រឿង ៨យ៉ាងអ្នកចាំបាច់ត្រូវតែធ្វើមុនឬអំឡុងពេលចូលឆ្នាំចិនដើម្បីនាំលាភសំណាង
ក្នុងរដូវបុណ្យចូលឆ្នាំចិន ជនជាតិចិនឬកូនខ្មែរសែស្រឡាយចិនរមែងប្រតិបត្តិតាមទំនៀមទំលាប់ដែលមានតៗគ្នាតាំងពីដូនតាមកម្ល៉េះ ដូចជាការគោរពទេព្តា គោរពបុព្វបុរស ជាដើម ប៉ុន្តែដើម្បីឱ្យគ្រួសារមានសិរីសួស្ដី នាំលាភសំណាង ជនជាតិចិន ឬខ្សែសែស្រឡាយចិនភាគច្រើន រមែងប្រតិបត្តិតាមរឿង ៨យ៉ាងខាងក្រោមនេះ ៖
១.ទិញសំលៀកបំពាក់និងស្បែកជើងថ្មី
នេះជាឱកាសល្អសម្រាប់អ្នកចង់បានសំលៀកថ្មីអាចមានលេសដោះសារ ព្រោះជនជាតិចិនតែងតែទិញស្បែកជើងឬសំលៀកបំពាក់ថ្មីដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ហើយបើបានពណ៌ក្រហមទៀតនោះរឹតតែនាំសំណាងល្អ។

២.កាត់សក់
ចូលឆ្នាំថ្មី ជាមនុស្សថ្មី ដូច្នេះអ្នកចាំបាច់ត្រូវទៅរកជាងកាត់សក់ដែលអ្នកពេញចិត្ត ដើម្បីឱ្យថ្ងៃចូលឆ្នាំអ្នកមានសក់ម៉ូដថ្មីដែលស្អាតនិងសក្ដិសម ប៉ុន្តែក្រោយពីនោះមួយខែហាមកាត់សក់ទៀត ព្រោះបើអ្នកកាត់គឺអ្នកកំពុងតែកាត់លាភសំណាងចេញពីខ្លួនដូច្នេះដែរ។

៣. ចែកអាំងប៉ាវ
មនុស្សរៀបការរួចឬថៅកែ គួរតែចែកអាំងប៉ាវទៅដល់កូនៗ ឬបុគ្គលិកទៅតាមចំនួនដែលលោកអ្នកពេញចិត្ត ប៉ុន្តែសូមចាំថាបើសិនជាអ្នកឱ្យអាំងប៉ាវទៅអ្នកណាម្នាក់ហាមឱ្យចំនួន ៤ ព្រោះបើអ្នកឱ្យចំនួននេះទៅអ្នកណានោះមានន័យថាអ្នកជូនពរឱ្យគេជួបសំណាងអាក្រក់។

៤. ដុតផាវ
ដើម្បីបណ្ដេញឧបទ្រុពចង្រៃនិងវិញ្ញាណអាក្រក់ចេញពីផ្ទះ ដោយដុតផាវ ដុតកាន់តែឮខ្លាំងកាន់តែល្អ ប៉ុន្តែនៅតំបន់របស់អ្នកប្រហែលជាខុសច្បាប់ ដូច្នេះទៅមើលគេរាំម៉ុងសាយឬដុតកាំជ្រួចប្រសើរជាង។

៥. បោសសម្អាតសំលៀកបំពាក់
ការបោសសម្អាតគឺជារឿងល្អ មានន័យថា ធ្វើឱ្យផ្ទះ និងអ្នកថែរក្សាកុំឱ្យមានធូលីដី ឬបរិច្ចាគវត្ថុដែលអ្នកមិនត្រូវការ ប៉ុន្តែនៅអាចប្រើប្រាស់បានទៅ។ បោសជូតសំអាតដីចេញពីឥដ្ឋប្រៀបដូចជាបណ្ដេញសំណាងអាក្រក់ចេញពីផ្ទះ ប៉ុន្តែនៅក្នុងចូលឆ្នាំហាមបោសជូតជាដាច់ខាតព្រោះអ្នកប្រហែលជាបណ្ដេញសំណាងល្អរបស់អ្នកចេញតាមមាត់ទ្វារ។

៦.តុបតែងផ្ទះដោយពណ៌ក្រហម
អ្នកដែលធ្លាប់ទៅភោជនីយដ្ឋានចិនច្បាស់ជាដឹងថាពណ៌ក្រហមនិងពណ៌ភ្លឺថ្លាមានន័យល្អ។ សម្រាប់ឆ្នាំថ្មីឆ្នាំចិន អ្នកត្រូវតែតុបតែងបន្ថែមពណ៌ក្រហម និងដាក់តាំងមាសនៅក្នុងផ្ទះដើម្បីសង្ឃឹមថា នឹងនាំយកសំណាងល្អ។

៧.ទៅសួរសុខទុក្ខញាតិមិត្ត គោរពចាស់ទុំក្នុងគ្រួសារ
បុណ្យចូលឆ្នាំចិន គឺជាការចំណាយពេលវេលាជួបជុំគ្រួសារ ប៉ុន្តែមុននឹងជួបជុំគ្នាធ្វើដូច្នេះ ប្រជាជនចិនច្រើននាំគ្នាទៅវិហារដើម្បីសែនទេព្តាឬដូនតាជាមុនសិន។ បន្ទាប់មកនៅថ្ងៃទីពីរនៃថ្ងៃបុណ្យចុលឆ្នាំចិនកូនចៅទាំងអស់នឹងធ្វើដំណើរទៅសួរសុខទុក្ខតាយាយ ពូមីង បងប្អូនជីដូនមួយ។ នៅថ្ងៃទីបីហាមទៅណាទៀត ព្រោះអ្នកបានទៅសួរសុខទុក្ខបងប្អូនញាតិមិត្តរួចអស់ហើយ។

៨. ញ៉ាំអាហារសំណាង
បុណ្យចូលឆ្នាំថ្មីមិនមែនជាពេលអ្នកតមអាហារបញ្ចុះទម្ងន់នោះទេ ព្រោះជាពិធីបុណ្យដែលសំបូរហូរហៀរទៅដោយអាហារ ដើម្បីដាក់ឱ្យសត្វសាហាវ “Nian” បរិភោគ កុំឱ្យសត្វ “Nian” មកស៊ីមនុស្ស។ បុណ្យចូលឆ្នាំចិនអាហារជាច្រើនដែលអ្នកនឹងបានឃើញនៅក្នុងបញ្ជីមុខម្ហូបតាមផ្ទះនិមួយៗមាន ត្រី សាច់មាន់ ជ្រូកខ្វៃ គាវ មី និងនំអ៊ីជាដើមដែលជនជាតិចិនជឿថានឹងនាំឱ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ៕

ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ www.huffingtonpost.com