ទៅ​រួច​ដែរ​ ផ្សាំ​​​ចេក​ឲ្យ​ចេញ​ត្រយូង​​​ចំ​ពាក់​កណ្ដាល​ដើម?

2/21/2015 0 Comments A+ a-

ថ្មីៗ​នេះ​ មាន​ការ​ជជែក​គ្នា​យ៉ាង​ក្ដៅ​គគុក​ ក្រោយ​មាន​ការ​ចែក​រំលែក​​ជា​ហូរហែ​​នៃ​រូប​ភាព​ ដើម​ចេក​​ផ្សាំ​ឲ្យ​ចេញ​ត្រយូង​​ចំ​ពាក់​កណ្ដាល​ដើម។ មាន​អ្នក​លេង​ហ្វេសប៊ុក​ខ្លះ​ជឿ​​ថា​នេះ​ ជា​បច្ចេក​​ទេស​កសិកម្ម​ថ្មី​អស្ចារ្យ​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​ គិត​ថា​ រូប​ភាព​​នោះ​ គឺ​ជា​ការ​បោក​ប្រាស់​ទៅ​វិញ។
តើ​​ពិត​ជា​មាន​បច្ចេកទេសផ្សាំ​​ដើម​ចេក​​ឲ្យ​ចេញ​ត្រយូង​​ពីរ​តង់​បែប​នេះ​ ឬ​យ៉ាង​ណា?
​ជុំ​វិញ​​បញ្ហា​នេះ​ដែរ​ មន្ត្រី​​ផ្នែក​ទំនាក់​ទំនង​របស់​អង្គការ​ CEDAC អ្នក​ស្រី​ អង្គារ​សាឍ​ ​ ពន្យល់​​ថា៖ ​”ខ្ញុំ​បាន​ឃើញ​រូប​ភាព​គេ​​ផ្សាំ​ដើម​ចេក​ ​ឲ្យ​ចេញ​ត្រយូង​ពាក់​កណ្ដាល​ដើម​នេះ​លើ​បណ្ដាញ​ហ្វេស​ប៊ុក​ដែរ តែ​មិន​ច្បាស់​ថា​នៅ​ខ្មែរ​​យើង​ ឬ​យ៉ាង​ណា​នោះ​ទេ”។
មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC ) ដដែល​រូប​នេះ​ បន្ថែម​ទៀត​​ថា៖ ​ទោះ​បី​ជា​យ៉ាង​ណា​ ខាង​អង្គការ​ CEDAC ​មិន​ទាន់​បាន​ធ្វើ​ការ​​ពិសោធន៍​ឲ្យ​បាន​ជាក់​លាក់​​នៅ​ឡើយ​ទេ ហើយ​អង្គការ​របស់​អ្នក​ស្រី​ក៏​កំពុង​តែ​ ចង់​ដឹង​ប្រភព​​​នៃ​រូប​ដើម​ចេក​ផ្សាំ​ចេញ​ត្រយូង​ពាក់​កណ្ដាល​ដើម​នេះ​ដែរ។ ត្បិត​អី​ រាល់​បច្ចេក​ទេស​កសិកម្ម​ថ្មីៗ​​ ដែល​ខាង​អង្គការ​លោក​ស្រី​​បាន​រក​ឃើញ​ សុទ្ធ​តែ​ឆ្លង​កាត់​ការ​​ធ្វើ​ពិសោធន៍​​ពីរ​បី​ដង​ ចេញ​លទ្ធផល​ជា​ផ្លែ​ផ្កា​ជា​មុន​សិន​ ទើប​ហ៊ាន​អះ​អាង​ថា ពិត​ និង​​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​បន្ត៕
pic1

pic3

pic2
ទោះ​បី​ជា​យ៉ាង​ណា​  sabay គ្រាន់​តែ​​ចែក​រំលែក​បន្ត​ប៉ុណ្ណោះ​ ពិត​ ឬ​​មិន​ពិត​ ​ ទុក​ឲ្យ​ប្រិយមិត្ត​ជា​អ្នក​ពិចារណា​ទៅ​ចុះ!
ចុះ​ប្រិយមិត្ត​វិញ​ យល់​ថា​ រូប​ភាព​ខាង​ក្រោម​នេះ​អាច​ទៅ​រួច​ដែរ​ ឬ​ទេ?