ស្ពាន​ស៊ូបាសា​ (ស្ពាន​អ្នក​លឿង) នឹង​ដាក់​​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១​ ខែ​មេសា​ ​ខាង​មុខ​នេះ​

2/23/2015 0 Comments A+ a-


ស្ពាន ស៊ូបាសា (ស្ពាន​អ្នក​លឿន) មុន​ពេល​ត​ភ្ជាប់ប្រភព៖​ Tram Greenfirefly
ស្ពាន​បែប​ទំនើប​ប្រើ​ប្រាស់​ខ្សែ​កាប​ទម្រ​ និង​ជា​ស្ពាន​វែង​ជា​គេ​បង្អស់​នៅ​កម្ពុជា ស្ពាន​ស៊ូបាសា (ស្ពាន​អ្នក​លឿង) ​​ ​​​​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​​១​​ ខែ​មេសា​​ ខាង​មុខ​នេះ ​មុន​​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ។

​តាម​ទំព័រ​ហ្វេស​បុក​ផ្ទាល់​ខ្លួន​របស់​លោក  គឹម គុណ​វឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​អ្នក​ជា​អ្នក​ស្រុក​ព្រៃវែង​ អ្នក​ស្រុក​ស្វាយរៀង ​នឹង​បាន​ប្រើ​ប្រាស់​ស្ពាន​ស៊ូ​បា​សា​ ឬ​ ស្ពាន​អ្នក​លឿង​ដែល​ជា​ចំណង​ដៃ​ជំនួយ​ដ៏​ពិសិដ្ឋ​ពី​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​​នៅ​ដើម​ខែ​មេសា​ខាង​មុខ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

ស្ពាន​​លឿង​ដែល​ជា​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​ជប៉ុន​ ​ហើយ​បើ​តាម​គម្រោង​នឹង​ចំណាយ​ថវិកា​អស់​ប្រមាណ​​ជាង ៩៥ លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ចាប់​​ផ្តើម​បើក​​ដំណើរ​ការ​សាង​សង់​នៅ​ចុង​ឆ្នាំ​២០១០​ ហើយ​គ្រោង​​​បញ្ចប់​រួច​រាល់​នៅ​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ​២០១៥ ។ ​ រូប​ស្ពាន​អ្នក​លឿង​(ស៊ូ​បា​សា​)​ត្រូវ​បាន​យក​ទៅ​​ដាក់​ក្នុង​ក្រដាស​ប្រាក់​៥០០​រៀល​ចេញ​ថ្មី​នា​ដើម​​ឆ្នាំ​២០១៥​នេះ ។​​​​

ស្ពាន​​អ្នក​លឿង ​ជា​ច្រក​សេដ្ឋកិច្ច​​ដែល​​ត្រូវ​បាន​តភ្ជាប់​ពី​​ផ្លូវ​ជាតិ​លេខ​១ ឆ្លង​កាត់​តាម​ទន្លេ​មេគង្គ ត្រង់​ចំណុច​​ព្រំ​ប្រទល់​រវាង​ខេត្ត​កណ្តាល និង ខេត្ត​ព្រៃវែង​ ដែល​មាន​បណ្តោយ​ប្រវែង ២២១០ ម៉ែត្រ​និង​ទទឹង​ចំនួន ១៣,៥០ ម៉ែត្រ​កម្ពស់ ៣៧,៥ម៉ែត្រ​ពី​ទឹក៕​

អត្ថបទ ៖ ចាន់ សុខ នាង​​