គ្រោះថ្នាក់ចំនួន ១០ ដែលពិភពលោកនឹងប្រឈមមុខក្នុងឆ្នាំ ២០១៥នេះ
១) វិបត្តិនយោបាយអឺរ៉ុប
ស្របពេលដែលសហភាពអឺរ៉ុប (EU)កំពុងត្រដរខ្យល់ជាមួយវិបត្តិសេដ្ឋកិច្ចនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តំបន់នេះ នឹងប្រឈមមុខបញ្ហាថ្មីបន្ថែមទៀត ដែលនោះគឺវិបត្តិនយោបាយក្នុងចំណោមសមាជិករបស់ខ្លួនជុំវិញឥទ្ធិពលរបស់អាល្លឺម៉ង់។ លើសពីនេះទៅទៀត វិបត្តិអ៊ុយក្រែន និង ក្រុម ISIS កំពុងធ្វើឲ្យតំបន់មានសេដ្ឋកិច្ចជឿនលឿននេះមានការព្រួយបារម្ភខ្លាំងលើការពង្រឹងសន្តិសុខរបស់ខ្លួន។

២) វិបត្តិប្រទេសរុស្ស៊ី
ទោះបីជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង តម្លៃប្រេងធ្លាក់ចុះបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីយ៉ាងណាក្តី ក៏គេមិនអាចផ្លាស់ប្តូរជំហររបស់លោកពូទីនជុំវិញបញ្ហារបស់អ៊ុយក្រែនបាននោះឡើយ។ ប៉ុន្តែ ឥទ្ធិពលរបស់លោកពូទីន ថយឬ ចុះអាស្រ័យគោលជំហររបស់លោកប្រឈមមុខទៅនឹងលោកខាងលិច ដែលកំពុងធ្វើឲ្យអ្នកវិនិយោគរបស់ខ្លួន និង អ្នកវិនិយោគមកពីលោកខាងលិចកំពុងផុងខ្លួនដកជើងមិនរួចនៅពេលនេះ។

៣) សេដ្ឋកិច្ចចិននឹងទទួលរងផលប៉ះពាល់
សេដ្ឋកិច្ចចិននៅក្នុងឆ្នាំនេះក៏ត្រូវបានគេព្យាករណ៍ផងដែរថា នឹងទទួលរងផលប៉ះពាល់មួយចំនួនដោយសារវិបត្តិនយោបាយនៅជុំវិញពិភពលោក។ យ៉ាងណាមិញ តាមរយៈទំហំពាណិជ្ជកម្មដ៏ធំរបស់ខ្លួនអាចជួយទប់ទល់នឹងការធ្លាក់ចុះនេះបានមួយកម្រិត។

៤) ភាពរង្គោះរង្គើក្នុងឆាកនយោបាយការបរទេសរបស់អាមេរិក
គោលនយោបាយដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ជាជាងការប្រើប្រាស់កម្លាំងយោធាទៅលើរុស្ស៊ី នឹងធ្វើឲ្យទំនាក់ទំនងរបស់អាមេរិកជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនមានការថយចុះជាពិសេសនៅតំបន់អឺរ៉ុប ដោយហេតុថា សមាជិកមួយចំនួនបានពឹងអាស្រ័យផ្នែកសេដ្ឋកិច្ចជាមួយរុស្ស៊ី។ លើសពីនេះក្រុមហ៊ុនអាមេរិក ដែលបានបណ្ដាក់ទុននៅក្នុងប្រទេសរុស្ស៊ីនឹងផុងខ្លួនដកមិនរួច។

៥) ក្រុម ISIS នឹងពង្រីកឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា
ទោះបីជាក្រុមឥស្លាមជ្រុលនិយម ISIS ថមថយឥទ្ធិពលនៅប្រទេសអ៊ីរ៉ាក់ និង ស៊ីរីក្តី ក៏នៅពេលនេះខ្លួនកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើងនៅបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងផងដែរ។ លីប៊ី យេមែន ហ្សកដានី និង អារ៉ាប៊ីសាអ៊ូឌីត គឺជាមុខព្រួញថ្មីរបស់ក្រុមប្រដាប់អាវុធនេះ។

