ស្ដាប់​ការ​រៀប​រាប់​​​របស់​អ្នក​នៅ​រស់​​ពី​​ព្រឹត្តិការណ៍​​ដ៏​រន្ធត់​ពេល​យន្តហោះ​តៃវ៉ាន់​​ធ្លាក់

2/06/2015 0 Comments A+ a-



លោក​អ៊ំ​ហួងជីនស៊ុន (Huang Jin-sun) ជា​អ្នក​នៅ​រស់​​ពី​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ចូល​ទឹក​ទន្លេ​កាលពី​​ថ្ងៃ​ពុធ​ប្រភព៖​ nbcnews.com

ក្នុង​ចំណោម​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​តៃវ៉ាន់​ម៉ាក ATR-72-600 កាលពី​ថ្ងៃ​ពុធ​នោះ មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ម្នាក់​បាន​រៀប​រាប​អំពី​ព្រឹត្តិការណ៍​នោះ​ឡើង​វិញ​យ៉ាង​ពិស្ដារ​។ លោក​ហួងជីនស៊ុន (Huang Jin-sun) ជា​អ្នក​រួច​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​នោះ​បាន​រៀប​រាប់​ថា​គាត់​បាន​ស្ដាប់​ឮ​សំឡេង​នៅ​ក្បែរ​នោះ ហើយ​គាត់​ទទួល​អារម្មណ៍​ថា ​ស្ថានភាព​នៅក្នុង​យន្តហោះ ហាក់​មិន​សូវ​ស្រួល​តាំង​ពី​ដំបូង​ដៃ​ម៉្លេះ។

លោក​អ៊ំ​ហួងជីនស៊ុន (Huang Jin-sun) អាយុ ៧២ ឆ្នាំ​ ស្ថិត​ក្នុង​ចំណោម​អ្នក​នៅ​រស់​ទាំង ១៥ នាក់​ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ចូល​ទឹក​ទន្លេ​កាលពី​ថ្ងៃ​ពុធ ទី៤ កុម្ភៈ។ ​តាមពិត ​យន្តហោះ​ ATR-72-600 គ្រាន់​តែ​ចាប់​ចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​ភ្លាម គឺ​ភ្លើង​បាន​ឆាប​ឆេះ​ភ្លាមៗ​ផង​ដែរ។ អ្នក​បើក​យន្តហោះ​ក៏​បាន​ស្រែក​ខ្លាំងៗ​ថា «យន្តហោះ​ត្រូវ​ភ្លើង​ឆេះ​ហើយ! យន្តហោះ​ត្រូវ​ភ្លើង​ឆេះ​ហើយ!»។ នេះ​បើ​យោង​តាម​មន្ត្រី​អាកាសចរណ៍​ស៊ីវិល​មួយ​រូប​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ។


​លោក​អ៊ំហួងជីនស៊ុន (Huang Jin-sun)បន្ត​ថា​លោក​ឃើញ​អ្នក​ជិះ​ក្នុង​យន្តហោះ​បាន​លង់ទឹក​ ហើយ​ប្រសិនបើ​គាត់​មិន​ប្រញាប់​ជួយ​អ្នក​ទាំង​នោះ​ទាន់​ពេល​ទេ ប្រហែល​ជា​ស្លាប់​ជា​មិន​ខាន។ លោក​គ្រីសលីន (Chris Lin) ឲ្យ​ដឹង​ថា​ប្រសិនបើ​ពេល​យន្តហោះ​ត្រូវ​ភ្លើង​ឆេះ ហើយ​ពីឡុត​មិន​រហ័ស​បើក​យន្តហោះ​ចូល​ទឹក​ទន្លេ​ទេ ប្រហែល​អ្នក​ជិះ​ក្នុង​យន្តហោះ គ្មាន​អ្នក​ណា​នៅ​រស់​ទេ៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ ទូរទស្សន៍ CBS