នាវាចម្បាំងទាំងប្រាំគ្រឿង ដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ
១- នាវាដឹកយន្តហោះ USS Gerald Ford តម្លៃមួយគ្រឿង ១៣ ពាន់លានដុល្លារ
នាវានេះមានបណ្ដោយ ៣៣៧ ម៉ែត្រ និងរ៉ាដាចាប់មិនបាន (undetectable by radar) អាចផ្ទុកមនុស្ស ៥០០០ នាក់។ ថ្លៃដើមសម្រាប់ផលិតនាវានេះគឺលើសខ្ទង់ថវិកាដែលគ្រោងចំណាយរហូតដល់ទៅជិត ៣ ពាន់លានដុល្លារ ព្រោះត្រូវថែមថយគ្រឿងគ្រៅថ្មីៗ និងបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ និងលាក់ការណ៍សម្ងាត់មិនឲ្យគេដឹង។ នាវា USS Gerald Ford ត្រូវគេគ្រោងដាក់ឲ្យដំណើរការនាឆ្នាំ២០១៩ ខាងមុខនេះ ហើយមានសមត្ថភាពខ្ពស់ជាងនាវាប្រភេទដូចគ្នា ដែលចេញស៊េរីមុនៗ។

២- នាវាដឹកយន្តហោះ HMS Queen Elizabeth តម្លៃមួយគ្រឿង ៩,៣ ពាន់លានដុល្លារ
ជានាវាធំបំផុត ក្នុងចំណោមកប៉ាល់ចម្បាំងរបស់អង់គ្លេស មានផ្ទៃមុខកាត់ប៉ែកខាងលើ ២៨០ ម៉ែត្រគុណនឹង ៧០ ម៉ែត្រ។ នាវានេះអាចផ្ទុកមនុស្សសរុប ១៦០០ នាក់ និងមានទម្ងន់តួទទេ ៦៥ ០០០ តោន អាចរត់បានចម្ងាយ ១៦ ០០០ គីឡូម៉ែត្រ ពេលចាក់សាំងពេញមួយធុង។

…
៣- នាវាពិឃាត DDG 100 Zumwalt តម្លៃមួយគ្រឿង ៧ ពាន់លានដុល្លារ
កាលពីដំបូងឡើយ គេប៉ាន់ស្មានថាថ្លៃដើមសម្រាប់សាងសង់នាវានេះប្រហែលអស់ ៣,៨ លានដុល្លារ។ ប៉ុន្តែអាស្រ័យដោយសារសហរដ្ឋអាមេរិកចង់ឲ្យនាវានេះមានលក្ខណៈទំនើបខ្លាំង និងបំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់បំផុត ទើបតម្លៃបានកើនឡើងមួយជាពីរ។ នាវានេះរ៉ាដាចាប់មិនបាន។

៤- នាវាមុជទឹក HMS Astute តម្លៃមួយគ្រឿង ៥,៥ ពាន់លានដុល្លារ
នាវានេះត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងជួរកងទ័ពជើងទឹកអង់គ្លេស។ នាវានេះត្រូវបានបំពាក់កាំជ្រួចបាញ់ក្នុងទឹក (torpedo) អាចបាញ់ពន្លិច ឬបាញ់កម្ទេចនាវាមុជទឹករបស់បច្ចាមិត្តក្នុងរយៈចម្ងាយជិត ៥០ គីឡូម៉ែត្រ ហើយអាចបាញ់នាវានៅលើផ្ទៃទឹកចម្ងាយ ១៦០០ គីឡូម៉ែត្រឬលើសនេះ។

៥- នាវាដឹកយន្តហោះ Charles de Gaulle តម្លៃមួយគ្រឿង ៤ ពាន់លានដុល្លារ
ជានាវាដឹកយន្តហោះដំបូងរបស់បារាំងដែលដើរដោយថាមពលបរមាណូ មានម៉ាស៊ីនប្រតិករបរមាណូពីរដែលអាចផលិតថាមពលសរុប ១១៧ ០០០ គីឡូវ៉ាត់ម៉ោង។ នាវានេះមានផ្ទៃមុខកាត់ប៉ែកខាងលើ ២៦២ ម៉ែត្រគុណនឹង ៦២ ម៉ែត្រ អាចផ្ទុកបានយន្តហោះចម្បាំង ៤០ គ្រឿងនិងមនុស្ស ១៦០០ នាក់៕

ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The Richest