យន្តហោះ​ B2 ដ៏​ថ្មី​សន្លាង​របស់​អាមេរិក ១ គ្រឿង​ថ្លៃ​ជាង ២ ពាន់​លាន​ដុល្លារ ! តើ​មាន​អ្វី​ពិសេសបាន​ជា​ថ្លៃ​ដល់​ថ្នាក់​ហ្នឹង?

2/07/2015 0 Comments A+ a-

យន្តហោះ​ម៉ាក B2 ដែល​រដ្ឋាភិបាល​អាមេរិក​បញ្ជាទិញ​បន្ថែមប្រភព៖​ kumitize
យន្តហោះ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​ម៉ាក B2 ជា​យន្តហោះ​ដែល​ត្រូវ​បាន​បំពាក់​សុទ្ធ​តែ​បច្ចេកវិទ្យា​ទំនើប​បំផុត និង​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​យន្តហោះ​ទូទៅ នៅ​ទូទាំង​ពិភពលោក ធ្វើ​មិន​ដូច​។ ដើម្បី​ពង្រឹង​សមត្ថភាព​ខាង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន រដ្ឋាភិបាល​អាមេរិក​បាន​ស្នើ​ឲ្យ​រដ្ឋសភា អនុម័ត​កញ្ចប់​ថវិកា​ជាតិ​ដើម្បី​យក​ទៅ​បញ្ជា​ទិញ​យន្តហោះ​ម៉ាក B2 នេះ​ចំនួន ១៣២ គ្រឿង តែ​ត្រូវ​សភា​ជំទាស់​ហើយ​អនុម័ត​ថវិកា​ដែល​អាច​បញ្ជា​ទិញ​យន្តហោះ​នេះ តែ​២១ គ្រឿង​ប៉ុណ្ណោះ ព្រោះ​មួយ​គ្រឿងៗ​ថ្លៃ​ជ្រុល​ពេក។ តើ​យន្តហោះ​នេះ​មាន​អ្វី​ពិសេស​? សូម​អស់​លោក​អ្នក​តាម​ដាន​លក្ខណៈ​របស់​វា​ដូច​ខាង​ក្រោម។

១-B2 ជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ដែល​អាច​ផ្ទុក​ទម្ងន់​បាន ១៨ តោន និង​មាន​កៅអី​អង្គុយ​សម្រាប់​អាកាសយានិក ២ នាក់។

២-តួ​យន្តហោះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំបាំង​ឲ្យ​ផុត​ពី​ប្រព័ន្ធ​រ៉ាដា​គ្រប់​ប្រភេទ (AHFM stealth coating) ហើយ​ត្រូវ​បាន​ស្រោប​ដោយ​ប្រព័ន្ធ​ពិសេស​។ ពេល​យន្តហោះ​កំពុង​បើក​ប្រតិបត្តិការ​នៅ​ក្នុង​លំហ​អាកាស ប្រព័ន្ធ​រ៉ាដា​មិន​អាច​ចាប់​រូប​ភាព​បាន។

៣-បច្ចេកវិទ្យា​ទំនើប​ខ្លាំង រហូត​ដល់​អង្គភាព​ទ័ព​អាកាស​អាមេរិក​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​អង្គភាព​រហូត​ទៅ​ទល់​នឹង​ឆ្នាំ២០៥៨។

៤-ជា​ប្រភេទ​យន្តហោះ​លឿន​ជាង​សំឡេង (supersonic) អាច​បើក​ប្រតិបត្តិ​ការ​ទម្លាក់​គ្រាប់​បែក​ពី​កម្ពស់ ១៥គីឡូម៉ែត្រ​ពី​អាកាស។

៥-ពេល​ចាក់​សាំង​មួយ​ពេញ​ធុង អាច​ហោះ​បាន​ចម្ងាយ ១,១ ម៉ឺន​គីឡូម៉ែត្រ ហើយ​បើ​ចាក់​សាំង​បន្ថែម​លើ​អាកាស អាច​ហោះ​បាន​ជាង ១,៩ ម៉ឺន​គីឡូម៉ែត្រ

៦-តម្លៃ​មួយ​គ្រឿង ២,១ ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​ផលិត B2 ឈ្មោះ  Northrop Grumman លក់​ក្នុង​តម្លៃ​ជា​សេវា​កញ្ចប់ ដែល​បូក​បញ្ចូល​ទាំង​សេវា​ថែទាំ ជួសជុល អភិវឌ្ឍ​ឈាន​ឡើង (upgrade) លើ​ប្រព័ន្ធ​បច្ចេកទេស​ទាំងអស់​នៅ​ក្នុង​យន្តហោះ ដើម្បី​ធានា​ថា​នៅ​ក្នុង​លោក​នេះ គ្មាន​រ៉ាដា​ណា​អាច​ចាប់​យន្តហោះ​នេះ​បាន​ទេ៕

ប្រែ​សម្រួល៖ អន សំអាង
ប្រភព៖​ Wikipedia.org , airforce-technology.com