យន្តហោះ ​ប្រតិកម្ម​ទាំង ១០ ដែល​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក

2/07/2015 0 Comments A+ a-

យន្តហោះ Falcon HTV-2 របស់​អង្គការ​ NASA ហោះ​ល្បឿន​អតិបរមា ជាង​ ២ ម៉ឺន​គីឡូ​ក្នុង​មួយ​ម៉ោងប្រភព៖​ humansarefree
ថ្ងៃ​ដែល​បងប្អូន​ត្រកូល​រ៉ាយ (Wright Brothers) បើក​យន្តហោះ​ដំបូង​កាល​ពី​ឆ្នាំ១៩០៣​នោះ​ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​អាកាសចរណ៍។ ចាប់​ពី​ពេល​នោះ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន មាន​រយៈ​ពេល​ជាង​មួយ​សតវត្ស យន្តហោះ​ត្រូវ​បាន​អភិវឌ្ឍ​ឈាន​ឡើង​ (upgrade) ឥត​ឈប់​ឈរ រហូត​ដល់​យន្តហោះ​ប្រភេទ​ខ្លះ​អាច​ហោះ​បាន​ខ្ពស់ មាន​ល្បឿន​លឿន។

យន្តហោះ​ប្រភេទ​ខ្លះ ជា​ពិសេស​យន្តហោះ​សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​យោធា (military plane) ឬ​យន្តហោះ​ប្រយុទ្ធ (fighting plane) មាន​ល្បឿន​លឿន​ជាង​សំឡេង (supersonic) ហើយ​មិន​ត្រឹម​លឿន​ជាង​សំឡេង​ធម្មតា​ទេ គឺ​លឿន​ដល់​ថ្នាក់​ហោះ​ជ្រែក​មេឃ​ ជ្រែក​អាកាស (hypersonic) តែម្ដង។

ខាង​ក្រោម​នេះ ជា​យន្តហោះ​យោធា​ដែល​មាន​ល្បឿន​លឿន​បំផុត​នៅ​ក្នុង​ប្រវត្តិ​យន្តហោះ។ ក្នុង​ចំណោម​នោះ យន្តហោះ​ខ្លះ​ចាស់​ហួស​សម័យ លែង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​តទៅ​ទៀត​ហើយ។


១- Falcon HTV-2 (សហរដ្ឋ​អាមេរិក) (សម្រាប់​បម្រើ​ការ​ក្នុង​វិស័យ​អវកាស)

ល្បឿន​អតិបរមា ២០ ៩២១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

ហោះ​បាន​កម្ពស់​អតិបរមា ២៤ គីឡូម៉ែត្រ

លឿន​ជាង​សំឡេង ១៧,០៧ ទៅ ២០ ដង

២- X-43-A Screamjet (សហរដ្ឋ​អាមេរិក)

ល្បឿន​អតិបរមា ១១ ២៦៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

លឿន​ជាង​សំឡេង ៩,១៩ ដង

ហោះ​បាន​កម្ពស់​អតិបរមា​ជាង ៣៣ គីឡូម៉ែត្រ (nasa.gov/missions/research/x43-main.html)


៣- North American X-15 (សហរដ្ឋ​អាមេរិក)

ល្បឿន​អតិបរមា ៧២៧៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

លឿន​ជាង​សំឡេង ៥,៩៣ ដង

ហោះ​បាន​កម្ពស់​អតិបរមា ១០០ គីឡូម៉ែត្រ (មួយរយគីឡូ) (សម្រាប់​បម្រើ​ការ​ក្នុង​វិស័យ​អវកាស)

៤- SR-71 Blackbird (សហរដ្ឋ​អាមេរិក)

ល្បឿន​អតិបរមា ៣៥៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

ហោះ​បាន​កម្ពស់​អតិបរមា ២៤ គីឡូម៉ែត្

លឿន​ជាង​សំឡេង ២,៨៩ ដង


៥- MIG-25 Foxbat (អតីត​សហភាព​សូវៀត)

ល្បឿន​អតិបរមា ៣៤០៣-៣៥២៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

ហោះ​បាន​កម្ពស់​អតិបរមា ១៣ គីឡូម៉ែត្រ

លឿន​ជាង​សំឡេង ២,៧៧

៦- Bell X-2 Starbuster (សហរដ្ឋ​អាមេរិក)

ល្បឿន​អតិបរមា ៣៣៦៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

ហោះ​បាន​កម្ពស់​អតិបរមា ជាង​១៩គីឡូម៉ែត្រ

លឿន​ជាង​សំឡេង ២,៧៥ ដង

៧- XB-70 Valkyre (សហរដ្ឋ​អាមេរិក)

ល្បឿន​អតិបរមា ៣២១៩ – ៣៣០៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

ហោះ​បាន​កម្ពស់​អតិបរមា ២១ គីឡូម៉ែត្រ

លឿន​ជាង​សំឡេង ២,៧ ដង

៨- MIG-31 Foxhound (អតីត​សហភាព​សូវៀត)

ល្បឿន​អតិបរមា ២៩៩៣ – ៣០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (រយៈ​កម្ពស់​ខ្ពស់)

លឿន​ជាង​សំឡេង​ជិត ៣ ដង

ហោះ​បាន​កម្ពស់​អតិបរមា ៣៥ គីឡូម៉ែត្រ

៩- F-15 Eagle (សហរដ្ឋ​អាមេរិក)

ល្បឿន​អតិបរមា ២៦៧១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

លឿន​ជាង​សំឡេង ជាង ២ដង

ហោះ​បាន​កម្ពស់​អតិបរមា ៣១ គីឡូម៉ែត្រ


១០- F-111 Aardvark (សហរដ្ឋ​អាមេរិក)

ល្បឿន​អតិបរមា ២៦៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

លឿន​ជាង​សំឡេង ជាង ២ ដង

ហោះ​បាន​កម្ពស់​អតិបរមា ១៨ គីឡូម៉ែត្រ

សូម​ចុចលើ​គេហទំព័រ​នេះ​ដើម្បី​ទស្សនា​វីដេអូយន្តហោះ ​

ប្រែ​សម្រួល៖ អន សំអាង

ប្រភព៖ nasa.gov , livescience.com , youtu.be/uOMo66NroW8