ស្វែងយល់កម្រិតវិទ្យុសកម្មនៅលើ iPhone 6 និង iPhone 6 Plus តើវាគួរឱ្យបារម្មខ្លាំងកម្រិតណា?
គណៈកម្មការសហព័ន្ធផ្នែកទំនាក់ទំនង FCC របស់អាមេរិក បានកំណត់ និងហៅការសាយភាយសារធាតុវិទ្យុសកម្មអេឡិចត្រូនិកនៅ លើទូរស័ព្ទថា ជាអត្រាស្រូបយកជាក់លាក់តាងដោយ “SAR”។ SAR (Specific Absorption Rate) ត្រូវបានប្រើខ្នាត វ៉ាត់ក្នុងមួយគីឡូក្រាមនៃជាលិកា ឬ W/kg។
FCC បានកំណត់ច្បាប់ក្នុងការផលិតទូរស័ព្ទឆ្លាតវៃមិនឱ្យមានតម្លៃ SAR លើសពី 1.6W/kg នោះទេ ព្រោះវាជាតម្លៃគ្រោះថ្នាក់ខ្ពស់បំផុតដែលធ្វើឱ្យប៉ះពាល់សុខភាពមនុស្ស។ ចំណែកក្រុមនិយ័តករខាងវិស័យទូរគមនាគមន៍នៅប្រទេសកាណាដា និងនៅអឺរ៉ុប បានកំណត់យកកម្រិត 2.0W/kg ជាអត្រាគ្រោះថ្នាក់ខ្ពស់បំផុតហាមមិនឱ្យក្រុមហ៊ុនផលិត និងចែកចាយលក់ទូរស័ព្ទដែលមានតម្លៃលើសនេះទេ។
ដោយសារតម្រូវការធ្វើទំនាក់ទំនងគ្នាបានងាយស្រួល ឆាប់រហ័ស ដូច្នេះវាពុំជារឿងងាយស្រួលក្នុងការកាត់ផ្ដាច់ការប្រើទូរស័ព្ទនោះទេ។ ម្យ៉ាង ដោយសារបច្ចេកវិទ្យាអភិវឌ្ឍខ្លាំង មនុស្សកាន់តែចង់ដឹងចង់ស្គាល់ អំពីបច្ចេកវិទ្យាទំនើងៗចុងក្រោយទាំងនោះ។ ជាក់ស្ដែង កំពូលទូរស័ព្ទជំនាន់ក្រោយបង្អស់របស់ក្រុមហ៊ុន Apple គឺ iPhone 6/6Plus ត្រូវបានបំពាក់មុខងារសម្បូរបែបជាច្រើន ធ្វើឱ្យសាធារណជនសុទ្ធតែចង់បាន។ រាល់ Smartphone មិនថាតែ iPhone 6 ទាំងពីរម៉ូដែលនេះប៉ុណ្ណោះទេ គឺសុទ្ធតែមានការសាយភាយវិទ្យុសកម្មដូចគ្នា គ្រាន់តែមានកម្រិត SAR ខុសគ្នា។ ចុះតើអ្នកមានដឹងទេថា តើ iPhone 6 ឬ iPhone 6 Plus ដែលអ្នកកំពុងប្រើ មានការសាយភាយវិទ្យុសកម្មកម្រិតណា?
