តើ​យន្តហោះ​ខ្នាត​យក្ស មួយ​គីឡូម៉ែត្រ ស៊ីសាំង​ប៉ុន្មាន​លីត្រ?

2/07/2015 0 Comments A+ a-

តើ​យន្តហោះ​ខ្នាត​យក្ស មួយ​គីឡូម៉ែត្រ ស៊ីសាំង​ប៉ុន្មាន​លីត្រ?ប្រភព៖​ sueddeutsche
យន្តហោះ​ខ្នាត​អន្តរជាតិ ដែល​អាច​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ក្នុង​មួយ​ជើងៗ រាប់​រយ​នាក់​ និង​ហោះ​ឆ្លង​ទ្វីប​ដែល​មាន​ចម្ងាយ​រាប់​ម៉ឺន​គីឡូម៉ែត្រ។ សាំង​យន្តហោះ​មាន​លក្ខណៈ​ពិសេស និង​មាន​ចំហាយ​ខ្លាំង​ជាង​សាំង​ធម្មតា​ដែល​គេ​ប្រើ​សម្រាប់​ដំណើរ​ការ​ម៉ាស៊ីន​ទូទៅ។

សាំង​យន្តហោះ​ជា​ប្រភេទ​សាំង​សម្រាប់​ដំណើរការ​ម៉ាស៊ីន​ខ្នាតធំ ពោល​គឺ​តម្រូវ​តាម​ម៉ាស៊ីន​យន្តហោះ​តែម្ដង។ ព្រោះ​ម៉ាស៊ីន​យន្តហោះ​មាន​កម្លាំង​ខ្លាំង ហើយ​វា​មិន​អាច​ហោះ​ហើរ​បាន​ដោយ​ប្រើ​សាំង​ធម្មតា​បាន​ទេ ត្រូវ​ចាក់​សាំង​សម្រាប់​យន្តហោះ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា «សាំង​ក្រអូប»។


យន្តហោះ​ម៉ាក​ប៊ូអ៊ីង Boeing 747 ម៉ាស៊ីន​របស់​វា​ស៊ីសាំង​មួយ​វិនាទី បួន​លីត្រ។ ដូច​នេះ​ក្នុង​រយៈ​ចម្ងាយ​ហោះ​ហើរ ១០ម៉ោង យន្តហោះ​នេះ​ស៊ីសាំង​ ១៥០ ០០០ លីត្រ។ យោង​តាម​ក្រុមហ៊ុន​ប៊ូអ៊ីង​ឲ្យ​ដឹង​ថា យន្តហោះ​ Boeing 747 ក្នុង​រយៈ​ចម្ងាយ ១គីឡូម៉ែត្រ វា​ស៊ី​សាំង ១២ លីត្រ។


ប្រសិនបើ​គេ​មើល​មួយ​ភ្លែត ​ហាក់​ដូច​ជា​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចុះ​ថវិកា​ច្រើន​លើ​សាំង។ ប៉ុន្តែ​គេ​គួរ​គិត​ថា​​យន្តហោះ​ប្រភេទ Boeing 747 អាច​ដឹក​មនុស្ស​បាន​រហូត​ដល់​ទៅ ៥៦៨ នាក់ អស់​សាំង មួយ​គីឡូម៉ែត្រ ១២ លីត្រ ឬ ១០០ គីឡូម៉ែត្រ ស៊ីសាំង ៤ លីត្រ សម្រាប់​មនុស្ស​ម្នាក់។ យន្តហោះ​ខ្នាត​ធំ​មាន​ធុង​សាំង​បី ២ដាក់​នៅ​ស្លាប​ទាំងពីរ និង​មួយ​ទៀត​ដាក់​នៅ​កន្ទុយ​យន្តហោះ។ យន្តហោះ Boeing 777 អាច​ផ្ទុក​សាំង​បាន ១៩៥ ២៧០ លីត្រ៕


ប្រែ​សម្រួល៖ អន សំអាង

ប្រភព៖ science.howstuffworks.com , boeing.com