គម្រោង​ផលិត​​បច្ចេកវិទ្យា​សព្វាវុធ​​​​អាមេរិក​​ទាំង​ ៧​គ្មានអ្នកតាមទាន់

2/21/2015 0 Comments A+ a-


បច្ចេកវិទ្យា​​ Squad Xប្រភព៖​ Business Insider
​​ការងារ​អភិវឌ្ឍន៍​​សព្វាវុធ​​​សម្រាប់​បម្រើ​ឱ្យ​វិស័យ​យោធា​អាមេរិក​ គឺ​ជា​កិច្ចការ​របស់​ទីភ្នាក់ងារ​​​គម្រោង​ស្រាវជ្រាវ​​វិស័យ​ការពារ​ជាតិ​​​​ទំនើប​ (Defense Advanced Research Projects Agency-DARPA)។ ​​តាមរយៈ​សំណើ​របស់​ទីភ្នាក់ងារ​នេះ​ ​អាច​ឱ្យ​គេ​ដឹង​បាន​ថា​ ​មន្ទីរ​បញ្ចកោណ​របស់​អាមេរិក​​​កំពុង​តែ​សម្ងំ​ផលិត​បច្ចេកវិទ្យា​សព្វាវុធ​ទំនើប​ៗ​អស្ចារ្យ​មួយ​ចំនួន។ ​

គម្រោង​សំខាន់​ៗ​ទាំង​នោះ​មាន​៖ 
១) ​​ការ​គាំទ្រ​ពី​ដែន​អាកាស​​ជិត​ៗ​​​ (Close air support on target)៖​ ​​​នេះ​ជា​បច្ចេកវិទ្យា​ថ្មី​​ដែល​​កង​ទ័ព​ជើង​គោក​អាច​​​សុំ​អន្តរាគមន៍​​ពី​យន្តហោះ​ទម្លាក់​គ្រាប់​ ឬ​ឧទ្ធម្ភាគចក្រ​មក​វាយ​ប្រហារ​សត្រូវ​​លើ​ដី​បាន​ភ្លាមៗ​ និង​ទាន់​ពេល​វេលា។ ​ជា​មួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ​​​ អាច​ចំណាយ​ពេល​ប្រហែល​តែ​​​កន្លះ​ ទៅ​មួយ​ម៉ោង​ដើម្បី​ឱ្យ​​​ពីឡុត​អាច​ទម្លាក់​គ្រាប់​ និង​វាយ​ប្រហារ​​ទីតាំង​សត្រូវ​បាន។ ​បច្ចេកវិទ្យា​​ Persistent Close Air Support ​​នេះ​គឺ​កង​កម្លាំង​ថ្មើរ​ជើង​គ្រាន់​តែ​ចុច​​​​លើ​ឧបករណ៍​​បញ្ជា​ម្យ៉ាង​ដើម្បី​កំណត់​ទីតាំង​​សត្រូវ​នៅ​លើ​ផែនទី​ឌីជីថល​​ នោះ​វា​នឹង​​ផ្ដល់​ដំណឹង​ទៅ​កាន់​អ្នក​បើក​​យន្តហោះ​ទម្លាក់​គ្រាប់​ ឬ​ប្រយុទ្ធ​នៅ​ជិត​នោះ​ ​ក្នុង​រយៈ​ពេល​ប្រហែល​តែ​ ៦​នាទី។

pcas_programpage_image 

​​​​​​២) ​​​​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​​​​ថ្មី​៖ ​កម្មវិធី​​ថ្មី​មួយ​ឈ្មោះ​​ Airborne Launch Assist Space Access ​​​គឺ​អាច​​ឱ្យ​កង​យោធា​អាមេរិក​ដាក់​ពង្រាយ​​ផ្កាយរណប​​​​​តាម​គន្លង (deploy satellites in orbit) ​​​ក្នុង​រយៈ​ពេល​តែ​ ២៤​ម៉ោង​បន្ទាប់​ពី​​ដាក់សំណើ​ ហើយ​ការ​ចំណាយ​ប្រមាណ​តិច​ជាង​ ១​លាន​ដុល្លារ។ ​ផ្កាយ​រណប​នឹង​​ភ្ជាប់​ជា​មួយ​រ៉ុកកែត​បំពាក់​ជា​មួយ​​យន្តហោះ​។ ​យន្តហោះ​​​នឹង​ត្រូវ​បញ្ជា​ឱ្យ​​ហោះ​ទៅ​ក្នុង​បរិយាកាស​ដ៏​ខ្ពស់​ ហើយ​បា​ព្រលែង​​រ៉ុកកែត​ និង​ផ្កាយ​រណប​​ ​ទៅ​ទីតាំង​គន្លង។ ធ្វើ​បែប​នេះ​គឺ​ចំណេញ​ពេល​វេលា។