… ស្វែងយល់អំពីផលប៉ះពាល់ និងទប់ស្កាត់វិទ្យុសកម្មទូរស័ព្ទដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ …
iPhone 6 ទាំងពីរម៉ូដែល គឺមានកម្រិតវិទ្យុសកម្ម SAR = 1.18W/kg។ ប្រសិនបើអ្នកប្រើប្រាស់ ដោយរក្សាគម្លាត ៥មិល្លីម៉ែត្រពីខ្លួននោះតម្លៃ SAR = 1.18W/kg ហើយ iPhone 6 Plus មានតម្លៃ 1.19W/kg។
មិនខុសអីនឹងម៉ូដែលទូរស័ព្ទផ្សេងៗជាច្រើននោះទេ iPhone ជំនាន់ថ្មីទាំងពីរម៉ូដែល មានអង្គបញ្ជូន(transmitter) ដែលអាចបញ្ចេញកាំរស្មីម៉ៃក្រូវ៉េវ (វិទ្យុសកម្ម) មួយចំនួន ក្នុងនោះរួមមាន សេវាទូរស័ព្ទ (cellular), Wi-Fi និងវិទ្យុសកម្មចេញពី Bluetooth។ នៅពេលអង្គបញ្ជូនទាំងអស់នេះដំណើរការព្រមគ្នា (turn on) តម្លៃ SAR នៅលើ iPhone 6 ឡើងខ្ពស់ដល់ 1.58W/kg និង iPhone 6 Plus ឡើងដល់ 1.59W/kg ដែលនៅកៀកយ៉ាងខ្លាំងនឹងកម្រិតដែល FCC បានកំណត់គឺ 1.60W/kg។ ដើម្បីកាត់បន្ថយការប៉ះពាល់ទៅនឹងវិទ្យុសកម្មដូច្នេះ អ្នកគួរណាស់តែបិទ (turn off) អង្គបញ្ជូន (transmitter) ទាំងនេះ ប្រសិនមិនប្រើការ។
យោងតាមសារព័ត៌មាន saferemr.com បានបញ្ជាក់ទៅលើកម្រិតវិទ្យុសកម្មនៅលើ iPhone 6 (គិតជាវ៉ាត់ក្នុងមួយគីឡូក្រាម) ដូចខាងក្រោម៖
-ផ្នែកក្បាល = 1.18W/kg
-ផ្នែកដងខ្លួន = 1.18W/kg
-Wireless Router (Hotspot) = 1.18W/kg
-ការប្រើប្រាស់អង្គបញ្ជូន (cellular + Wi-Fi + Bluetooth) ដំណាលគ្នា (ផ្នែកក្បាល) = 1.51W/kg
-ការប្រើប្រាស់អង្គបញ្ជូន (cellular + Wi-Fi + Bluetooth) ដំណាលគ្នា (ផ្នែកដងខ្លួន) = 1.58W/kg
… តើវិទ្យុសកម្មនៅលើ iPhone 6/6 Plus ធៀបនឹងទូរស័ព្ទ Samsung ត្រកូល Galaxy មួយណាគ្រោះថ្នាក់ជាងមួយណា? …
-ផ្នែកក្បាល = 1.18W/kg
-ផ្នែកដងខ្លួន = 1.18W/kg
-Wireless Router (Hotspot) = 1.18W/kg
-ការប្រើប្រាស់អង្គបញ្ជូន (cellular + Wi-Fi + Bluetooth) ដំណាលគ្នា (ផ្នែកក្បាល) = 1.51W/kg
-ការប្រើប្រាស់អង្គបញ្ជូន (cellular + Wi-Fi + Bluetooth) ដំណាលគ្នា (ផ្នែកដងខ្លួន) = 1.58W/kg
… តើវិទ្យុសកម្មនៅលើ iPhone 6/6 Plus ធៀបនឹងទូរស័ព្ទ Samsung ត្រកូល Galaxy មួយណាគ្រោះថ្នាក់ជាងមួយណា? …
កម្រិតវិទ្យុសកម្មនៅលើ iPhone 6 Plus (គិតជាវ៉ាត់ក្នុងមួយគីឡូក្រាម)
-ផ្នែកក្បាល = 1.18W/kg
-ផ្នែកដងខ្លួន = 1.19W/kg
-Wireless Router (Hotspot) = 1.19W/kg
–ការប្រើប្រាស់អង្គបញ្ជូន (cellular + Wi-Fi + Bluetooth) ដំណាលគ្នា (ផ្នែកក្បាល) = 1.59W/kg
-ការប្រើប្រាស់អង្គបញ្ជូន (cellular + Wi-Fi + Bluetooth) ដំណាលគ្នា (ផ្នែកដងខ្លួន) = 1.54W/kg
-ផ្នែកក្បាល = 1.18W/kg
-ផ្នែកដងខ្លួន = 1.19W/kg
-Wireless Router (Hotspot) = 1.19W/kg
