ចូល​ទៅ​កៀក​ព្រះអាទិត្យ​ពិត​ជា​គួរឲ្យ​ខ្លាច​​​​​​! (video inside)

2/26/2015 0 Comments A+ a-

នៅ​ពេល​ដែល​​​លំហអាកាស​ស្រលះ​ល្អ ព្រះអាទិត្យ​អាច​បញ្ចេញ​ពន្លឺ​របស់​វា​ក្នុង​ចម្ងាយ​រហូត​ដល់ ១៤៩,៦៧  លាន​គីឡូម៉ែត្រ​​ទើប​មក​ដល់​ភព​ផែនដី​។ ​នេះ​មិន​​អាច​ធ្វើ​ឲ្យ​​​អ្នក​វិទ្យាសាស្ត្រ​ប្រើប្រាស់​​យាន​ណា​មួយ​ហោះ​ទៅ​​ស្រាវជ្រាវ​កៀក​នឹង​វា​បាន​ឡើយ​ដោយ​ហេតុ​ថា​វា​មាន​​ក្តៅ​ខ្លាំង​ពេក ពោល​គឺ​គេ​បាន​​ត្រឹមតែ​ថត​រូបភាព​របស់​វា​ពី​ចម្ងាយ​​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ឥឡូវ​នេះ ​អង្គការ​ NASA បាន​ជោគជ័យ​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​សង្កេត​​ពន្លឺ​ព្រះអាទិត្យ   Solar Dynamics Observatory ឬ SDC កាន់​តែ​ទំនើប​ជាង​មុន ក្នុង​ការ​ផ្តល់​លទ្ធភាព​មួយ​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​​អាច​មើល​ឃើញ​ទិដ្ឋភាព​របស់​វា​កាន់តែ​ជិត។ ​

ថ្វីត្បិត​តែ​វា​មាន​រាង​មូល​ដូច​ផែនដី តែ​ផ្ទៃ​របស់​វា​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ទាក់ទាញ​នោះ​ឡើយ ព្រោះ​ថា​​វា​ជា​ភព​ក្រហម​​មាន​ចំហេះ​​​ជានិច្ច។ រូបធាតុ​នានា​ដែល​ចូល​ទៅ​កៀក​នឹង​វា​ ​ច្បាស់​ណាស់​ថា នឹង​ត្រូវ​បាត់​ខ្លួន​ជា​មិន​ខាន​ពីព្រោះ​កម្តៅ​របស់​វា​មាន​រហូត​ដល់ ១៥ លាន​អង្សា​ឯណោះ។




អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​បារម្ភ​នោះ​គឺ​ថា ខ្លាច​ក្រែង​អណ្តាត​​​ភ្លើង​​ព្រះ​អាទិត្យ (Solar flares) ផ្ទុះ​ចេញ​មក​ក្រៅ​ម្តងៗ (មើល​វីដេអូ​ខាងលើ​)។ បើ​​អណ្តាត​ភ្លើង​នេះ​ជះ​មក​ក្រៅ​លយ​ចេញ​មក​​មក​ចំ​ទិស​​ផែនដី​​ហើយ​នោះ វា​អាច​បង្ក​ឲ្យ​តំបន់​មួយ​ចំនួន​នៅ​លើ​​ភព​ផែនដី​​រាំង​ស្ងួត ទឹកកក​រលាយ​ភ្លាមៗ កម្តៅ​ឡើង​ខ្លាំង​បង្ក​ទៅ​ជា​គ្រោះ​រាំងស្ងួត រួម​​ទាំង​​ប៉ះពាល់​ដល់​ការ​បង្ក​បង្កើន​ផល​ជា​ដើម​។

អ្នក​វិទ្យាសាស្ត្រ​អង្គការ​ NASA បាន​អះអាង​ថា អណ្តាត​ភ្លើង​របស់​ព្រះអាទិត្យ​​មាន​ថាមពល​ខ្លាំង​ជាង​បន្ទុះ​ភ្នំ​ភ្លើង​នៅ​លើ​ភព​ផែនដី​រហូត​ដល់​ទៅ ១០ លាន​ដង​ឯណោះ។ ហេតុដូច្នេះ បើ​វា​ផ្ទុះ​​មក​កៀក​ផែនដី​កាន់តែ​ខ្លាំង វា​អាច​បំផ្លាញ​ភព​ផែនដី​យើង​បាន៕

ទស្សនាវីដេអូ​ខាងក្រោម​នេះ!




ប្រែសម្រួល៖​ខេវិន
ប្រភព៖​ NASA