ក្រុមហ៊ុន Huawei បង្អួត​បច្ចេកវិទ្យា​ខ្សែដៃ​សុខភាព Smartband អាច​ប្រើ​អ៊ីនធឺណិត 4.5G LTE-M ដំបូង​គេ​លើ​លោក

2/26/2015 0 Comments A+ a-

Huawei ប្រកាស​ចេញ Smartband គាំទ្រ​បច្ចេកវិទ្យា​បណ្ដាញ 4.5G LTE-Mប្រភព៖​ techlomedia
ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Huawei ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​ខ្សែដៃ Smartband ទំនើប​មាន​បច្ចេកវិទ្យា 4.5G LTE-M ដំបូង​គេ​លើ​លោក។ បច្ចេកវិទ្យា​បណ្ដាញ 4.5G នេះ ត្រូវ​បាន​ក្រុមហ៊ុន​ឱ្យ​ដឹង​ថា វា​នឹង​មាន​ល្បឿន​បញ្ជូន​រហូត​ដល់ 1Gbps ដែល​ក្រុមហ៊ុន​គ្រោង​នឹង​ចេញ​លក់​នៅ​ឆ្នាំ​ក្រោយ។

Huawei_TalkBand_B1-Featured

លក្ខណៈ​ពិសេស​របស់​ខ្សែ​ពាក់​នឹង​ដៃ (Wearable) នេះ ស្ថិត​នៅ​ត្រង់​មុខងារ​របស់​វា​ដែល​អាច​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ពាក់​បាន ដូច​ជា​ចង្វាក់​បេះដូង និង​គាំទ្រ​មុខងារ fitness ជាដើម ដែល​អាច​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​ផ្សេងៗ ដូច​ជា​ប្រដាប់​វាស់​សីតុណ្ហភាព (thermostats) និង​ឧបករណ៍​បង្ហាញ​កម្រិត​ថាមពល​ជាដើម (energy reader)។ Smartband របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ នឹង​បំពាក់​ដោយ​ឈីប LTE-M ផលិត​ដោយ Neul ដែល Huawei បាន​ទិញ​យក​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៤។


4.5G LTE-M Smartband នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បំពាក់​អេក្រង់​ប្រភេទ OLED ទំហំ ១,៤អ៊ីញ ភ្ជាប់​មុខងារ NFC, មាន bluetooth ហើយ​ប្រើ​មិន​ចូល​ទឹក មិន​ចូល​ធូលី​ដី។ លោក Ryan Ding ប្រធាន​ផ្នែក​ផលិតផល និង​ដំណោះស្រាយ​របស់ Huawei ឱ្យ​ដឹង​ថា៖ «4.5G គាំទ្រ​ដល់ 100K ក្នុង​ការ​ភ្ជាប់ cell conncetion តាម LTE-M ហើយ​ច្រើន​ជាង 4G ១០០ដង»។

ចំពោះ​លក្ខណៈ​សម្បត្តិ​លំអិត​ជាង​នេះ​ទៀត​នោះ ក្រុមហ៊ុន Huawei នឹង​ធ្វើ​ការ​បង្ហាញ​ជូន​សាធារណជន​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក (Mobile World Congress) ដែល​នឹង​ប្រារព្ធ​ធ្វើ​ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ​នៅ​ដើម​ខែ​មីនា៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ gsmarena