–ការប្រើប្រាស់អង្គបញ្ជូន (cellular + Wi-Fi + Bluetooth) ដំណាលគ្នា (ផ្នែកក្បាល) = 1.59W/kg
-ការប្រើប្រាស់អង្គបញ្ជូន (cellular + Wi-Fi + Bluetooth) ដំណាលគ្នា (ផ្នែកដងខ្លួន) = 1.54W/kg
ខាងក្រោមនេះគឺជាកម្រិតវិទ្យុសកម្មនៅលើគ្រប់ជំនាន់ iPhone ដោយផ្អែកតាមគេហទំព័រ cellphones.procon.org និង rfsafe។
– iPhone 6 និង iPhone 6 Plus = 1.18W/kg
– iPhone 5S = 0.93W/kg ទៅ 0.98W/kg
– iPhone 5C = 0.96W/kg ទៅ 0.99W/kg
– iPhone 5 = 1.18W/kg (AT&T)
– iPhone 4S = 1.11W/kg (Sprint, Verizon, AT&T)
– iPhone 4 = 1.18W/kg (Virgin, Verizon)
– iPhone 3GS = 0.79W/kg (AT&T)
– iPhone 3G = 1.38W/kg
– iPhone = 0.97W/kg
– iPhone 6 និង iPhone 6 Plus = 1.18W/kg
– iPhone 5S = 0.93W/kg ទៅ 0.98W/kg
– iPhone 5C = 0.96W/kg ទៅ 0.99W/kg
– iPhone 5 = 1.18W/kg (AT&T)
– iPhone 4S = 1.11W/kg (Sprint, Verizon, AT&T)
– iPhone 4 = 1.18W/kg (Virgin, Verizon)
– iPhone 3GS = 0.79W/kg (AT&T)
– iPhone 3G = 1.38W/kg
– iPhone = 0.97W/kg
បញ្ជាក់៖ រាល់កម្រិតវិទ្យុសកម្មខាងលើនេះ គឺអាចមានតម្លៃខុសគ្នាបន្តិចបន្តួច អាស្រ័យលើសេវាទូរស័ព្ទដែលម្ចាស់ទូរស័ព្ទកំពុងប្រើ។ តម្លៃខាងលើ ភាគច្រើនគឺយកតាមសេវាទូរស័ព្ទរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយជាអត្រាស្រូបយកជាក់លាក់ (SAR) ដែលគិតលើផ្នែកខាងលើ (ក្បាល) របស់មនុស្ស។
ចំពោះការការពារដែលអ្នកគួរដឹង និងធ្វើដំបូងគេគឺ ព្យាយាមកុំទុកទូរស័ព្ទនៅកៀននឹងខ្លួនពេក។ អាការៈទទួលរងផលប៉ះពាល់ដោយសារសារធាតុវិទ្យុសកម្មអេឡិចត្រូនិកគឺ អាចធ្វើឱ្យអ្នក ឈឺក្បាល ក្អួតចង្អោរ អស់កម្លាំង ឈឺក ខ្សោយការចងចាំ ហើយអាចគ្រោះថ្នាក់រហូតកើតជាជំងឺបាត់ការចងចាំ ជំងឺមហារីកឈាម (ឈាមស ស៊ីឈាមក្រហម) ជំងឺមហារីកខួរក្បាលដ៏កម្រ បម្រែបម្រួលអង់ស៊ីមដែលនាំឲ្យប៉ះពាល់ដល់ DNA ប៉ះពាល់ដល់ទារកក្នុងផ្ទៃ ជំងឺពីកំណើត ជំងឺរំលាយអាហារ ជំងឺ Alzheimer ដែលធ្វើឲ្យលក្ខខណ្ឌបំពេញមុខងារបេះដូងចុះខ្សោយជាដើម។ ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
មិត្តអ្នកអានក៏អាចឆែកមើលកម្រិតវិទ្យុសកម្មលើទូរស័ព្ទរបស់ខ្លួន បាន ដោយចូលទៅគេហទំព័រដូចជា phonearena និង gsmarena ក៏បាន រួចចូលទៅកាន់ទំព័រលក្ខណៈសម្បត្តិលំអិតនៃម៉ូដែលទូរស័ព្ទរបស់អ្នក រួចហើយរំកិលចុះក្រោម និងរកមើលអក្សរ ត្រង់ចំណុច FCC measured SAR (លើគេហទំព័រ phonearena) ឬនៅត្រង់ Mics: SAR US និង SAR EU (នៅលើគេហទំព័រ gsmarena) ឬចូលទៅ http://www.androidvipclub.com/sar-values-of-all-android-phones/ ដើម្បីឆែកមើលម៉ូដែលទូរស័ព្ទក៏បាន៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ dslreports, saferemr
