ចិន​ចេញ​មុខ​ប្រឆាំង​គម្រោង​​តំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​​​អាមេរិក​នៅ​​កូរ៉េខាងត្បូង​ ​

2/26/2015 0 Comments A+ a-


ផែនទីបង្ហាញពីគ្រោងតម្លើងប្រព័ន្ធការពារមីស៊ីលនៅឧបទ្វិបកូរ៉េ ជាពិសេសកូរ៉េខាងត្បូងប្រភព៖​ www.google.com.kh
ចិន​បាន​ចេញ​មុខ​ជំទាស់​ទៅ​នឹង​គម្រោង​តំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ ​ព្រោះ​គម្រោង​នឹង​អាច​ធ្វើ​ឲ្យ​ចិន​ចុះ​ខ្សោយ​អនុភាព​បាន​។

​សហរដ្ឋអាមេរិក​គ្រោង​តំឡើង​ប្រព័ន្ធ​ការពារ​មីសីល​ឈ្មោះ ​THAAD​ ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ ក្នុង​គោល​បំណង​ការពារ​​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ពី​ការ​វាយប្រហារ​ពីសំណាក់​កូរ៉េខាងជើង ដោយ​ប្រការ​ណាមួយ​​ ព្រោះ​ជា​ញយដង​កូរ៉េខាងត្បូង​តែង​ត្រូវ​បាន​កូរ៉េខាងជើង​គំរាម​វាយប្រហារ​។
​​
យ៉ាងណាក៏ដោយ​ គម្រោង​នេះ​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​​ហើយ​បាន​ចេញ​សេចក្តី​ប្រកាស​ប្រឆាំង​នឹង​ការ​តំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក បើ​ទោះបីជា​អ្នក​ជំនាញ​មួយ​ចំនួន​បាន​អះអាង​ថា វា​មិន​អាច​ផ្តល់​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ចិន​ក្តី​​ ប៉ុន្តែ​វា​អាច​បន្ថយ​អនុភាព​របស់​ចិន​ក្នុង​តំបន់​​។ 
​​​
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​​សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង​គ្រោង​នឹង​ចាប់ផ្តើម​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​នៅ​ ​ដែល​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី ២​ខែ​មិនា​តទៅ​ ដោយ​មាន​ការ​ចូលរួម​ពី​យោធា​ប្រទេស​ទាំងពីរ​រាប់ពាន់​នាក់ និង ​មាន​ប្រើប្រាស់​គ្រឿង​សព្វាវុធ​ទំនើបៗ​ផង​ដែរ​​​។

ប្រការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​​ប្រកាស​កូរ៉េខាងជើង​ប្រឆាំង​ផង​ដែរ​ ហើយ​បាន​ត្រៀម​កម្លាំង​យោធា​ជាស្រេច​ដើម្បី​វាយប្រហារ​ប្រសិនបើ​មាន​ការឈ្លានពាន​ចូល​ទឹកដី​ប្រទេស​កូរ៉េខាងជើង៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ au.ibtimes.com