរ​បទ​ចម្រៀង​ទៅ​មុខ (Next) ត្រូវ​ចុច​លើ​ប៊ូតុង​កណ្ដាល​ចំនួន ២ដង​ជាប់​គ្នា

៤) ​ប្ដូរ​បទ​ចម្រៀង​ទៅ​ក្រោយ​វិញ (Previous) ត្រូវ​ចុច​លើ​ប៊ូតុង​កណ្ដាល​ចំនួន ៣ដង​ជាប់​គ្នា

៥) រំកិល​សាច់​ចម្រៀង​ទៅ​មុខ (Fast Forward) ត្រូវ​ចុច​លើ​ប៊ូតុង​កណ្ដាល​ចំនួន ២ដង ប៉ុន្តែ​លើក​ទី២ ត្រូវ​ចុច​ឱ្យ​ជាប់ (សង្កត់​ឱ្យ​ជាប់​រឹតតែ​យូរ បទ​ចម្រៀង​ក៏​រំកិល​ឆ្ងាយ​ទៅ​មុខ​ដែរ)

៦) រំកិល​សាច់​ចម្រៀង​ថយក្រោយ (Rewind) ត្រូវ​ចុច​លើ​ប៊ូតុង​កណ្ដាល​ចំនួន ៣ដង ប៉ុន្តែ​លើក​ទី៣ ត្រូវ​សង្កត់​ឱ្យ​ជាប់

៧) ពេល​គេ​ខល​ទូរស័ព្ទ​ចូល អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូតុង​កណ្ដាល​ម្ដង នឹង​ទទួល​ការ​ខល​ចូល។

៨) ប្រសិន​កំពុង​សន្ទនា​ទូរស័ព្ទ ស្រាប់តែ​មាន​គេ​ខល​ចូល​ម្នាក់​ទៀត អ្នក​អាច​ចុច​លើ​ប៊ូតុង​កណ្ដាល​ម្ដង ដើម្បី​ទទួល​ការ​ខល​ចូល​របស់​អ្នក​ថ្មី ហើយ​ផ្អាក (on hold) អ្នក​ខល​ចូល​មុន

៩) តែ​ប្រសិន​ចង់​ចុច​បិទ អ្នក​ខល​ចូល​ទី២នោះ គឺ​គ្រាន់តែ​ចុច​សង្កត់​លើ​ប៊ូតុង​កណ្ដាល​ឱ្យ​ជាប់​ប្រហែល ២វិនាទី​ប៉ុណ្ណោះ

១០) ដើម្បី​ទទួល​ការ​ហៅ​ចូល​ការ​ខល​ចូល​តែ​មួយ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូតុង​កណ្ដាល​ដើម្បី​លើក​និយាយ​បាន

១១) នៅ​ពេល​និយាយ​ទូរស័ព្ទ​ចប់ អ្នក​អាច​ចុច​លើ​ប៊ូតុង​កណ្ដាល​ម្ដង​ឱ្យ​ជាប់​រហូត​ចេញ​មុខងារ voice mail

១២) ប្រសិន​មាន​គេ​ខល​ចូល ប៉ុន្តែ​អ្នក​មិន​ចង់​លើក​ទូរស័ព្ទ​ទេ​នោះ អាច​ចុច​សង្កត់​លើ​ប៊ូតុង​កណ្ដាល​ឱ្យ​ជាប់​ដើម្បី ignore។

១៣) ដើម្បី​ដំណើរការ​មុខងារ Siri សូម​ចុច​លើ​ប៊ូតុង​កណ្ដាល​ឱ្យ​ជាប់​រហូត​ដល់​កម្មវិធី​ដំណើរការ​ជា​ការ​ស្រេច។

១៤) អ្នក​អាច​ថតរូប​ដោយ​ចុច​លើ​ប៊ូតុង​ដំឡើង​សំឡេង​ម្ដង (Volume Up) ឬ​ប៊ូតុង​បន្ថយ​សំឡេង (Volume Down) ម្ដង​បាន​ដូច​គ្នា។

ដោយ៖ លី ឈៀន
ប្រភព៖​ businessinsider