TransAsia គ្រោង​ផ្ដល់​ប្រាក់​ ៤៧ ម៉ឺន​ដុល្លារ​​ ចំពោះ​គ្រួសារសព​​ដែល​ស្លាប់​ដោយ​ធ្លាក់​យន្តហោះ​

2/11/2015 0 Comments A+ a-


យន្តហោះ​របស់ TransAsia (រូបតំណាង)ប្រភព៖​ ainonline.com

​ក្រុមហ៊ុន​អាកាសចរណ៍​តៃវ៉ាន់ TransAsia ដែល​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ខ្លួន​បាន​ធ្លាក់​កាលពី​ថ្ងៃ​៤ កុម្ភៈ ២០១៥ បាន​យល់​ព្រម​ផ្ដល់​សំណង​ចំពោះ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់ ដោយ​ក្នុង​ម្នាក់ៗ ក្រុមហ៊ុន​សង ៤៧០ ០០០ ដុល្លារ​អាមេរិក​សម្រាប់​ជន​រងគ្រោះ​ដែល​ស្លាប់​ម្នាក់ ហើយ​សំណង​នេះ​ត្រូវ​បាន​ទៅ​លើ​ក្រុម​គ្រួសារ​នៃ​សព។ នេះ​ជា​ការ​អះអាង​រ​បស់​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន TransAsia ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្នុង​ចំណោម​​ប្រាក់​សំណង​នេះ​ មួយ​ផ្នែក​បាន​ពី​៖ ១- ​មូលនិធិ​សង្គ្រោះ​បឋម ក្នុង​ម្នាក់ៗ​ទទួល​បាន ៦៣០០ ដុល្លារ (ប្រាំ​មួយ​ពាន់​បី​រយ) អាមេរិក ២- ប្រាក់​វិភាជន៍​​សម្រាប់​បុណ្យសព ក្នុង​ម្នាក់ៗ​ទទួល​បាន ៣៨ ០០០ ដុល្លារ (បីម៉ឺន ប្រាំបី​ពាន់)។ នេះ​ជា​ការ​ផ្ដល់​ជូន​ពី​ខាង​ក្រុមហ៊ុន TransAsia ​ត្រង់​ថា​ក្រុម​គ្រួសារ​នៃ​សព​ទទួល​យក ឬ​យ៉ាង​ណា​ជា​ករណី​ផ្សេង។ ​ទំហំ​ទឹក​ប្រាក់​សំណង​នេះ ស្មើ​នឹង​សំណង​ដែល​ក្រុមហ៊ុន TransAsia បាន​ផ្ដល់​ជូន​ក្រុម​គ្រួសារ​នៃ​សព ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ ATR-72-600 កា​លពី​ខែកក្កដា ឆ្នាំ២០១៤។


សូម​រំឭក​ថា​កាលពី​ថ្ងៃ​ទី៤ កុម្ភៈ ២០១៥ យន្តហោះ​របស់​ក្រុមហ៊ុន​ TransAsia ជើង​ហោះ​ហើរ GE235 បាន​ធ្លាក់​ចូល​ទឹក​ទន្លេ។ មកទល់​នឹង​ពេល​នេះ គេ​ស្រង់​បាន​សាកសព ៤២ នាក់ – ម្នាក់​រក​មិន​ទាន់​ឃើញ (missing) និង​នៅ​រស់ ១៥ នាក់៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ Channel News Asia , Reuters , VOA , Associated Press , Fox News