៦) ភាពកម្សោយនៃការដឹកនាំរបស់មេដឹកនាំមួយចំនួន
ក្នុងស្ថានការណ៍ដែលពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ច និង វិបត្តិនយោបាយនៅតំបន់អឺរ៉ុបក៏ដូចជានៅតំបន់មជ្ឈិមបូព៌ា ប្រមុខមេដឹកនាំរបស់ប្រទេសមួយចំនួនទៀតក៏កំពុងស្ថិតនៅក្នុងហានិភ័យជាមួយនឹងគណបក្សប្រឆាំង។ ប្រធានាធិបតីប្រេស៊ីល កូឡុំប៊ី អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា និង ទួរគី ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ។

៧) បញ្ហាប្រឈមមុខនៅក្នុងវិស័យឯកជន
វិស័យឯកជន ជាពិសេសវិស័យធុរកិច្ច (Business) ជោគជ័យ ឬ បរាជ័យ គឺអាស្រ័យទៅនឹងឆន្ទៈរបស់រដ្ឋាភិបាលនីមួយៗដើម្បីធ្វើឲ្យមានស្ថិរភាពនយោបាយ។ ក្រុមហ៊ុនដែលចុះចូលជាមួយនឹងរដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍ជាច្រើន ខណៈក្រុមហ៊ុនដែលងាកឆ្វេងនឹងទទួលរងការដាក់ទណ្ឌកម្ម។

៨) ការប្រឈមមុខដាក់គ្នារវាងអារ៉ាប៊ីសាអ៊ូឌីត និង អ៊ីរ៉ង់
ជម្លោះរវាងអារ៉ាប៊ីសាអ៊ូឌីត និង អ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា ទំនងមិនអាចផ្សះផ្សាបាននោះឡើយ ហើយវានឹងកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងឆ្នាំ ២០១៥នេះ។ យ៉ាងណាមិញ នេះជាការផ្តល់ឱកាសដ៏ល្អមួយបើកផ្លូវឲ្យលោកខាងលិចចូលអន្តរាគមន៍ នៅតំបន់មជ្ឈិមបូព៌ាបានបន្តទៅទៀត។

៩) ការប្រឈមមុខដាក់គ្នារវាងចិន និង កោះតៃវ៉ាន់
វិបត្តិនយោបាយនៅកោះតៃវ៉ាន់ បានបញ្ជាក់ថា ទំនាក់ទំនងជាមួយចិនដីគោក នឹងមានភាពរង្គើ រង្គោះនៅក្នុងឆ្នាំនេះ។ ប្រសិនបើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកោះតៃវ៉ាន់ និង រដ្ឋាភិបាលទីក្រុងប៉េកាំងបរាជ័យនោះ ពាណិជ្ជកម្ម និង ការវិនិយោគរបស់ប្រទេសទាំងពីរនឹងធ្លាក់ចុះជាមិនខាន។ នៅក្នុងស្ថានភាពនេះ ប្រសិនបើអាមេរិកចូលលូកដៃដែរនោះ ទំនាក់ទំនងរវាងចិន និង អាមេរិកនឹងតានតឹងតទៅទៀត។

១០ វិបត្តិប្រទេសទួរគី
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នឹងទាញយកផលចំណេញផ្នែកនយោបាយពីគណបក្សប្រឆាំង ហើយបន្តពង្រឹងអំណាចរបស់លោក។ ប៉ុន្តែ ស្របពេលដែលស្ថានភាពនយោបាយកំពុងត្រដាបត្រដួសខ្លាំងនៅក្នុងឆ្នាំនេះ ក្តីសង្ឃឹមរបស់លោកហាក់នៅឆ្ងាយបន្តិច។ ជនភៀសខ្លួនមកពីអ៊ីរ៉ាក់ និង ស៊ីរី គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយទៀតសម្រាប់ប្រធានាធិបតីរូបនេះក្នុងការកំណត់គោលនយោបាយសន្តិសុខជាតិរបស់ខ្លួន៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ Businessinsider