អ្នកវិទ្យាសាស្រ្ត រន្ធត់យ៉ាងខ្លាំង ក្រោយស្គេន រូបចម្លាក់ព្រះពុទ្ធ ព្រះជន្ម ១ពាន់វស្សា មួយអង្គ ស្រាប់តែ ប្រទះឃើញ សាកសព នៅក្នុងនោះ

2/24/2015 0 Comments A+ a-

ហូឡង់៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវ ជាច្រើននាក់ មានការភ្ញាក់ផ្អើល និងរន្ធត់ យ៉ាងខ្លាំង បន្ទាប់ពីធ្វើការ ស្គេន (Scan) រូបចម្លាក់ព្រះពុទ្ធ មួយអង្គ ដែលមាន ព្រះជន្ម ជាង១,០០០វស្សា ស្រាប់តែ ប្រទះឃើញ សាកសព នៅក្នុងរូបចម្លាក់នោះ។
លោក Erik Bruijn អ្នកជំនាញ ខាងព្រះពុទ្ធសាសនា ដែលបានដឹកនាំ ការសិក្សា ស្រាវជ្រាវនេះ បានកំណត់ថា សាកសព ដែលស្ថិត នៅក្នុងរូបចម្លាក់ ព្រះពុទ្ធនេះ គឺជាព្រះសង្ឃ មួយអង្គ ដែលមានឈ្មោះថា Liuquan ជាអ្នកកាន់កាប់ កន្លែងតាំងសមាធិមួយ មានឈ្មោះ Chinese Meditation School។
ប្រភពដដែល បានបន្តទៀតថា ការស្កេននេះ ត្រូវបានធ្វើឡើង ដោយសារមន្ទីរ Drents Museum នៅឯមជ្ឈមណ្ឌល វេជ្ជសាស្រ្ត Meander Medical Centre ក្នុងប្រទេសហូឡង់ ខណៈគេមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថា សរីរាង្គនៃសាកសព ដែលនៅក្នុង រូបចម្លាក់នោះ ត្រូវបានគេយកចេញ បាត់ទៅហើយ។ ជាមួយគ្នានេះដែរ កំទេចនៃក្រដាស ដែលសរសេរជា អក្សរចិន ត្រូវបានរកឃើញ នៅក្បែរ ព្រះកាយ ព្រះសង្ឃនោះ ទៀតផង។
បន្ទាប់ពីធ្វើការស្កេន រួចរាល់ សាកសពព្រះសង្ឃនោះ ត្រូវបានបញ្ជូន ទៅកាន់ទីក្រុង Budapest នៃប្រទេសហុងការី ខណៈសាកសពនោះ នឹងត្រូវ ដាក់តាំងបង្ហាញ នៅឯសារមន្ទីរ ប្រវត្តិសាស្រ្តធម្មជាតិ នៃប្រទេសហុងការី “Hungarian Natural History Museum” រហូតដល់ ខែឧសភា ឆ្នាំ២០១៥។
ទោះបីជាយ៉ាងណាក៏ដោយ ពុទ្ធបរិស័ព្ទ ជាច្រើននាក់ បាននិយាយថា សាកសពនៃ ព្រះសង្ឃ Liuquan គឺមិនទាន់ សុគតឡើយ ហើយជឿជាក់ថា ព្រះសង្ឃ Liuquan កំពុងធ្វើការ តាំងសមាធិ ក្នុងកម្រិត ដ៏ខ្ពស់មួយ៕



ប្រភព៖ Asiantown