ថ្នាំព្យាបាលជំងឺឈាមស ស៊ីឈាមក្រហម តំលៃ១៨ម៉ឺនដុល្លារ ថ្លៃស្មើឡានមួយ ធានាម៉ាជា!!!
ក្រុមហ៊ុន Amgen Inc ដែលជាសហគ្រាសផលិតឱសថ បានឲ្យដឹងថាក្រុមហ៊ុនបានផលិតរួចរាល់ជាស្ថាពរនូវឱសថព្យាបាលជំងឺមហារីកឈាម ដែលគ្រោងដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ១៧៨ ០០០ (ជាង ១៧ ម៉ឺនដុល្លារអាមេរិក)។ តម្លៃនេះស្ថិតក្នុងចំណោមឱសថដែលថ្លៃជាងគេក្នុងពិភពលោកសម្រាប់ពេលបច្ចុប្បន្ន ចំពោះឱសថព្យាបាលជំងឺមហារីក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amgen គឺលោកដានីញ៉ែលបឺត្រាន់ (Danielle Bertrand) មានប្រសាសន៍ថាតម្លៃឱសថជាប្រភេទថ្នាំចាក់តាមសរសៃ (infused medicine) ដែលមានឈ្មោះថា «ប្ល៊ីនគីតូ – Blincyto» ជាសេវាកញ្ចប់ដែលមានកម្មវិធីព្យាបាលពីរបូកបញ្ចូលគ្នា ហើយក្នុងមួយកម្មវិធីថ្លៃ ៨៩ ០០០ ដុល្លារអាមេរិក (ប្រាំបីម៉ឺនប្រាំបួនពាន់)។
នៅក្នុងសារអេឡិកត្រូនិកមួយ ក្រុមហ៊ុនបានបញ្ជាក់ថា ៖ ក្រុមហ៊ុនជឿជាក់ថាតម្លៃលក់ចេញនេះ អាស្រ័យដោយសារបច្ចេកវិទ្យា និងប្រសិទ្ធភាពឱសថ និងក្រៅពីនេះ ក្រុមហ៊ុនក៏បានគិតគូរទៅដល់កត្តាសេដ្ឋកិច្ច និងកត្តាមនុស្សធម៌ ដើម្បីជួយស្រោចស្រង់ជីវិតមនុស្ស ឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា និយតករសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមឲ្យក្រុមហ៊ុនដាក់លក់ឱសថ Blincyto នេះសម្រាប់ព្យាបាលជំងឺមហារីកឈាមដែលហៅតាមភាសាបច្ចេកទេស «acute lyphoblastic leukemia» កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៤ ពោលគឺមុនកាលកំណត់ពិតប្រាកដដល់ទៅប្រាំខែឯណោះ៕
តើជំងឺមហារីកឈាមជាអ្វី?
កំណត់សម្គាល់ ៖ ជំងឺមហារីកឈាមមានច្រើនប្រភេទ ហើយមូលហេតុពិតប្រាកដដែលនាំឲ្យកើតជំងឺនេះ នៅមិនទាន់ត្រូវគេស្រាវជ្រាវឃើញនៅឡើយទេ។ គេបានត្រឹមស្រាវជ្រាវឃើញថាមហារីកឈាមបណ្ដាលមកពីខួរឆ្អឹងខ្នង (bone marrow) បញ្ចេញគ្រាប់ឈាមដែលមិនទាន់គ្រប់អាយុ ឬគ្រាប់ឈាមដែលមិនទាន់ពេញរូបពេញរាង ឲ្យរត់ចូលទោក្នុងសរសៃឈាម។ នេះហើយជាចំណាប់ផ្ដើមនៃជំងឺមហារីកឈាម។ រោគសញ្ញានៃជំងឺមហារីកឈាមមានដូចជាស្លេកស្លាំង (ទោះបីស្បែកសក៏មិនមែនសដូចមនុស្សមានសុខភាពល្អដែរទេ គឺសស្លេកហាក់ដូចជាគ្មានឈាមក្នុងខ្លួន) – ម្ហេតៗ – ក្ដៅខ្លួនស្ទេញៗ ព្រោះក្នុងសរសៃឈាម សម្បូរគ្រាប់ឈាមសច្រើនពេក ពោលគឺគ្រាប់ឈាមសដែលខុសប្រក្រតី។

ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Reuters