អាថ៌កំបាំងធម្មជាតិ! នៅក្នុងលោកនេះមានរុក្ខជាតិស៊ីសាច់សត្វជាអាហារ (មានវីដេអូ)
រុក្ខជាតិខាងក្រោមនេះ ធម្មជាតិរបស់វាត្រូវស៊ីសាច់ឆៅជាអាហារ ហើយវាមិនទម្លាប់ស្រូបយកសារធាតុចិញ្ចឹមពីក្នុងដីដូចពពួករុក្ខជាតិដទៃទៀតនោះទេ។ នៅក្នុងលោកនេះ ប្រភេទរុក្ខជាតិស៊ីសាច់ជាអាហារ (carnivorous plants) មានចំនួនច្រើន ប៉ុន្តែ TheBNEWS សូមស្រង់យករុក្ខជាតិសំខាន់ៗមកចុះផ្សាយ និងមានឯកសារយោងច្បាស់លាស់។ វិធីស៊ីសាច់ឆៅជាអាហាររបស់ពពួករុក្ខជាតិទាំងនោះ គឺដំបូង វាអូសទាញសត្វឲ្យទៅក្បែរវា ឬចូលអន្ទាក់របស់វា ហើយវាសម្លាប់ដោយម្ជុលពិស ឬទឹកដែលមានសារធាតុពិស ហើយរំលាយសាច់សត្វ រហូតដល់ក្លាយជាទឹក។ គឺទឹកនេះហើយ ដែលរុក្ខជាតិត្រូវការសម្រាប់ចិញ្ចឹមជីវិត។
ដើម Venus flytrap
Venus flytrap ជារុក្ខជាតិស៊ីសាច់ជាអាហារ ហើយមានប្រភពនៅសហរដ្ឋអាមេរិកភាគខាងកើត។ រុក្ខជាតិនេះដុះនៅតំបន់សើម។ វិធីចាប់ចំណីរបស់វាគឺ មុនដំបូងវាបើកបន្ទះរបស់វាជាលក្ខណៈចំហមាត់។ លុះមានសត្វមកទុំលើវា វាក៏បិទមាត់គ្រឹបហើយចាប់ផ្ដើមចាក់ម្ជុលពិសចូលក្នុងសាច់សត្វ រហូតដល់សាកសពសត្វរលាយក្លាយជាទឹក។ គឺទឹកនេះហើយដែលវាស្រូបយកទៅចិញ្ចឹមសរីរាង្គកាយរបស់វា។ ពេលវាស្រូបយកទឹកជីជាតិសាកសព សម្រាប់ចិញ្ចឹមរាងកាយរួចរាល់ហើយ វាក៏លាបន្ទះនោះមកវិញ ដើម្បីរង់ចាំឲ្យសត្វដទៃទៀតចូលមកទុំលើវាជាថ្មី។ វាអាចអនុវត្តវិធីចាប់សត្វតាមរបៀបនេះបានពី ៣ – ៤ ដង ហើយវានឹងធ្វើរស្មីសំយោគ (photosynthesis) ទៅជាស្លឹកថ្មី ឬពុំនោះទេស្លឹកវានឹងងាប់។ (ប្រភព៖ BBC) http://www.bbc.co.uk/nature/life/Venus_Flytrap

សត្វកន្លង់ចូលក្នុងអន្ទាក់របស់ venus-flytrap (ប្រភព៖ kids.nationalgeographic.com)
ដើម Nepenthes
រុក្ខជាតិនេះដុះនៅតំបន់ត្រូពិក (tropic) ហើយស៊ីសាច់ឆៅជាអាហារ។ វិធីរកចំណីរបស់វា គឺប្រើសម្រស់ទាក់ទាញ ដោយរៀបចំខ្លួនវាឲ្យមានរូបឆោមលោមពណ៌ល្អ ចម្រុះដោយពណ៌ផ្សេងៗ ដែលសត្វមើលទៅគួរឲ្យទាក់ចិត្តសត្វទាំងនោះឲ្យធ្វើដំណើរទៅជិត ឬរកវាតែម្ដង។ រុក្ខជាតិនេះបញ្ចេញទឹកដម (nectar) ដែលមានក្លិនឈ្ងុយដូចស្ករអំពៅ។ នៅពេលសត្វណាចូលទៅក្បែរវា វាបញ្ចេញសារធាតុម្យ៉ាងដែលរអិល ហើយធ្លាក់ចូលទៅក្នុងពោះរបស់វាដែលមានរាងក្រឡូម (pitcher) ដែលចាប់សត្វយ៉ាងស្អិតជាប់មិនឲ្យគេចខ្លួនចេញមកក្រៅបាន។ បន្ទាប់មករុក្ខជាតិនេះបញ្ចេញសារធាតុរំអិល និងទឹកយ៉ាងច្រើនដើម្បីពន្លិចសត្វឲ្យលង់ទឹក និងឈ្លក់ទឹករហូតដល់ដាច់ខ្យល់ងាប់។ នៅក្នុងទឹកនោះមានសារធាតុពិសម្យ៉ាងដែលរំលាយសត្វឲ្យរលួយដូចទឹកស៊ុប (soup) ហើយរុក្ខជាតិនេះស្រូបទឹកទាំងនេះ សម្រាប់ចិញ្ចឹមការធំធាត់របស់វា។ រុក្ខជាតិនេះអាចស្ទាក់ចាប់សត្វធំៗដូចជាជីងចក់ និងកណ្ដុរសម្រាប់ធ្វើជាអាហារ។ រុក្ខជាតិនេះ ជាប្រភេទវល្លិ៍តោងលើមែកឈើ ហើយច្រើនដុះនៅតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia) ជាពិសេសនៅលើកោះប័រនីអូ (Borneo) និងកោះស៊ូម៉ាត្រា (Sumatra)។ (ប្រភព៖ BBC) http://www.bbc.co.uk/nature/life/Nepenthes

ដើម Nepenthes (ប្រភព៖severnicechy.info)
ដើម Nepenthes attenboroughii ឬ Rat-eating plant រុក្ខជាតិស្រដៀងនេះមួយប្រភេទទៀតដែលជាប្រភេទរុក្ខជាតិស៊ីសាច់ជាអាហារដែរ ហើយមានរូបរាងស្រដៀង Nepenthes ដែរ ខុសគ្នាត្រង់ពណ៌។ លក្ខណៈពិសេសរបស់រុក្ខជាតិ Nepenthes attenboroughii នេះត្រង់ថា មិនដឹងមូលហេតុអ្វីបានជាសត្វកណ្ដុរចូលចិត្តត្រសុលទៅរកវា ឬទៅជ្រកនៅក្នុងរុក្ខជាតិនេះ ហើយត្រូវវាចាប់ធ្វើជាចំណីអាហាររហូតដល់គេឲ្យឈ្មោះថា «រុក្ខជាតិស៊ីកណ្ដុរ – Rat-eating plant » ហើយវិធីចាប់និងរំលាយសាកសពសត្វកណ្ដុរគឺអនុវត្តដូចរុក្ខជាតិ Nepenthes ខាងលើដែរ។ រុក្ខជាតិនេះត្រូវបានរកឃើញដំបូងនៅលើកោះមួយនៃប្រទេសហ្វ៊ីលីពីន (Philippines) ដោយអ្នករុក្ខវិទ្យា (botanist) សញ្ជាតិអង់គ្លេស (England) កាលពីឆ្នាំ២០០៩។ (ប្រភព៖ The Telegraph) http://www.telegraph.co.uk/news/earth/earthnews/6041241/Rat-eating-plant-discovered-in-Philippines.html
សត្វកណ្ដុរប្រុងធ្លាក់ចូលក្នុងដើម Nepenthes attenboroughii (ប្រភព៖ sandesh.com)
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The Telegraph , BBC និង wikipedia.org