តារា​សម្ដែង ​តារាចម្រៀង​ល្បីៗ​តៃវ៉ាន់​ចូលរួម​រំលែក​ទុក្ខ​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​នៅ​តៃប៉ិ​

2/06/2015 0 Comments A+ a-



តារា​សម្ដែង​តារាចម្រៀង​ល្បីៗ​តៃវ៉ាន់​ចូលរួម​រំលែក​ទុក្ខ​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​នៅ​តៃប៉ិ​ប្រភព៖​ mirror.co.uk

​រឿង​តក់ស្លុត​រន្ធត់ចិត្ត​មួយ​បាន​កើតឡើង​នៅពេល​យន្តហោះ​ជើងហោះហើរ​ក្នុងស្រុក TransAsia របស់​តៃវ៉ាន់​បាន​ធ្លាក់ចូល​ទន្លេ បណ្ដាលអោយ​មនុស្ស​៤៨​នាក់​ស្លាប់​និង​១០​នាក់​របួស ហើយ​ដើម្បី​ចែករំលែក​ទុក្ខ​ក្រុមគ្រួសារ​ជនរងគ្រោះ តារា​សម្ដែង ​តារាចម្រៀង​ល្បីៗ​តៃវ៉ាន់​បានចេញ​មក​ផ្ញើរ​សារ​រំលែក​ទុក្ខ និង​បង្ហាញ​ពី​ក្ដី​ឈឺចាប់​ចំពោះ​ហេតុការណ៍​អកុសល​កើតឡើង​នៅក្នុង​ប្រទេសជាតិ​​របស់ខ្លួន​។​

តាម​រយៈ​បណ្តាញ​សង្គម​ តារាចម្រៀង​ក្មេង​ជាងគេ​ក្នុងក្រុម SHE នាង Hebe បាន​ថ្លែងថា “​សូមអោយ​វិញ្ញាណ​ជនរងគ្រោះ TransAsia ទាំងអស់​ទៅកាន់​សុគតិភព សូមអោយ​គ្រួសារ​ជនរងគ្រោះ​ស្បើយ​ពី​ទុក្ខសោក​ឆាប់ៗ សូមអោយ​បានទទួល​ការអាណិតអាសូរ​កាន់តែ​ច្រើន​”​។

ក្រៅពីនេះ​អតីត​តារាចម្រៀង​ក្រុម Fahrenheit លោក Aaron Yan ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់​និង​ខឹងសម្បា​រដែ​រថា ”​ហេតុ​អី​អាកាសធាតុ​បែបនេះ​អនុញ្ញាតអោយ ART 72 ចុះចត​?” ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ហើយ​ទទួល​បានការ​អាណិត​ពី​អ្នកគាំទ្រ​យ៉ាងច្រើន​។


​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ៏​អាក្រក់​ចុងក្រោយ​នៅ​តៃប៉ិ​កោះ​តៃវ៉ាន់​ដែល​កំពុង​ក្លាយជា​ព័ត៌មាន​ល្បីល្បាញ​ទូទាំង​ពិភពលោក​នេះ ក៏មាន​តារា​សម្ដែង​តារាចម្រៀង​តៃវ៉ាន់​ល្បី​ជាច្រើនរូប​ទៀត​ដូចជា Lee Wei , Shu Qi , Ruby Lin ជាដើម​បានបង្ហាញ​ពី​ការឈឺចាប់​សោកស្ដាយ​តាមរយៈ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដូចគ្នា​។​


​ក្រៅពី​តារាៗ​ហើយ​ប្រជាជន​តៃវ៉ាន់​ទាំងអស់​ក៏បាន​ចូលរួមចំណែក​ជួយ​ជនរងគ្រោះ​ដែរ​ព្រោះ​មាន​កំប្លោក​ឈាម​ប្រភេទ O និង AB ចំនួន​១០០​កំប្លោក​ត្រូវបាន​បញ្ជូនទៅ​តំបន់ Penghu តំបន់​យន្តហោះ​ធ្លាក់​ក្រែង​មាន​ហេតុការណ៍​បន្ទាន់​ណាមួយ​ត្រូវការ​ឈាម​ប្រើប្រាស់​ដោយ​មិន​ចាំ​មានការ​ប្រកាស​ស្នើរ​សុំ​ពី​ខាង​មន្ទីរពេទ្យ​៕

​ប្រែ​សម្រួល ៖​សុខា នី​កា​
ប្រភព៖​ www.bubblews.com