អាសន្ន ៖ យន្តហោះ ហៀបនឹងហោះឡើង បុរសម្នាក់ បើកទ្វារអាសន្ន អើតក្បាល ចេញក្រៅ ធ្វើព្រងើយ

2/12/2015 0 Comments A+ a-

អំឡុងថ្ងៃច័ន្ទ ទី ៩ កុម្ភៈ ដើមសប្តាហ៍កន្លងទៅនេះ ខណៈយន្តហោះមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ចិន China Southern Airlines រៀបនឹងហោះឡើង ចេញពីអាកាសយានដ្ឋានអន្តរ ជាតិ Nanjing នោះ បុរសម្នាក់ ជាជនជាតិចិននោះ ស្រាប់តែ     ទៅ  បើកទ្វារអាសន្ន យន្តហោះឡើង និង អង្គុយកៀក រួចអើតក្បាលចេញ ធ្វើព្រងើយ ដោយមិនខ្វល់ពីសុខសុវត្ថិភាពអ្វីទាំងអស់ ។
យោងតាម ការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរបស់ ប្រទេសចិន អោយដឹងថា បុរស មិនទាន់ស្គាល់អត្តសញ្ញាណរូបនេះ បានបើកទ្វារ    អាសន្នយន្តហោះ ភ្លាមៗ  បន្ទាប់ពីគាត់ឡើងលើយន្ត ហោះមួយប្រភេទនេះ ប្រភេទ Boeing 737-800 ។ ជាមួយនឹងរឿងហេតុកម្រ  នឹងកើតមានឡើង ស្ទើរតែ មិនគួរអោយជឿ ថាគាត់ធ្វើបែបនេះ បានបណ្តាលអោយមានការហោះហើរ ដល់ទៅជិត ១ ម៉ោង ។
សារព័ត៌មាន The Beijing News ចេញផ្សាយអោយដឹងថា ៖ បុរសជនជាតិ  ចិនម្នាក់នេះ នឹងប្រឈមក្នុង ការចំណាយពេលនៅក្នុងពន្ធនាគារ អំឡុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីចិនខាងមុខនេះហើយ ពាក់ព័ន្ធនឹង ទោសកំហុងឆ្គងរបស់លោក ។ មន្រ្តីប៉ូលីស ដែលបានចាប់ឃាត់ខ្លួន ជនជាប់ចោទខាងលើនៅឯអាកាស យានដ្ឋានអន្តរជាតិ Nanjing Lukou International Airportអោយដឹងថាពួកគេនឹងឃុំឃាំងទុកជនសង្ស័យ ក្នុងពន្ធនាគារ រយៈពេល ១០ ថ្ងៃ ជាការផ្តន្ទាទោស ។

ដោយឡែក បុរសជាជនជាប់ចោទនោះ បានស្តែងឡើង  នូវអាក្បកិរិយា ដោយមិនស្តាយក្រោយ នូវទង្វើ របស់ខ្លួននោះទេ ។ ទន្ទឹមនឹងគ្នានេះ ករណី    កម្រ  បានជួប និងកម្របានឃើញលើកនេះ បានធ្វើអោយ ក្រុមអ្នកបម្រើការលើយន្តហោះ ក៏ដូចជា ក្រុមអ្នកដំណើរ មានភាពភ្ញាក់ផ្អើលជាខ្លាំង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាញូវ