ក្រុមហ៊ុន Draft Adverting Cambodia ទទួលបានពានរង្វាន់ ពីក្រុមហ៊ុន Dell Corporation
បាងកក- ខែកុម្ភៈ ឆ្នាំ 2015៖ លោក Chantup Desabaedya ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Draft Adverting Cambodia ក្រុមហ៊ុន Professional Media Cambodia និងក្រុមហ៊ុន Prakit Advertising (ប្រទេសមីយ៉ាន់ម៉ា) ទទួលបានពានរង្វាន់ “The Best Performance in Dell Consumer Business Award” សម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ពីអ្នកនាង SadananYodpradoo ប្រធានផ្នែកលក់ប្រចាំតំបន់ឥណ្ឌូចិនរបស់ក្រុមហ៊ុន Dell ផ្នែក Dell Consumer Business។
ក្រុមហ៊ុន Draft Adverting Cambodia, Professional Media Cambodia និង Prakit Advertising (មីយ៉ាន់ម៉ា) បាននិងកំពុងសហការជាមួយក្រុមហ៊ុន Dell អស់រយៈពេលជាច្រើនឆ្នាំមកហើយដោយតែងតែផ្ដល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយលក្ខណៈច្នៃប្រឌិត និងប្រសិទ្ធភាពខ្ពស់បំផុត។ បច្ចុប្បន្នផលិតផល Dell មានភាពល្បីល្បាញ និងការគាំទ្រកើនឡើងជាលំដាប់នៅលើទីផ្សារប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ ពានរង្វាន់នេះបានបង្ហាញឲ្យឃើញថាក្រុមហ៊ុនទាំងបីគឺជាដៃគូដែលមានជំនាញខ្ពស់លើការផ្គត់ផ្គង់សេវាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Dell។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Draft Adverting Cambodia, Professional Media Cambodia និង Prakit Advertising (មីយ៉ាន់ម៉ា) គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទំនាក់ទំនងទីផ្សារ និងពាណិជ្ជកម្មអន្តរជាតិឈានមុខគេមួយដែលតែងតែផ្ដល់នូវគំនិតច្នៃប្រឌិតល្អៗថ្មីៗ សម្រាប់អតិថិជនក្នុងការពង្រីកសក្តានុពលទីផ្សារតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ពីបុគ្គលិកជំនាញគ្រប់ផ្នែកសម្រាប់សេវាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
អត្ថបទ៖ PCM Agency