១០យ៉ាងដែលនាំអោយកុំព្យូទ័រចូលពេទ្យញឹក
ម្ចាស់កុំព្យូទ័រដោយសារមមាញឹកនឹងកិច្ចការប្រចាំថ្ងៃច្រើនពេក ឬគ្មានពេលគ្រប់គ្រាន់ ទើបធ្វើរឿងប្រហែសមួយចំនួន អាចប៉ះពាល់ដល់កុំព្យូទ័រនាំឱ្យឆាប់ខូចដោយមិនបានចាប់អារម្មណ៍ឡើយ។ ជារឿងធម្មតាទេ របស់ទោះថ្មីឬចាស់ ប្រសិនយើងចេះថែទាំ និងសម្អាតបានត្រឹមត្រូវ នោះវានឹងប្រើបានរយៈពេលយូរ។ ខាងក្រោមនេះគឺជាសកម្មភាពខុសឆ្គងចំនួន១០ ដែលអ្នកប្រើប្រាស់កុំព្យូទ័រមួយចំនួនកំពុងធ្វើនៅលើកុំព្យូទ័រដោយមិនដឹងខ្លួន៖
១) ភ្លេច ឬមិនដែលយកចិត្តទុកដាក់សម្អាត
កុំព្យូទ័រស្អាត មិនត្រឹមតែផ្ដល់ផាសុកភាព ធ្វើឱ្យអ្នកប្រើមានអារម្មណ៍ល្អ អាចបំពេញការងារបានរលូនប៉ុណ្ណោះទេ តែថែមទាំងជួយរួមចំណែកថែមទាំង hardware កុំព្យូទ័រផងដែរ។ បញ្ហាធូលីដីកំពុងចោទជាបញ្ហាខ្លះ ព្រោះធ្វើឲ្យកុំព្យូទ័រឆាប់ឡើងកម្ដៅ រហូតឆ្លងធ្វើឲ្យខូចកុំព្យូទ័រក៏ថាបាន ពិសេសឆេះ mother board តែម្ដង។
២) តែងដោតឌុយកុំព្យូទ័រជាប់នឹងព្រីភ្លើងមិនដែលដក
ការធ្វើបែបនេះ អាចធ្វើឲ្យកើនតង់ស្យុងអគ្គិសនីដែលអាចឆាប់ខូចដុំសាក (adapter) និងខូចដល់កុំព្យូទ័រក៏ថាបាន។
៣) ប្រើទឹកសម្អាតអេក្រង់កុំព្យូទ័រមិនត្រឹមត្រូវ
ជៀសវាងប្រើស្ព្រៃយ៍បាញ់ទៅលើកញ្ចក់អេក្រង់កុំព្យូទ័រ ប្រសិនអ្នកចង់សម្អាត គួរតែប្រើក្រណាត់ទន់ ស្ងួត ឬសើមតិចៗ តែមិនត្រូវប្រើទឹកច្រើនជ្រុលឡើយ ពិសេសនៅពេលកំពុងបើកកុំព្យូទ័រ ព្រោះអាចប៉ះពាល់ដល់អេក្រង់បាន។
៤) កំហុសនៅពេលបើក/បិទ CD-ROM ឬ DVD-ROM
តើអ្នកបើក CD tray យ៉ាងដូចម្ដេច? អ្នកប្រើកុំព្យូទ័រខ្លះ មិនសូវជាយកចិត្តទុកដាក់លើចំណុចនេះឡើយ។ CD-ROM ឬ DVD-ROM តែងមានប៊ូតុងសម្រាប់ចុចឱ្យបើក និងចុចបិទចូលវិញ ប៉ុន្តែអ្នកប្រើខ្លះបែរជាប្រើដៃចាប់ទាញចេញ និងរុញចូលដោយមិនប្រើប៊ូតុងចុចត្រឹមត្រូវទៅវិញ។ ធ្វើដូច្នេះ អាចធ្វើឲ្យ CD/DVD ROM/RW ឆាប់ខូចបាន។
៥) ប្រញាប់បិទកុំព្យូទ័រ ខណៈដំណើរការកម្មវិធី ឬហ្គេមមិនទាន់ត្រូវបានបិទរួចរាល់ត្រឹមត្រូវ
សកម្មភាពនេះ អាចប៉ះពាល់ទៅលើប្រព័ន្ធប្រតិបត្តិការ (Operating System) ធ្វើឲ្យឆាប់ខូច ជូនពេលខ្លះបើក (boot) លែងចេញក៏មាន។ ដូច្នេះមុននឹងបិទកុំព្យូទ័រត្រូវមើលឱ្យសព្វគ្រប់ បិទនូវដំណើរការកម្មវិធីផ្សេងៗ ពិសេសហ្គេម និងកម្មវិធីធំៗជាមុនសិន ចាំបិទ (Power Off)។
សកម្មភាពនេះ អាចប៉ះពាល់ទៅលើប្រព័ន្ធប្រតិបត្តិការ (Operating System) ធ្វើឲ្យឆាប់ខូច ជូនពេលខ្លះបើក (boot) លែងចេញក៏មាន។ ដូច្នេះមុននឹងបិទកុំព្យូទ័រត្រូវមើលឱ្យសព្វគ្រប់ បិទនូវដំណើរការកម្មវិធីផ្សេងៗ ពិសេសហ្គេម និងកម្មវិធីធំៗជាមុនសិន ចាំបិទ (Power Off)។
៦) ទុកឯកសារដែលលុបចូលធុងសំរាម (Recycle Bin) ច្រើន មិនដែលសម្អាត
ជាធម្មតាទេ ប្រសិនកុំព្យូទ័រលោកអ្នកមាន HardDisk ធំ គឺមិនសូវចោទជាបញ្ហានោះទេ ព្រោះនៅពេលលោកអ្នកលុប (delete) កម្មវិធី ឬឯកសារផ្សេងៗ នោះវានឹងរត់ចូលទៅរក្សាក្នុងធុងសំរាម (Recycle Bin)។ នេះគឺមានន័យថា កម្មវិធី និងឯកសារទាំងនោះ មិនទាន់ត្រូវបានលុបចេញអស់ពី HardDisk នោះឡើយ។ កាកសំណង់ក្នុងធុងសំរាមនឹងចេះតែកើនឡើង ធ្វើឲ្យ HardDisk ចង្អៀត ម្យ៉ាងអាចធ្វើឲ្យដំណើរការកុំព្យូទ័រយឺតថែមទៀតបាន។
៧) ដំឡើង driver (Install driver) ឬធ្វើកិច្ចការផ្សេងៗ ដោយមិនធ្វើការ restart កុំព្យូទ័រសោះ
តាមធម្មតានៅពេលដំឡើង driver ម្ដងៗរួចហើយ គេត្រូវ restart កុំព្យូទ័រដើម្បីជាការ configure ឱ្យកុំព្យូទ័រដំណើរការបានរលូនស្រួល បើមិនដូច្នេះអាចធ្វើឲ្យដំណើរការយឺតបាន។ អ្នកខ្លះគេ restart កុំព្យូទ័ររយៈពេល ៣០វិនាទីម្ដងនៅអំឡុងពេលដំឡើង Driver។ ប៉ុន្តែ driver ខ្លះ នឹងទាមទារ restar ដោយស្វ័យប្រវត្តិ។
៨) ដក USB Flash ឬ USB Drive ផ្សេងៗដោយមិនត្រឹមត្រូវ
អ្នកអាចប្រើ Safe Remove Hardware and Eject Media មុននឹងដក Flash ឬ USB Drive ផ្សេងៗ ដើម្បីថែទាំ មិនឱ្យឆាប់ខូចទាំង USB Drive នោះ និងកុំព្យូទ័រផង។ ការដកភ្លាមៗខណៈកុំព្យូទ័រកំពុងដំណើរការ Process ពាក់ព័ន្ធឯកសារក្នុង USB Drive វាអាចប៉ះពាល់ដល់ Software កុំព្យូទ័របាន។
៩) កុំទុកដាក់កុំព្យូទ័ររបស់អ្នកនៅកន្លែងក្ដៅ
ការចេះជ្រើសរើសទីកន្លែងមានសីតុណ្ហភាពសមល្មម ពោលគឺមិនឱ្យក្ដៅពេក ក៏ជាវិធីសាស្ត្រមួយថែទាំកុំព្យូទ័រផងដែរ។
ការចេះជ្រើសរើសទីកន្លែងមានសីតុណ្ហភាពសមល្មម ពោលគឺមិនឱ្យក្ដៅពេក ក៏ជាវិធីសាស្ត្រមួយថែទាំកុំព្យូទ័រផងដែរ។
១០) កុំទុកវត្ថុរាវនៅក្បែរកុំព្យូទ័រ
មិនមានអ្វីត្រូវឆ្ងល់នោះទេ ព្រោះថាកុំព្យូទ័រត្រូវបានបង្កើត ដោយផ្សំនូវសមាសធាតុអេឡិចត្រូនិក ហើយសមាសធាតុទាំងនោះមិនអាចប៉ះទឹក ឬអង្គធាតុរ៉ាវបានឡើយ ព្រោះបណ្ដាលឱ្យឆ្លង និងឆេះកុំព្យូទ័របាន។ ដូច្នេះគួរប្រើប្រាស់ ឬញុំារបស់ទឹកនៅក្បែរកុំព្យូទ័រ។
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ pcgamer, pcrbusiness