screen shot 2015-02-20 at 2.43.16 pm

៣) ​Soldier Super Senses៖ បច្ចេកវិទ្យា​​ Squad X ​នឹង​ធ្វើ​ឱ្យ​កង​កម្លាំង​ថ្មើរ​​​​ជើង​ក្នុង​មួយ​កង​ពល ​​អាច​ភ្ជាប់​ខ្លួន​គេ​ទៅ​នឹង​បច្ចេកវិទ្យា​ sensor ទាំង​អស់​​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​បាន។ ​​​មាន​ន័យ​ថា​ ​​តាម​រយៈ​​បច្ចេកវិទ្យា​នេះ​ ​​​មេ​បញ្ជាការ​ក្នុង​​​កង​ពល​ អាច​ដឹង​​ពី​ទីតាំង​​ និង​ស្ថានភាព​នៃ​កង​កម្លាំង​​របស់​ខ្លួន​​ពេល​កំពុង​ប្រយុទ្ធ​បាន​ច្បាស់។ ​

marine-revised

៤) ​​ឧបករណ៍​​អវយវៈ​សិប្បនិម្មិត​​​ជីវ​សាស្ត្រ Intuitive Prosthetics៖ ឧបករណ៍​ HAPTIX​ គឺ​ជា​​​អវយវៈ​ជីវសាស្ត្រ​បែប​ទំនើប​លើស​ពី​​អវយវៈ​សិប្បនិម្មិត។ ​វា​នឹង​អាច​ធ្វើ​ឱ្យ​ទាហាន​ដែល​ពិការ​​ដៃ ឬ​ពិការ​ជើង​អាច​ធ្វើ​​កិច្ចការ​បាន​ដូច​មាន​​ដៃ​ជើង​​ធម្មតា​ ជា​ពិសេស​អាច​ឱ្យ​​​ទាហាន​ដែល​ពិកា​ទា​ទាំង​នោះ​ចូល​​សមរភូមិ​ប្រយុទ្ធ​វិញ​បាន។

screen shot 2015-02-20 at 2.45.55 pm

៥) ​ទាហាន​មនុស្ស​យន្ត​ Firefighting robots៖ ​ទាហាន​មនុស្ស​យន្ត​ SAFFiR ​គឺ​មាន​សមត្ថភាព​អាច​បាញ់​​គោលដៅ​​ដោយ​ស្វ័យប្រវត្តិ​​ប្រើ​សម្រាប់​បំពាក់​នៅ​លើ​កង​នាវា​ ឬ​កប៉ាល់​ចម្បាំង។ ​​ក្នុង​ការ​តេស្ដ​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៤​កន្លងមក​ ​​មនុស្ស​យន្ត​នេះ​​ទទួល​បាន​ជោគជ័យ។

fire-fighting-robot

​៦) ​​បច្ចេកវិទ្យា​ប្រើ​​យន្តហោះ​គ្មាន​មនុស្ស​បើក៖ The Collaborative Operations in Denied Environment-CODE ​​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​​​ការ​ប្រើ​​មនុស្ស​ច្រើន​ក្នុង​ការ​បញ្ជា​យន្តហោះ​ Drone ​ក្នុង​មួយ​គ្រឿង​​។ តាម​រយៈ​បច្ចេកវិទ្យា​នេះ​ គេ​អាច​​ប្រើ​មនុស្ស​ម្នាក់​តែ​អាច​បញ្ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​​បាន​ច្រើន​គ្រឿង​។

drone-pack



៧) ​​យក​អគ្គិសនី​ធ្វើ​ជា​ឱសថ (Electricity as medicine)៖ ​បច្ចេកវិទ្យា​នេះ​គឺ​​គេ​ប្រើ​​ឧបករណ៍​អេឡិចត្រូនិក​ជំនួស​​​​ឱសថ។ ​​វេជ្ជ​បណ្ឌិត​អាច​ត្រួត​ពិនិត្យ​​​ដំណើរ​​​សរសៃប្រសាទ​​ (nerve processes) នៅ​ក្នុង​សារពាង្គកាយ​របស់​ទាហាន​ និង​អាច​ចេញ​វេជ្ជ​បញ្ជា​ (prescribe) តាម​រយៈ​ការ​ប្រើ​ប្រាស់​​ឧបករណ៍​បច្ចេកវិទ្យា​ដើម្បី​ព្យាបាល​ជំងឺ​ទាំង​អស់​នោះ៕ ​​​​​​​​​​​

electrxconceptimage-horizontal​​