iPhone 6 Plus សាកកម្លាំងជាមួយទម្ងន់​រថយន្ត BMW កិន​ពី​លើ (មានវីដេអូ)

2/12/2015 0 Comments A+ a-

 

iPhone 6 Plus អាច​ធន់​នឹង​ទម្ងន់​រថយន្ត BMW កិន​ពី​លើ​ដោយ​គ្មាន​ស្នាម​​ប្រេះ​បន្តិច ហើយ​អាច​ប្រើ​បាន​ធម្មតាប្រភព៖​ youtube
បើ​មិន​បាន​ឃើញ ប្រហែល​ប្រិយមិត្ត​មិន​ជឿ​នោះ​ទេ​ថា iPhone 6 Plus អាច​ធន់​ទ្រាំ​នឹង​ទម្ងន់​រថយន្ត BMW កិន​ពី​លើ តែ​មិន​មាន​ស្នាម​ប្រេះ​បន្តិច​សោះ ហើយ​នៅ​អាច​ប្រើ​បាន​ធម្មតា។

ការ​ធ្វើតេស្ត​នេះ គឺ​ត្រូវ​បាន​គេ​យក iPhone 6 Plus ដាក់​ផ្ងារ​អេក្រង់ ហើយ​បើក​ឡាន BMW កិន​ពី​លើ​ចំនួន​ពីរ​ដង ដើម្បី​មើល​ពី​សមត្ថភាព​ធន់ទ្រាំ​របស់ iPhone ជំនាន់​ចុងក្រោយ​នេះ។ យ៉ាងណា ក្រោយ​ធ្វើតេស្ត​ពិត​ជា​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​មែន ដោយសារ​ទូរស័ព្ទ​ទំនើប​របស់ Apple មិន​បាន​បែក ឬ​មាន​ស្នាម​ប្រេះ​អ្វី​ឡើយ ហើយ​នៅ​តែ​អាច​ប្រើ​បាន​ធម្មតា​ទៀត។ សូម​ទស្សនា​វីដេអូ​ធ្វើតេស្ត​ខាង​ក្រោម៖



ប្រភព៖​ youtube