មិន​នឹក​ស្មាន​ថា​ អតីត​ប្រធានាធិបតី​លីប៊ី​​ហ្កាដាហ្វ៊ី ​​ទាយ​ឆុត​ ថា​ផ្ដួល​រំលំ​របប​គាត់​ទៅ ក៏​ប្រទេស​លីប៊ី​នៅ​មិន​បាន​សុខ​ដែរ

2/19/2015 0 Comments A+ a-

អតីត​ប្រធានា​ធិបតី​នៃប្រទេស​លីប៊ី ហ្កដាហ្វ៊ី (Muammar Gaddafi)ប្រភព៖​ cnn.com
​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​លីប៊ី លោក​ហ្កាដាហ្វ៊ី (Muammar Gaddafi) ​បាន​បន្សល់​ទុក​នូវ​បណ្ដាំ​ចុង​ក្រោយ ដ៏​មាន​អត្ថន័យ​របស់​លោក​ថា​ក្រុម​ជ្រុល​និយម (ជីហាដ – Jahadists) នឹង​ចូល​ទន្ទ្រាន និង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង (northern Africa)។ លោក​បាន​ឲ្យ​ប្រផ្នូល ឬ​ទំនាយ (ominous prophecy) ថា​ ប្រសិនបើ​គេ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ដូច​ឲ្យ​ពូក​ជីហាត​បាន​ដៃ​ទៅ​វិញ​ទេ ព្រោះ​ពួក​នេះ​នឹង​ឡើង​ចាង​នៅ​អាហ្វ្រិក​ខាង​ជើង​ – ដើរ​សាបព្រោះ​តែ​អំពើ​ហិង្សា – ភាព​ព្រៃផ្សៃ​ និង​អំពើ​ភេរវកម្ម។

​លោក​ហ្កាដាហ្វ៊ី​​ធ្លាប់​អះអងា​ដូច្នេះ​ថា​៖ «ពួក​ជីហាត (ISIS) សម្លឹង​មនុស្ស​ទាំង​អស់ សុទ្ធ​តែ​ជា​សត្រូវ​របស់​គេ​។ ពួក​នេះ​គ្មាន​ចេះ​ធ្វើ​អ្វី ក្រៅ​ពី​សម្លាប់​មនុស្ស​។ ក្រុម​នេះ​ហូរ​ចូល​ពី​ប្រទេស​អាហ្វហ្កានីស្ថាន – អាល់ហ្សេរី (Algeria) និង​អេហ្ស៊ីប (Egypt)»។ លោក​ថា ​ពួក​នេះ​ជា «អមនុស្ស​ពាក់​ឈ្នួតក្បាល – beasts wutg tybans»។ប្រសិនបើ​គេ​ក្រឡេក​មើល​ទៅ​អតីតកាល ហើយ​យក​ពាក្យ​សំដី​របស់​ហ្កាដាហ្វ៊ី មក​វិភាគ គឺ​សំដី​គ្រប់​ម៉ាត់​សុទ្ធតែ​ជា​ការពិត។

សាស្ត្រាចារ្យ​មួយ​រូប​ដែល​បង្រៀន​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ​នៅ​បណ្ឌិតសភា​យោធា និង​នៅ​សាកលវិទ្យាល័យ Queen’s University លោក Chritian Leuprecht និយាយ​ថា ៖ «ការពិត​ដែល​គេ​មិន​អាច​បដិសេធ​បាន ត្រង់​ថា​អ្វី​ដែល​ហ្កាដាហ្វ៊ី​និយាយ គឺ​ពិត​ជា​កើត​មាន​មែន។ ស្ថានការណ៍​នៅ​លីប៊ី និង​ប្រទេស​ជិតៗ​នោះ កំពុង​ចលាចល​សម្បើម​ណាស់។ ហ្កាដាហ្វ៊ី​ធ្លាប់​ព្រលយ​ពាក្យ​ថា​ប្រសិនបើ​គេ​ផ្ដួល​រំលំ​របប​គាត់ លទ្ធផល​គឺ​លីប៊ី​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​ជីហាត»


សូម​បញ្ជាក់​ថា ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាង​ជើង​មាន៖ ប្រទេស​លីប៊ី (Libya) – អេហ្ស៊ីប (Egypt) – អាល់ហ្សេរី (Algeria) – ម៉ាលី (Mali) – ម៉ារ៉ុក (Morocco) – ស៊ូដង់ (Sudan) និង​ទុយនីហ្ស៊ី (Tunisia)។ ហ្កដាហ្វ៊ី​ជា​អតីត​ប្រធានា​ធិបតី​នៃ​ប្រទេស​លីប៊ី ​ត្រូវ​ចលនា​តស៊ូ​ព្យាយាម​ផ្ដួល​រំលំ​ពី​អំណាច រហូត​ដល់​បាន​សម្រេច​កាលពី​ឆ្នាំ២០១១  ក្រោម​ការ​ជួយ​វាយ​ប្រហារ​តាម​អាកាស​ពី​អង្គការ​អូតង់៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ The National Post