រៀនតាម​​ប្រព័ន្ធ​អនឡាញ​​​ លើជំនាញ​​ធុរកិច្ច​​​​ឥត​គិត​​ថ្លៃពី​សាកលវិទ្យាល័យ​​ល្បី​ៗ​ក្នុង​លោក​​​​ចាប់​ផ្ដើម​ខែ​ក្រោយ​

2/26/2015 0 Comments A+ a-


​កម្មវិធី​សិក្សា​តាម​​ប្រព័ន្ធ​អនឡាញ​​​ពាក់ព័ន្ធ​ជំនាញ​​ធុរកិច្ច​​​​ឥត​គិត​​ថ្លៃពី​សាកលវិទ្យាល័យ​​ល្បី​ៗ​ក្នុង​លោក​​​​ចាប់​ផ្ដើម​ខែ​ក្រោយ​ប្រភព៖​ Business Insider

​​ចាប់​ពី​​ដើម​ខែ​​មីនា​ ​ក្រោយ​ទៅ​​សាកលវិទ្យាល័យ​ល្បី​ៗ​ក្នុង​លោក​​មក​ពី​បណ្ដា​​ប្រទេស​​ផ្សេង​ៗ​ជា​ពិសេស​ជា​ពិសេស​​មក​ពី​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​កម្មវិធី​សិក្សា​​រយៈ​ពេល​ខ្លី​តាម​ប្រព័ន្ធ​អនឡាញ​​​ពាក់ព័ន្ធ​នឹង​ជំនាញ​ធុរកិច្ច​ (Business) ​ចំនួន​​ ១៥​កម្មវិធី​ដោយ​ឥត​គិត​ថ្លៃ​។ ​

​ជំនាញ​ទាំង​នោះ​មាន​​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​​ (operation) ក្រុមហ៊ុន​ ​​វាយ​តម្លៃ​ហានិភ័យ​ ​គ្រប់គ្រង​ថ្លៃ​ដើម​ ​ជា​ដើម​ ​ហើយ​កម្មវិធី​នីមួយ​ៗ​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​​ដោយ​សាស្ត្រាចារ្យ​ល្បី​ៗ​ក្នុង​លោក។

​ក្នុង​ចំណោម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ទាំង​នេះ​ ក៏​មាន​ MIT (Massachusetts Institute of Technology), University of Chigago, សាកលវិទ្យាល័យ​​ល្បី​បំផុត​ជំនាញ​ផ្នែក​ធុរកិច្ច​នៅ​អ៊ីតាលី​ SDA Bocconi និង​គ្រឹះស្ថាន​​អប់រំ​ល្បី​ៗ​ក្នុង​លោក​ជា​ច្រើន​ទៀត។

​ក្នុង​កម្មវិធី​សិក្សា​​​ក្នុង​វគ្គ​នី​មួយ​​​​ៗ​ ​ ​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​នឹង​លើក​យក​​ ​Case study ដែល​ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​ក្នុង​វិស័យ​ធុរកិច្ច​នា​ពេល​បច្ចុប្បន្ន។

​សូម​បញ្ជាក់​​ថា​ ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ប្រសិន​បើ​សិក្ខាកាម​ចង់​ប្រឡង​ និង​ទទួល​បាន​លិខិត​បញ្ជាក់​ការ​សិក្សា​ ​សាលា​តម្រូវ​ឱ្យ​សិក្ខាកាម​​​បង់​ថ្លៃ​​ចំណាយ​​តាម​ការ​​កំណត់​របស់​គ្រឹះស្ថាន​ទាំង​នោះ។

ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​កម្មវិធី​សិក្សា​នី​មួយ​ៗ​សូម​ចុច​លើ​តំណភ្ជាប់​​​ខាង​ក្រោម​នេះ៖ 

Scaling Operations: Linking Strategy and Execution / March 30 / Northwestern
International Leadership and Organizational Behavior / March 6 / SDA Bocconi
The Analytics Edge / March 3 / MIT
Understanding Modern Business and Organisations / March 2 / University of Strathclyde
An Introduction to Credit Risk Management / March / Delft University
Asset Pricing, Part 2 / March 29 / University of Chicago
Content Strategy for Professionals I: Engaging Audiences for Your Organization / March 30 / Northwestern University
Law And The Entrepreneur / March 8 / Northwestern University
Lead Like An Entrepreneur / March 25 / Stanford University and Babson College
International Business II / March 16 / University of New Mexico
Scaling Smart: How to Grow Your Impact / March 2 / Acumen and Bain & Company
The Enterprise Shed: Making Ideas Happen / March 30 / Newcastle University
New Venture Finance: Startup Funding for Entrepreneurs / March 16 / University of Maryland
How to Succeed at Interviews / March 9 / University of Sheffield
American Capitalism: A History / March 23 / Cornell University