មេ​យោធា​អង់គ្លេស ​​ព្រមាន​ពី​​សង្គ្រាម​ត្រជាក់​ជា​​មួយ​រុស្ស៊ី​​ ចុះ​បើ​​មាន​សង្គ្រាម​ក្ដៅ​​វិញ​ អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា?​

2/21/2015 0 Comments A+ a-

ប្រព័ន្ធ​រ៉ាដា​ប្រឆាំង​មីស៊ីល 'Nebo-M' ( 'Nebo-M' anti-missile radar system)
មន្ត្រី​​ជាន់​ខ្ពស់​របស់​អង់គ្លេស​​បាន​ព្រមាន​ថា​ ​​ចក្រភព​អង់គ្លេស​​បាន​​​​ធ្វើ​​សង្គ្រាម​ត្រជាក់​ជា​ថ្មី​​ជា​មួយ​ប្រទេស​រុស្ស៊ី​ ​ដោយ​សារ​តែ​​លោក​ពូទីន​បាន​​ព្រមាន​ដល់​ប្រទេស​ណា​​ក៏​ដោយ​ដែល​ព្យាយាម​ដាក់​សម្ពាធ​មក​លើ​ប្រទេស​របស់​លោក។ 

​ ​លោក Vladimir Putin ថែម​ទាំង​បាន​​អះអាង​ក្ដែងៗ​​​ថា​ ​គ្មាន​ប្រទេស​ណា​​អាច​មានលទ្ធភាព​ នាំមុខ​កម្លាំង​យោធា​របស់​រុស្ស៊ី​នោះ​ឡើយ​ព្រោះ​ថា​លោក​នឹង​បន្ត​​​ធ្វើ​ទំនើបភាវូប្បនីយកម្ម​លើ​សព្វាវុធ​របស់​ខ្លួន​មាន​ទាំង​មីស៊ីល​ផង​​។ ការ​ថ្លែង​របស់​លោក​ពូទីន​នៅ​ពេល​នេះ​​ ​បង្ក​ឱ្យ​មាន​​ក្ដី​បារម្ភ​​អំពី​សមត្ថភាព​របស់​ប្រទេស​អង់គ្លេស​​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ណា​មួយ​ដែល​អាច​កើត​ឡើង​ជា​មួយ​រុស្ស៊ី។

32w
ការ​ឈ្លានពាន​​ពី​សំណាស់​រុស្ស៊ី​លើ​ដែន​អធិបតេយ្យភាព​អង់គ្លេស​​នា​ពេល​កន្លង​មក​ (ប្រភព៖ dailymail)

 ​មេ​បញ្ជា​ការ​​ជាន់​ខ្ពស់​ផុត​លេខ​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​អង្គការ​ណាតូ​​​បាន​ថ្លែង​ថា​ ​នេះ​ជា​សម័យ​នៃ​ការ​​​ប្រកួតប្រជែង​​ជា​មួយ​នឹង​រុស្ស៊ី​ ខណៈ​​អតីត​​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​អង់គ្លេស​​ថ្លែង​ថា​ ​​អង់គ្លេស​បាន​​​ធ្វើ​សង្គ្រាម​​ត្រជាក់​ជា​មួយ​​រុស្ស៊ី​ហើយ។

​សូម​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ពុធ​ យន្តហោះ​ចម្បាំង​របស់​ចក្រភពអង់គ្លេស​បាន​ ហោះ​ប្រដេញ​ស្ទាក់ យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​របស់​រុស្ស៊ី​ដែល​បាន​ចូល​មក​កាន់​ដែន​អាកាស​របស់​ខ្លួន​​​។​ ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ។ បើ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៤​មក​ ​​​​យន្តហោះ​ចម្បាំង​ ​កប៉ាល់​ និង​​នាវា​​មុជ​ទឹក​​របស់​រុស្ស៊ី​បាន​បំពាន​ដែន​ដី​ ដែន​ទឹក​ និង​ដែន​អាកាស​អង់គ្លេស​សរុប​ប្រមាណ​ ១៧​ដង​រួច​មក​ហើយ។ ​

25E2F7EE00000578-2961643-image-a-18_1424473117355
ទិន្នន័យ​ត្រួស​ៗ​នៃ​​កម្លាំង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ (ប្រភព៖ dailymail)

 ​​លោក​ឧត្ដមសេនីយ៍​ Adrian Bradshaw ​មេ​បញ្ជាការ​រង​កង​កម្លាំង​សម្ព័ន្ធ​មិត្ត​អង្គការ​ណាតូ​​​ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប​បាន​ថ្លែង​ថា​ ​ការ​​តានតឹង​ជា​មួយ​រុស្ស៊ី​​នឹង​បង្ក​ទៅ​ជា​ជម្លោះ​នៅ​ថ្ងៃ​ណា​មួយ​ ហើយ​រុស្ស៊ី​អាច​​ឈ្លានពាន​​ និង​​ដណ្ដើម​យក​ដែនដី​​របស់​អង្គការ​ណាតូ​​ ហើយ​អាច​ផ្លាស់ប្ដូរ​ព្រំដែន​របស់​ទ្វីប​អឺរ៉ុប​ថែម​ទៀត​ផង។

​លោក​បន្ត​ថា​ រុស្ស៊ី​អាច​​ប្រើ​តាកទិច​​ចាស់​ពី​សម័យ​សូវៀត​​បណ្ដាល​​ឱ្យ​មាន​សង្គ្រាម​​​ផ្ទុះ​ឡើង។ ​ចុះ​បើ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​មែន​ តែ​​ប្រទេស​ណា​មួយ​មាន​ប្រៀប​ជាង? ​សូម​​សមត្ថភាព​កម្លាំង​យោធា​របស់​ប្រទេស​ទាំង​ពីរ៖ ​​​​​​​