ឧស្សាហកម្មចំនួន ១០ ដែលនឹងបាត់មុខនៅក្នុងឆ្នាំ ២០២០
ផ្អែកលើរបាយការណ៍ស្រាវជ្រាវរបស់ក្រុមប្រឹក្សាសហគ្រិនភាពវ័យក្មេងរបស់អាមេរិក (Young Entrepreneur Council ឬ YEC) បានបង្ហាញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលដល់ប្រិយមិត្តនៅពេលនេះ។ ភ្ញាក់ផ្អើលដោយសារតែស្ថាប័នមួយនេះបានបង្ហាញពីប្រភេទឧស្សាហកម្មចំនួន១០ ដែលព្យាករណ៍ថា នឹងបាត់មុខនៅក្នុងឆ្នាំ ២០២០ ខាងមុខ។
យាងណាមិញ របាយការណ៍នេះវាមានភាពប្រាកដនិយមសម្រាប់បរិបទសង្គមអាមេរិកតែប៉ុណ្ណោះ ពោលគឺវាមិនឆ្លុះបញ្ចាំងពីប្រភេទឧស្សាហកម្មដែលនឹងត្រូវបាត់បង់នៅបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសកំពុងអភិវឌ្ឍនោះឡើយ។
ចង់ដឹងថា ប្រភេទឧស្សាហកម្មអ្វីខ្លះដែលនឹងបាត់មុខទៅវិញនៅអាមេរិកនា ឆ្នាំ ២០២០ ខាងមុខ TheBNEWS នឹងជម្រាបជូនជាបន្តបន្ទាប់ខាងក្រោមនេះ៖
១) ការផលិតក្រដាស (The Paper Industry)
ឧស្សាហកម្មផ្នែកផលិតក្រដាស នឹងមិនបាត់ខ្លួនទាំងស្រុងនោះឡើយ ប៉ុន្តែវាច្បាស់ណាស់ថា ភាគច្រើននៃវិស័យផលិតក្រដាសនឹងត្រូវបាត់បង់នៅក្នុងឆ្នាំ២០២០ ដោយជំនួសមកវិញនូវការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗដូចជា អ៊ីនធឺណិត ទូរស័ព្ទ ឬ iPad ជាដើមសម្រាប់បើកមើលទិន្នន័យផ្សេងៗ។

២) ទូរស័ព្ទដាក់តាមផ្ទះ (Home Phones)
សម្រាប់ប្រភេទឧស្សាហកម្មផលិតទូរស័ព្ទដាក់តាមផ្ទះច្បាស់ណាស់ថា ១០០% នឹងបាត់ខ្លួននៅក្នុងឆ្នាំ ២០២០ ខាងមុខ។ ទូរស័ព្ទទំនើបៗ Smartphones ដែលកំពុងពេញនិយមប្រើប្រាស់គ្រប់ដៃ និង វាយលុកលើទីផ្សារទូរស័ព្ទអន្តរជាតិនៅពេលបច្ចុប្បន្ននេះ គឺជាសក្ខីភាពនៃការបញ្ចប់ជីវិតទូរស័ព្ទដាក់តាមផ្ទះ។

៣) ទូរស័ព្ទដៃ (Mobile Phones)
កាលពីប៉ុន្មានឆ្នាំកន្លងទៅ ទូរស័ព្ទដៃបានក្លាយទៅជាកុំព្យូទ័រចល័ត (portable computers) ដែលអាចផ្លាស់ទីបាន។ យ៉ាងណាមិញ នៅសហរដ្ឋអាមេរិក គេបានរកឃើញថា ឧស្សាហកម្មមួយនេះបានថយចុះបន្តិចម្តងៗ ហើយក្នុងរយៈពេលប៉ុន្មាន៥ ឆ្នាំខាងមុខ បញ្ហានេះនឹងសាយភាយជុំវិញពិភពលោកទាំងមូល។ ទិន្នន័យទាំងអស់ វាគ្រាន់តែជាទិន្នន័យតែប៉ុណ្ណោះ ហើយវាគ្មានអ្វីខុសប្លែកគ្នារវាងទិន្នន័យនៅក្នុងទូរស័ព្ទ (phone data ) ទៅនឹងទិន្នន័យនៅក្នុងប្រព័ន្ធអ៊ីនធឺណិត (Internet data) នោះឡើយ។

៤) កាតឥណទាន (Credit Cards)
មិនខុសអ្វីពី CD និង VCR កាតឥណទានដែលមានជាប់នៅក្នុងហោប៉ៅរបស់អ្នកនឹងបាត់មុខនៅក្នុងឆ្នាំ ២០២០ ខាងមុខដែរ។ ការទូទាត់សាច់ប្រាក់បានធ្វើឡើងជាបណ្តើរៗនៅតាមប្រព័ន្ធទូរស័ព្ទ (mobile payments) ជាមួយប្រព័ន្ធលេខសម្ងាត់តាមរយៈ Smartphones ហើយវាគឺជាដំណឹងអាក្រក់ដល់ក្រុមហ៊ុន MasterCard, Visa, American Express និង ក្រុមហ៊ុន Discover ជាដើម។

