អាហារដែលអ្នកមាន សម្ពាធឈាមទាប គួរបរិភោគ
រោគសញ្ញាចំបងបំផុត នៃអាការៈចុះសម្ពាធ ឈាមគឺមានអារម្មណ៍ថា វិលមុខពេលឈរ ជាពិសេស ពេលងើបឈរតែម្តង ។ បញ្ហានេះច្រើនតែកើត មានលើមនុស្សស្រី ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យខាងជំនឿ និងទំនៀមទម្លាប់ មិនដែលគិតថា អាការៈចុះសម្ពាធឈាម គឺជាបញ្ហានោះទេ ។
ដោយសារតែឈាម មាននាទីដឹកនាំអុកស៊ីសែន និងជីវជាតិទៅឲ្យជាលិការ និងសារីរាង្គគ្រប់ប្រភេទ ក្នុងរាងកាយ ការចុះសម្ពាធឈាម ច្រើនតែ បណ្តាលឲ្យមានបញ្ហាដល់ថាមពល និងមុខងារផ្លូវអារម្មណ៍ ។ ករណីបែបនេះតែងតែ មានរោគសញ្ញាជា ការចុះខ្សោយលើក្រពេញ លើតម្រងនោម ។ ក្រពេញទាំងនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតអ័រម៉ូន ។ នៅពេលក្រពេញលើ តម្រងនោមចុះខ្សោយច្រើន តែបណ្តាលមកពីការ ធ្វើការងារ ហួសកំណត់ និងស្ត្រេសច្រើនពេក បូករួមនឹងកង្វះជីវជាតិក្នុង របបអាហារទៀតផង ។ យើងទាំងអស់គ្នា ធ្វើការច្រើនម៉ោង មិនបានសម្រាកគ្រប់គ្រាន់ និងចូលចិត្តប្រើកាហ្វេ និងស្ករកុំឲ្យងងុយដេក ពេលថ្ងៃ ឬនៅពេលអស់កម្លាំង ។ នៅពេលធ្វើបែបនេះ យូរៗទៅ វាអាចនឹងបណ្តាលឲ្យមុខងារ របស់ក្រពេញលើ តម្រងនោម ចុះខ្សោយបាន ។
អាហារដែលគួរ ទទួលទាន
· ចូរញ៉ាំប្រូតេអ៊ីនឲ្យបានច្រើនដូចជា ត្រីស្រស់ៗ, សាច់មាន់, និងសណ្តែក។ ប្រូតេអ៊ីនជួយធ្វើឲ្យសម្ពាធឈាមឈាមវិលមកធម្មតាវិញ។
· គ្រាប់ធុញ្ញជាតិដូចជាអង្ករ សម្រូតគួរតែញ៉ាំឲ្យបានច្រើន។
· ចូរញ៉ាំផ្លែឈើ និងបន្លែស្រស់ៗឲ្យ បានច្រើនជាពិសេស ពេលអស់កម្លាំង ចូរញ៉ាំទឹកផ្លែឈើជៀសជាងកាហ្វេ។ ទឹកផ្លែប៉ម, ការ៉ុត និងទឹកខ្ញីសុទ្ធតែគួរសាកល្បង។
· តែបៃតងមាន ជាតិកាហ្វេអ៊ីនតិចតួច ដែលអាចផ្តល់ជាគុណ ប្រយោជន៍ដល់សុខភាព។
· ចូរញ៉ាំផ្លែប័រឲ្យបានច្រើនព្រោះ វាសម្បូរវីតាមីន E។
· ចូរប្រើអំបិលមាន ជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមសម្រាប់ របបអាហាររបស់អ្នក។
អាហារគួរចៀសវាង
· កាហ្វេអ៊ីន និងស្ករនឹងបណ្តាលឲ្យ ចុះខ្សោយដល់ក្រពេញ លើតម្រងនោម។ ចូរចាំថា តែ, កាហ្វេ, សូកូឡា និងកូកាកូឡាសុទ្ធ តែផ្ទុកទៅដោយជាតិកាហ្វេអ៊ីន។
· អាហារកៃច្នៃដូចជា នំបុ័ង, នំបីស្គុត, នំខេក, ភីហ្សា, បឺហ្គឺ និងនំផ្លែឈើសុទ្ធតែទៅបន្ថយជាតិវីតាមីន B ក្នុងខ្លួន។ វីតាមីន Bជួយថែរក្សាក្រពេញលើតម្រងនោម៕