ឃាត់ខ្លួនបុគ្គលិក ធនាគារ អេស៊ីលីដា និង បក្ខពួក ក្រោយកាប់ បុរសម្នាក់របួសធ្ងន់
កណ្ដាល ៖ បុគ្គលិកធនាគារអេស៊ីលីដា ម្នាក់ និងបក្ខពួកម្នាក់ទៀត ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួន ខណៈដែលពីរនាក់ ផ្សេងទៀត បានរត់គេចខ្លួនបាត់ ក្រោយពីបានបង្កអំពើ ហឹង្សាវាយនិងកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ កាលពីវេលា ម៉ោង១០យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អំពើហឹង្សាដែលធ្វើឱ្យជនល្មើស ទាំង៤នាក់ដែលជាបងប្អូន និងសាច់ញាតិនិង គ្នា ព្រួតវាយនឹងកាប់ទៅលើបុរសម្នាក់ទៀត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ផ្ដើម ចេញពីការទាស់ទែងគ្នា ក្រោយផឹកស្រាស្រ វឹង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនល្មើសពីរ នាក់ ដែលត្រូវឃាត់ខ្លួនទី១ឈ្មោះខៃ សារៀម អាយុ៣២ឆ្នាំ ជាបុគ្គលិក ធនាគារអេស៊ីលីដា និងទី២ ឈ្មោះតូ ធឹម អាយុ៤៥ឆ្នាំ មុខរបរ ជាគ្រូបង្រៀន ខណៈដែលជនល្មើសពីរនាក់ ផ្សេងទៀត ម្នាក់ឈ្មោះតូ ច័ន្ទរិទ្ធី អាយុ២៤ ឆ្នាំ មុខរបរលក់ដូរនិងទី២ ឈ្មោះតូ ប៊ុនណា អាយុ១៥ឆ្នាំ មុខរបរសិស្ស បាននឹងកំពុងរត់ គេចខ្លួន ។
ដោយឡែកជនរងគ្រោះដែលរង របួសយ៉ាងធ្ងន់ធ្ងរនោះ ឈ្មោះចាន់ សុខជា អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀន ។ទាំង ជនបង្កនិងជនរងគ្រោះនិងជនរងគ្រោះរស់ នៅភូមិឃុំកើតហេតុខាងលើ ។
បើតាមការរៀបរាប់ពីសមត្ថកិច្ច មុនពេល កើតហេតុ ជនរងគ្រោះក្រោយពីផឹកស្រាស្រ វឹង បានដៀមដាម ជេរជនល្មើស ឈ្មោះ ខៃ សារៀម។ ដោយទ្រាំមិនបានពីការជេរប្រទិច សាររបស់ជនរងគ្រោះ ជនបង្កបានស្ទុះចេញ ពីក្នុងផ្ទះទៅឈ្លោះជាមួយជនរងគ្រោះរហូត វាយប្រតាយប្រតប់គ្នាទៅវិញទៅមក ពេល នោះបក្ខពួកជនបង្ក ដែលជាបងប្អូននឹងគ្នា បានចេញមកជួយវាយនិងទាញយកកាំបិត កាប់ប្រហារទៅលើជនរងគ្រោះចំក្បាលនិង កបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ បានធ្វើឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្ដរាគមន៍ ហើយឃាត់ខ្លួនជន បង្កបានពីរនាក់ ខណៈដែលពីរនាក់ផ្សេង ទៀតបាននឹងកំពុងរត់គេចខ្លួន ។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួសយ៉ាង ធ្ងន់ធ្ងរបាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យ ក្នុងរាជធានីភ្នំពេញ ខណៈដែលជន ល្មើសទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចយកទៅ សួរនាំនៅអធិការដ្ឋាននគរបាលស្រុកកៀន ស្វាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល
