ប្រជាពលរដ្ឋមួយក្រុម​​ទៀត​នៅ​កោះ​កុង​ចាប់​ផ្តើម​ចេញ​មុខ​ប្រ​ឆាំង​​នឹង​​ក្រុម​ហ៊ុន​​ស្ករ​អំពៅ​

2/02/2015 0 Comments A+ a-

ប្រជាពលរដ្ឋប្រមាណ៣០០នាក់នៅខេត្តកោះកុង ដែល​ជាក្រុមថ្មីរងគ្រោះបាត់បង់ដីធ្លី នៅព្រឹកថ្ងៃអាទិត្យនេះ ចាប់ផ្តើម​ប្រមូល​ស្នាមមេដៃ និង​ពិភាក្សាគ្នា ដើម្បី​ដាក់ពាក្យ​បណ្តឹង​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ស្ករអំពៅរបស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់។
តំណាង​ប្រជាពលរដ្ឋ លោក ង៉ែត ស៊ឹម អាយុ​៣២ឆ្នាំ​ និងជា​ពលរដ្ឋរងគ្រោះដោយ​សារ​ដីធ្លីដែរ​នោះ​ មានប្រសាសន៍ថា​លោក​កំពុង​តែ​ប្រមែ​ប្រមូល​ប្រជាពលរដ្ឋមកពី​៨ភូមិ​ ក្នុង​ឃុំ​ចំនួន​៤(ឃុំកណ្តោល ឃុំ​ដងពែង ឃុំជីខលើ ជីខក្រោម) ក្នុង​ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល ដើម្បី​រៀប​ចំ​ដាក់​ពាក្យ​បណ្តឹងប្រឆាំង​នឹង​ក្រុម​ហ៊ុន​។ លោក​បន្ត​ថា​ក្រុម​ប្រជា​ពលរដ្ឋ​ទាំងនេះ​​ជា​ក្រុម​ថ្មី​មួយ​ទៀត បន្ថែម​លើ​ប្រជា​ពលរដ្ឋ​ខេត្ត​កោះ​កុង​ប្រមាណ​២០០​គ្រួសារ​ ដែល​បាន​ចេញ​មុ​ខតវ៉ា​ជា​បន្ត​បន្ទាប់។ លោក​ឲ្យ​ដឹង​ទៀត​​ថា​ប្រជា​ពលរដ្ឋ​​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័នពាក់​ ព័ន្ធ ​ដើម្បី​រក​ដំណោះ​ស្រាយ។
​ពលរដ្ឋ​ឲ្យ​ដឹង​ថា​ជម្លោះ​ដីធ្លី​នៅ​ខេត្តកោះកុង​ជាមួយ​ក្រុមហ៊ុន​ ស្ករអំពៅបានអូសបន្លាយ​តាំងពី​ឆ្នាំ​២០០៦ ហើយ​ប៉ះពាល់លើ​ដី​ប្រជា​ពល​រដ្ឋ​រាប់ពាន់​ហិកតា។​
គួរ​រំឮកថា កន្លង​ទៅប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ដែល​ជា​ក្រុម​ប្រជា​ពលរដ្ឋ​ចាស់​ បានចេញ​មុខ​​តវ៉ា​ជា​បន្ត​បន្ទាប់ ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​លើ​ដីធ្លី​របស់​ពួកគាត់​ឲ្យបាន​ឆាប់​។​
​កាលពីខែ​សីហា ឆ្នាំ​២០១៤ ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ បាន​ប្រកាស​យ៉ាង​ដាច់អហង្កា​រថា លោក លី យ៉ុង​ផាត់ មិន​ជាប់ពាក់ព័ន្ធ​ក្នុង​ការគ្រប់គ្រង ឬ​មិន​មាន​កម្មសិទ្ធិ​ទាល់តែសោះ​ក្នុង​ក្រុមហ៊ុនខុន​ខេន​ស៊ូ​ហ្គើ​រ នៅ​ខេត្ត​កោះកុង​៕ ប្រភពៈ VOD
koh-kong-2015-02-01រូបថត​ដោយ​ខេង ដេន ប្រជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន