រថយន្ត​​ជា​ផ្លូវ​ការ​របស់​ប្រធានាធិបតី​ចិនមួយ​គ្រឿង​ថ្លៃ ៨០ម៉ឺន​ដុល្លារ រថយន្ត​នេះ​មាន​លក្ខណៈ​ពិសេស​ប៉ុណ្ណា?​

2/26/2015 0 Comments A+ a-

រថយន្ត​ម៉ាក Hongqi L5 ជា​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន​ប្រភព៖​ blogcdn.com
​​លោក​ស៊ីជីនភីង (Xi Jinping) ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មេដឹកនាំ​កំពូល​នៅ​ក្នុង​ប្រទេស​ចិន។ លោក​បាន​កុម្ម៉ង់​ឲ្យ​ក្រុមហ៊ុន Hongqi ខាង​ផលិត​រថយន្ត​ក្នុង​ស្រុក​នៅ​ប្រទេស​ចិន ផលិត​រថយន្ត​សម្រាប់​លោក​ជិះ​ទៅ​ធ្វើ​ការ​ជា​លក្ខណៈ​ផ្លូវ​ការ (government state car)។ រថយន្ត​នេះ​មុខ​យក្ស​ម៉ាក Hongqi L5 ដែល​មាន​តម្លៃ​មិន​ធម្មតា​ទេ រហូត​ដល់ ៨០ ម៉ឺន​ដុល្លារ​អាមេរិក។ រថយន្ត​របស់​ក្រុមហ៊ុន Hongqi ជា​យាន​ជំនិះ​ជា​ផ្លូវ​ការ​សម្រាប់​មន្ត្រី​រដ្ឋ​ការ​ចិន​ជិះ​ទៅ​ធ្វើ​ការ។

រថយន្ត​សម្រាប់​ប្រធានាធិបតី​ចិន លោក​ស៊ីជីនភីង ត្រូវ​គេ​ស្គាល់​ច្បាស់​នៅ​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ហើយ​គេ​ដឹក​ឡាន​នេះ​ទៅ​តាម ដើម្បី​ជា​យាន​ជំនិះ​ជា​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី។ រថយន្ត​ម៉ាក Hongqi L5 មាន​ទម្ងន់​សរុប​ជិត ៧ តោន។ កាង​ផ្នែក​ខាង​មុខ​ត្រូវ​បាន​ក្រូម៉េ (chrome) យ៉ាង​ភ្លឺ​ចិញ្ចាច។ ផ្ទៃ​ខាង​ក្នុង​រថយន្ត​ត្រូវ​បាន​ឌីហ្សាញ (design) ដូច​ទៅ​នឹង​រថយន្ត​ម៉ាក Rolls-Royce របស់​អង់គ្លេស។ ផ្ទៃ​ខាង​ក្នុង​រថយន្ត មាន​លក្ខណៈ​ធំ​ទូលាយ និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ក្លា៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ emirates247.com