៤ ឃ្លា គួរ​ឲ្យ​រំភើប​មុនពេល​លាចាក​លោក បន្ទាប់ពី​រួមរស់​នឹង​គ្នា​៦០​ឆ្នាំ​

2/02/2015 0 Comments A+ a-

២ ថ្ងៃ បន្ទាប់ពី​លោកយាយ Billie Breland លាចាក​លោក ក្រុមគ្រួសារ​បាន​រកឃើញ​បណ្តាំ​ដ៏​ខ្លី​ក្នុង​ក្រដាស​១​សន្លឹក​តូច ផ្ញើ​ឲ្យ​ស្វាមី James Breland ។​
​តាមរយៈ​ក្មួយប្រុស​របស់​អ្នក​ទាំងពីរ គឺ​លោក Sims បច្ចុប្បន្ន កំពុង​ធ្វើជា​អ្នកកាសែត​នៅ Mississippi, អាមេរិក បាន​ចែករំលែក​រឿង​គួរ​ឲ្យ​រំភើប​នេះ​នឹង​សារព័ត៌មាន ។​
​លោក Sims រម្លឹក​ត្រួសៗ​ថា លោកយាយ Billie របស់គាត់​បាន​ដួល​បាក់​ឆ្អឹងត្រគាក ហើយ​ពុំ​អាច​សះស្បើយ​វិញ​បាន ។ អំឡុង​ពេលនេះ លោកតា​តែង​នៅក្បែរ​យាយ ដើម្បី​ថែទាំ ។ វា​ជា​រឿង​ធម្មតា ក្នុង​គ្រួសារ ពិសេស​រវាង​ប្តី​ប្រពន្ធ​ដែល​បានរួមរ​ស់នឹង​គ្នា​អស់​រយៈពេល ៦០ ឆ្នាំ ហើយ ។​
​លោកតា​បាន​នៅ​មន្ទីរពេទ្យ​រហូតដល់​ពេល​លោកយាយ​ទទួលមរណៈភាព ។​
​លោកយាយ Billie បាន​ស្លាប់​នៅ​ថ្ងៃទី ១៥ មករា កន្លងមក ។ ២ ថ្ងៃ ក្រោយ ក្រុមគ្រួសារ​បាន​រកឃើញ​ក្នុង​សៀវភៅ​កំណត់ត្រា​របស់​យាយ​នូវ​ក្រដាស​១​សន្លឹក​តូច ផ្ញើទុក​ឲ្យ​ស្វាមី​ជាទី​ស្រឡាញ់ ។ សំបុត្រ​នោះ​សរសេរថាៈ លោក​កុំ​យំ​ដោយសារតែ​គិតថា​ខ្ញុំ​បាន​ស្លាប់​ទៅហើយ​! ត្រូវតែ​សើច​ញញឹម ជឿថា ខ្ញុំ​កំពុង​បន្ត​រស់នៅ​ទីណា​មួយ​ដ៏​ស្អាត​! ហើយក៏​ត្រូវ​ជឿជាក់ថា យើង​នឹង​ជួបគ្នា​វិញ​! ខ្ញុំ​រង់ចាំ​លោក​នៅ​ទីនោះ ! ។​
d59421e8-9b6f-4464-8a68-c8b10b9db91a​លោក James និង​អ្នកស្រី Billie រៀប​ការណ៍​ឆ្នាំ ១៩៥៤
1e3cd819-9c85-4a29-b320-0d82eaa099bf៦០ ឆ្នាំ​គត់ ដែល​គេ​រួមរស់​ជាមួយគ្នា​
0614370a-a803-430e-990a-711659cc1bd8​​សំបុត្រ​ដ៏​ខ្លី​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​