ពីព្រលឹមទល់យប់ តើលោកអូបាម៉ាធ្វើអ្វីខ្លះនៅសេតវិមាន?
ពិភពលោកគ្រាន់តែដឹងថា លោកអូបាម៉ា គឺជាប្រធានាធិបតីមួយរូបដ៏មានឥទ្ធិពលរបស់អាមេរិកនៅពេលបច្ចុប្បន្ននេះ ហើយមើលទៅជីវិតរបស់លោកហាក់គួរឲ្យកោតសរសើរខ្លាំងណាស់ និង អាចរស់នៅយ៉ាងសុខស្រួល។ អាចនិយាយបានថា ការយល់ឃើញបែបនេះពិតជាត្រឹមត្រូវ។ យ៉ាងណាមិញ បើក្រឡេកទៅមើលការងារប្រចាំថ្ងៃរបស់លោកវិញនោះ ប្រិយមិត្តនឹងឈឺក្បាលជំនួសលោកជាក់ជាមិនខាន ត្បិតអីលោកមានការងាររាប់រយជំពូកត្រូវធ្វើប្រចាំថ្ងៃ ទាំងកិច្ចការក្នុងប្រទេស និង ក្រៅប្រទេស។
ចង់ដឹងថា លោកអូបាម៉ា ធ្វើអ្វីខ្លះ សូមមើលរូបភាពខាងក្រោមនេះស្តីពីសកម្មភាពការងារប្រចាំថ្ងៃរបស់លោក៖
១) លោកអូបាម៉ា ជាមនុស្សដែលចូលចិត្តក្រោកពីគេងនៅព្រឹកព្រលឹម តែលោកក៏មិនភ្លេចហាត់ប្រាណដែរមុននឹងលោកចូលការិយាល័យធ្វើការ
២) លោកមកដល់ការិយាល័យធ្វើការនៅម៉ោង ៨:៣០ នាទីព្រឹក និង ពិនិត្យមើលគម្រោងការងារដែលរៀបចំដោយលេខារបស់លោក
៣) នៅម៉ោង ១០ ព្រឹក លោកទទួលរបាយការណ៍សង្ខេបនៃការងារប្រចាំថ្ងៃរបស់លោកពីទីប្រឹក្សាសន្តិសុខជាតិនៅក្នុងបន្ទប់មួយ
៤) មាតិកានៅក្នុងរបាយការណ៍របស់លោកផ្តល់ព័ត៌មាននានាជុំវិញកិច្ចការរបស់ទីភ្នាក់ងារស៊ើបការជាតិដែលលោកចង់ដឹង និង បរិយាយអំពីព្រឹត្តិការណ៍នានាដែលកើតមានឡើងនៅជុំវិញពិភពលោក
៥) ពេលបំពេញការងាររលោកក៏មមាញឹកក្នុងការលើកទទួលទូរស័ព្ទផងដែរ
៦) ហើយនឹងការរៀបចំកិច្ចប្រជុំប្រចាំថ្ងៃ
៧) លោកក៏ជួបជាមួយប្រមុខដឹកនាំរបស់សមាជិកសភាមកទាំងពីរបក្សផងដែរ ស្តីពីបញ្ហា ឬ គោលនយោបាយនានា
៨) ក្រៅពីការងារនេះ លោកក៏ជួបជាមួយបុគ្គលិករបស់លោកផងដែរ ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រគតិយុត្តិ (ច្បាប់)
៩) នៅក្នុងសេតវិមាន លោកនៅមានកិច្ចជំនួបផ្សេងមួយទៀតស្វាគមន៍បុគ្គលល្បីៗមួយចំនួន
១០) ជានិច្ចកាល លោកពិភាក្សាជាមួយក្រុមសមាជិកជាន់ខ្ពស់របស់លោកស្តីពីបញ្ហាប្រទេសជាតិ
១១) ថ្ងៃខ្លះ លោកត្រូវទទួលឥស្សរជន ឬ មេដឹកនាំមកពីជុំវិញពិភពលោក
១៣) ពេលខ្លះ លោកក៏ធ្វើសន្និសិទកាសែតផងដែរ ដោយមិនបានគ្រោងទុកជាមុន
១៤) ពេលខ្លះលោកបានដើរកម្សាន្តនៅខាងក្រៅក្នុងរយៈពេលខ្លីនៅក្រៅក្រុងជាមួយបុគ្គលសំខាន់ៗ ឬ អ្នកជំនិតរបស់លោក
១៥) ការងាររបស់លោក ត្រូវបញ្ចប់នៅម៉ោង ៦ ល្ងាច
១៦) ហើយបន្ទាប់មកទទួលទានអាហារជាមួយក្រុមគ្រួសាររបស់លោកនៅម៉ោង ៦:៣០ នាទីល្ងាច
១៧) បន្ទាប់មកលោកចំណាយពេលរីករាយ ឬ ដើរកម្សាន្តជាមួយកូនៗរបស់លោក
១៨) ទោះបីជាបែបនេះក្តី ការងាររបស់លោកមិនទាន់ចប់នោះឡើយ ពោលគឺលោកត្រូវធ្វើការរហូតដល់ម៉ោង ១១:៣០ នាទីយប់
១៩) បន្ទាប់មកលោកចំណាយពេលប្រហែល កន្លះម៉ោងទៀតមុននឹងលោកបិទភ្លើងចូលគេង
២០) បើមានទូរស័ព្ទហៅចូល លោកនឹងលើក តែបើគ្មានទេនោះលោកនឹងចូលគេងក្នុងរយៈពេល៦ ម៉ោងមុនចាប់ផ្តើមការងារថ្មីនៅថ្ងៃស្អែក៕
ប្រភព៖ Businessinsider