៥) រោងភាពយន្ត (Movie Theaters)
នៅក្នុងឆ្នាំ ២០២០ វាមិនមែនជាពេលកំណត់មួយនៃការបញ្ចប់អាជីវកម្មផលិតភាពយន្តនោះទេ តែជាដែនកំណត់នៃមួយបញ្ចប់ការទស្សនាភាពយន្តនៅតាមរោងភាពយន្តនានា។ ភាពរីកចម្រើនខាងបច្ចេកវិទ្យា និង ជីវភាពរបស់ប្រជាជនកាន់តែជឿនលឿន នឹងធ្វើឲ្យផ្ទាំងស្គ្រីន (Screen) ធំៗ ជាទូរទស្សន៍ HDTVដូចមាននៅក្នុងរោងភាពយន្តមានវត្តមាននៅតាមគេហដ្ឋាននីមួយៗ។ នៅពេលនោះហើយដែលក្រុមគ្រួសារម្នាក់ៗអាចទស្សនាបានដោយមិនមានការរំខាន ទន្ទឹមនឹងមានភាពងាយស្រួលក្នុងការទាញយក (download) ភាពយន្ត ឬ ឯកសារនានាកាន់តែរហ័សនៅតាមបណ្ដាញអ៊ីនធឺណិត។

៦) ឧបករណ៍ផ្ទុកទិន្នន័យ (Storage Media)
ឧបករណ៍ផ្ទុកទិន្នន័យដែលត្រូវបានប្រាស់កន្លងមកដូចជា CDs, DVDs, Blu-Ray Discs, External Hard Drives, Memory Cards ។ល។ នឹងបាត់បង់ហើយ ដោយជំនួសមកវិញនៅសេវាកម្មផ្ទុកទិន្នន័យអនឡាញដ៏មានប្រជាប្រិយភាពដូចជា Cloud Storage ដែលកំពុងពេញនិយមនៅលើទូរស័ព្ទស៊េរីទំនើបៗ Smartphones។

៧) ទូរទស្សន៍ខ្សែកាប (Cable TV)
អ៊ីនធឺណិតបានផ្លាស់ប្ដូរដល់ពិភពលោកនាពេលបច្ចុប្បន្នជុំវិញការទស្សនាវីដេអូរាប់លានប្រភេទដែលបានដាក់បង្ហោះនៅលើអ៊ីនធឺណិត។ ជាមួយសេវាកម្មទាញយកកាន់តែរហ័សជាងមុន នេះនឹងធ្វើឲ្យអ្នកអាចទស្សនាវីដេអូនានាបានតាមចិត្តចង់ដោយមិនចាំបាច់ចំណាយពេលវេលារង់ចាំតាមអ្វីដែលអ្នករៀបចំកម្មវិធីទូរទស្សន៍កំណត់នោះឡើយ។

៨) កាបូបលុយ (Wallets)
ការទូទាត់សាច់ប្រាក់យ៉ាងងាយស្រួល និង ឆាប់រហ័សដោយប្រើប្រាស់ Apps ល្បីៗជាច្រើនដូចជា LevelUp, Venmo, Google Wallet (GOOGL) និង ApplePay (AAPL) នៅលើស្មាតហ្វូន (Smartphones) នោះហើយជាតឹកតាងបញ្ជាក់ថា កាបូបលុយរបស់អ្នកនឹងបាត់ខ្លួននៅពេលខាងមុខ។ នេះមិនចាំបាច់តម្រូវឲ្យលោកអ្នកធ្វើដំណើរទៅទូ ATM ដកហូតកាតឥណទានចេញពីហោប៉ៅនោះឡើយ។

៩) បុគ្គលិកបម្រើអាហារទាន់ចិត្ត (Fast Food Workers)
ក្រុមហ៊ុនលក់អាហារទាន់ចិត្ត McDonald’s (MCD) និង Burger King (BKW) ដែលមានតម្លៃទាប និង ឆាប់រហ័សបានរួមចំណែកដ៏ធំធេងនៃការកាត់បន្ថយការចំណាយរបស់ខ្លួន។ ដូច្នេះ សេវាកម្មល្អមិនចាំបាច់ត្រូវការបុគ្គលិកច្រើនរាប់សែននាក់ដូចពេលបច្ចុប្បន្ននោះឡើយ តែត្រូវការដំឡើងប្រាក់ខែខ្ពស់នោះ នឹងធ្វើឲ្យសេវាកម្មផ្គត់ផ្គង់ម្ហូបអាហាររបស់ខ្លួនកាន់តែប្រសើរឡើង។

១០) ប្រព័ន្ធរថយន្តក្រុង (Metropolitan Taxi Systems)
ប្រព័ន្ធរថយន្តក្រុង រួមទាំងរថយន្តឈ្នួល (តាកស៊ី) នឹងបាត់ស្រមោលនៅពេលដែលបច្ចេកវិទ្យាផលិតរថយន្តតូចៗ (Automated taxis) ដោយស្វ័យប្រវត្តិមួយដែលអាចដឹកជញ្ជូនលោកអ្នកទៅដល់គ្រប់ទីកន្លែងដោយមិនចាំបាច់ហៅ ឬ អង្គុយរង់ចាំតាក់ស៊ីនោះឡើយ ហើយអ្នកអាចបញ្ជាវាទៅតាមចិត្តចង់បាន៕

ប្រែសម្រួល៖ខេវិន
ប្រភព៖ talkmarkets