Brad Pitt និង Angelina Jolie សំដែងជាមួយគ្នាជាថ្មីក្នុងភាពយន្តដែល Angelina ដឹកនាំសម្ដែងផ្ទាល់
តារាសម្ដែងហូលីវូដ Brad Pitt កំពុងស្ថិតដំណាក់កាលចរចារដើម្បីសម្ដែងជាតួអង្គ Richard Leake បុរសម្នាក់ដែលប្រឆាំងចំពោះការប្រមាញ់សត្វដំរីនៅក្នុងភាពយន្តបែបកម្សត់មានចំណងជើងថា “Africa” ហើយរឿងនេះដែរ គឺជាភាពយន្តដែលដឹកនាំសម្ដែងដោយលោកគឺ Angelina Jolie បន្ទាប់ពីរឿង “By The Sea” ដែលអ្នកទាំងពីរសម្ដែងជាមួយគ្នាទើបតែថតបញ្ចប់ថ្មីៗនេះ។
Brad Pitt និង Angelina កំពុងតែត្រៀមថតភាពយន្តថ្មីមួយទៀតហើយដែលលើកនេះ Angelina Jolie នៅតែជ្រើសរើសយកស្វាមី Brad Pitt មកចូលរួមសម្ដែងក្នុងភាពយន្តថ្មីរបស់នាងដូចជារឿង “Africa” ដោយកាលពីថ្ងៃទី២៨ មករា ឆ្នាំ២០១៥ គេហទំព័រ The Wrap បានបើកបង្ហើបឱ្យដឹងថាតារាសម្ដែងវ័យ៥១ឆ្នាំកំពុងស្ថិតដំណាក់កាលចរចារដើម្បីចូលរួមសម្ដែងភាពយន្តថ្មីដែលជាស្នាដៃដឹកនាំសម្ដែងភរិយា Angelina Jolie ដូចដើម ចំណែកអត្ថបទសេណារីយ៉ូភាពយន្តសរសេរដោយ Eric Roth ដែលធ្លាប់បង្ហាញស្នាដៃក្នុងរឿងជាច្រើនដូចជា The Curious Case of Benjamin Button ជាដើម។
តួអង្គ Richard Leake ដែលលោកឪពុកកូន៦នាក់នេះសម្ដែង គឺជាមនុស្សម្នាក់ដែលមានពិតនៅក្នុងប្រវត្តិសាស្ត្រ ហើយសម្រាប់ភាពយន្តថ្មីចុងក្រោយបំផុតនេះដែរគឺជារឿងដែលផលិតឡើងចេញពីរឿងពិតដែលកើតក្នុងអំឡុងទសវត្សទី៨០ ដោយបុរសម្នាក់ដែលមានឈ្មោះថា Richard បានចេញមុខប្រឆាំងការប្រមាញ់សម្លាប់ដំរីនៅក្នុងប្រទេសគកនយ៉ា អភិរក្សសត្វយក្សមួយនេះកុំឱ្យដាច់ពូជផុតពីពិភពលោក។
ភាពយន្ត “Africa” គឺជាស្នាដៃដឹកនាំរឿងទីប្រាំហើយសម្រាប់តារាសម្ដែងពានរង្វាន់អូស្ការរបស់ Angelina Jolie បន្ទាប់ពីភាពយន្តឯកសាររឿង A Palace in Time (២០០៧) រហូតដល់រឿង In the Land of Blood and Honey (២០១១) រឿង Unbroken (២០១៤) និងរឿង By the Sea (២០១៦)៕
ប្រែសម្រួល៖ សុខា នីកា
