ក្នុង​លោក​នេះ​ មាន​មនុស្ស​ម្នាក់​​រស់​ដោយ​គ្មាន​បេះ​ដូង​

2/03/2015 0 Comments A+ a-

លោក​ Craig Lewis ​កាល​ពី​នៅ​​វ័យ​ ៥៥​ឆ្នាំ​ ​​​(ឆ្នាំ​២០១១)ប្រភព៖​ dailymail
នេះ​ជា​រឿង​កម្រ​បំផុត​ក្នុង​ពិភពលោក​យើង​នេះ​ ​ហើយ​​គ្មាន​នរណា​ម្នាក់​ដែល​ហ៊ាន​ជឿ​ថា​ មាន​មនុស្ស​រស់​ដោយ​គ្មាន​បេះ​ដូង​​ពី​ធម្មជាតិ​បែប​នេះ​នោះ​ទេ តែ​វា​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ ​

​លោក​ Craig Lewis ​កាល​ពី​នៅ​​វ័យ​ ៥៥​ឆ្នាំ​ ​​​(ឆ្នាំ​២០១១) ​លោក​ហៀប​នឹង​​ស្លាប់​​ទៅ​ហើយ​ ដោយ​សារ​តែ​ជំងឺ​បេះ​ដូង។ ​បេះ​ដូង​របស់​គាត់​លែង​ដំណើរការ​ ​​ហើយ​ជំងឺ​ដ៏​ចម្លែក​នេះ​បាន​ធ្វើ​ឱ្យ​​ក្រលៀន​ ​បេះ​ដូង​ និង​​ថ្លើម​របស់​គាត់​ មិន​អាច​បំពេញ​មុខងារ​តទៅ​ទៀត​បាន។ ​បើ​តាម​​​​ទ្រឹស្ដី​វេជ្ជសាស្ត្រ​ លោក​កើត​ជំងឺ​​ម្យ៉ាង​ឈ្មោះ​ Amyloidosis។ ​ដោយ​សារ​តែ​​ផ្នែក​វេជ្ជសាស្ត្រ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ធ្វើ​​ឱ្យ​បុរស​វ័យ​ជិត​ ៦០​ឆ្នាំ​ខាង​លើ ​នៅ​រស់​រាន​មាន​ជីវិត​របស់​ហូត​ដល់​សព្វ​ថ្ងៃ។

​​ចុះ​បើ​គាត់​គ្មាន​បេះ​ដូង​ តើ​រស់​បាន​ដោយ​វិធី​ណា? ​
​វេជ្ជ​បណ្ឌិត​ពីរ​រូប​គឺ​លោក ​Billy Cohn និង​ Bud Frazier ​​​​មក​ពី​វិទ្យាស្ថាន​បេះដូង​តិចសាស់​ (Texas Heart Institute) បាន​បង្កើត​ឧបករណ៍​ម្យ៉ាង​ជា​ប្រភេទលំហូរ​ជាប់​ (Continuous Flow)​​​ តែ​វា​មិន​មែន​ជា​​បេះ​ដូង​សិប្បនិម្មិត​នោះ​ទេ (Not artificial human heart​) ប្រើ​ជំនួស​បេះ​ដូង​ពី​កំណើត​របស់​គាត់។ ​នៅ​ពេល​​​លោក​មាន​ជំងឺ​ធ្ងន់​កាល​ពី​ឆ្នាំ​២០១១​​ វេជ្ជ​បណ្ឌិត​ពិនិត្យ​​​​ឃើញ​​ថា​ លោក​ Craig​​ អាច​រស់​បាន​តែ​ក្នុង​រយៈ​ពេល ​១២​ ម៉ោង​ទៀត​ប៉ុណ្ណោះ។

​​ដោយ​មាន​ការ​យល់​ព្រម​ពី​ប្រពន្ធ​អ្នក​ជំងឺ​ ​​​វេជ្ជ​បណ្ឌិត​ទាំង​ពីរ​​បាន​ប្រថុយ​ដាក់​​ឧបករណ៍​ដែល​លោក​ទាំង​ពីរ​បាន​បង្កើត​ឡើង​ជំនួស​​បេះ​ដូង​របស់​លោក​​ដែល​ត្រូវ​វះកាត់​ចេញ​​​។ ​ក្រោយ​ពី​ដាក់​ឧបករណ៍​នេះ​បាន​មួយ​ថ្ងៃ​ ​​អ្នក​ជំងឺ​បាន​ក្រោក​ឡើង​ ហើយ​អាច​និយាយ​ជា​មួយ​គ្រូ​ពេទ្យ​បាន (​នៅ​ពេល​​ដាក់​ឧបករណ៍​នេះ​ ​វា​គ្មាន​​​លំ​ញ័រ​​ ដូច​បេះ​ដូង​​​លោត​​​​​នោះ​ទេ​)។  

​​សូម​បញ្ជាក់​ថា​ ​ឧបករណ៍​ម្យ៉ាង​ដែល​ប្រើ​ជំនួស​បេះ​ដូង​​នេះ​​ ​គឺ​ជា​ការ​ធ្វើ​បដិវត្តន៍​មួយ​ដ៏​ធំ​ធេង​នៅ​ក្នុង​វិស័យ​វេជ្ជ​សាស្ត្រ។ គេ​បាន​ប្រសិទ្ធិនាម​បេសកកម្ម​របស់​វេជ្ជ​បណ្ឌិត​ទាំង​ពីរ​រូប​នេះ​ថា​ ​​ប្រវត្តិសាស្ត្រ​​វេជ្ជសាស្ត្រ​​នៅ​ក្នុង​ការ​បង្កើត (Medical History in the Making)។ ​ឧបករណ៍​ប្រើ​ជំនួស​​បេះ​ដូង​នេះ​ គឺ​ត្រូវ​បាន​​វេជ្ជ​បណ្ឌិត​ទាំង​ពីរ​​បង្កើត​ឡើង​ ​និង​យក​ទៅ​ធ្វើ​តេស្ដ​​ទៅ​លើ​សត្វ​គោ​ជាង​ ៥០​ក្បាល​​​ទម្រាំ​តែ​ទទួល​បាន​ជោគជ័យ​ និង​យក​មក​សាក​ល្បង​ជា​មួយ​លោក​ Craig ​ដំបូង​បំផុត។

​ឧបករណ៍​ខាង​លើ​នេះ​ ​ដំណើរការ​ដោយ​​ធ្វើ​ការ​ផ្គត់ផ្គង់​លំហូរ​ឈាម​​ជា​​បន្តបន្ទាប់​​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​សារពាង្គកាយ​ដោយ​ប្រើ​បន្ទះ​​រុញ​ចលនា​ឈាម។ វា​មិន​មែន​ជា​​បេះ​ដូង​សិប្បនិម្មិត​ (artificial human heart) ​នោះ​ទេ។


សូម​បញ្ជាក់​ថា​ ​​

​សូម​បញ្ជាក់​ថា​ ​គំរូ​បេះ​ដូង​សិប្បនិម្មិត ​(artificial human heart prototype)​ ត្រូវ​​បាន​​រក​ឃើញ​ និង​បង្កើត​ឡើង​​ជា​លើក​ដំបូង​ដោយ​លោក​វេជ្ជ​បណ្ឌិត​ Denton Cooley កាល​ពី​ឆ្នាំ​១៩៦៩៕