ខាងស្រីអររំភើបលោតចុះឡើងៗ បាត់បង់លំនឹងខ្លួនរអិលធ្លាក់ពីច្រាំងថ្មស្លាប់គួរឲ្យសោកស្តាយ
ល្បែងស្នេហារបស់គូស្នេហ៍ប៊ុហ្គារី១គូនៅកោះ Ibiza បានក្លាយជាទុក្ខសោក នៅពេលដែលខាងស្រីបានធ្លាក់ពីច្រាំងថ្មមួយ ខណៈនាងប្រារព្វពិធីភ្ជាប់ចំណងស្នេហ៍ជាមួយមិត្តប្រុសរបស់ខ្លួន ។
បើតាមការស៊ើបអង្កេតរបស់ប៉ូលីស នោះហេតុការណ៍នេះត្រូវបានជឿថា នាងបាត់បង់លំនឹងខ្លួន ខណៈលោតចុះឡើងៗដោយក្តីរំភើបរីករាយ បន្ទាប់ដៃគូរបស់នាង ដែលក៏ជាអ្នកមកពីប៊ុលហ្គារីដូចគ្នា បានស្នើសុំនាងរៀបការ ។
កាសែត MailOnline រាយការណ៍ថា នាង Dimitrina Dimitrova អាយុ ២៩ ឆ្នាំ បានគាំងបេះដូងស្លាប់ ខណៈនាងបានធ្លាក់ពីច្រាំងថ្មកម្ពស់ ៦៥ ហ្វ៊ីត (ប្រហែល ២០ ម៉ែត្រ) ស្ថិតនៅរមណីយដ្ឋាន Cala Tarida, កោះ Ibiza ។
គួរបញ្ជាក់ផងដែរថា ក្រោយធ្លាក់ភ្លាមៗ នាងនៅមានជីវិត ដោយគ្រាន់តែសន្លប់ ។ ប៉ុន្តែ នៅពេលបុគ្គលិកពេទ្យមកដល់ នាងក៏បានដាច់ខ្យល់ស្តាប់ប៉ុន្មាននាទីក្រោយមក ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ អង្គារ កន្លងមក ស្ថិតនៅកោះ Ibiza ប្រទេសអេស្ប៉ាញ ៕
