អាមេរិកអាចចាប់ផ្ដើមបង្កើតក្រុមហ៊ុននៅឋានព្រះចន្ទបានហើយ
យោងតាមឯកសារដែលសារព័ត៌មាន Reuters ទទួលបាន និងចុះផ្សាយបន្តដោយ Business Insider បានឱ្យដឹងថា ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកអាចកាន់កាប់ដែនដី (stake claims) នៅឋានព្រះចន្ទតាមរយៈដំណើរការនៃការសុំអាជ្ញាប័ណ្ណមានស្រាប់(existing licensing process) សម្រាប់ ដំណើរការបង្កើតក្រុមហ៊ុននៅស្ថានអវកាស។
ខ្លឹមសារក្នុងអត្ថបទដែលចេញផ្សាយដោយប្រភពដដែល បង្ហាញថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (The US Federal Aviation Administration-FAA) ទំនងជាចង់បញ្ជាក់ថា ខ្លួនជាមជ្ឈន្តិក (arbiter) ឬអាជ្ញាកណ្ដាលកំណត់ថា អ្នកណាអាចធ្វើជាធ្វើជាម្ចាស់កម្មសិទ្ធិអ្វីខ្លះនៅស្ថានព្រះចន្ទបាន។
ឯកសារនោះកំពុងដាក់ចម្ងល់ និងអាចពាក់ព័ន្ធទៅនឹងចំណុចមួយគឺការដាក់ពាក្យស្នើសុំរបស់ក្រុមហ៊ុនថ្មីមួយឈ្មោះ Bigelow Aerospace ដែលបានអះអាងកន្លងមកថា ខ្លួនជាក្រុមហ៊ុនបង្កើតស្ថានីយអវកាសលក្ខណៈឯកជនដំបូងបំផុតក្នុងលោកដែលនឹងដឹកអតិថិជនទៅកាន់ឋានអវកាសនៅថ្ងៃណាមួយ។
តាមរយៈខ្លឹមសារនៃអត្ថបទដដែល គេអាចទាញការសន្និដ្ឋានបានថា គម្រោងខាងលើទំនងមានគោលដៅស្ថាបនាកន្លែងស្នាក់នៅដែលអាចអណ្ដែត (inflatable habitats) នៅឋានព្រះចន្ទ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធទំនងចង់និយាយទៀតថា គម្រោងនេះគឺមិនត្រឹមតែទទួលបានសិទ្ធិស្របច្បាប់នោះទេ ប៉ុន្តែក្រុមហ៊ុនថែមទាំងមានសិទ្ធិផ្ដាច់មុខកាន់កាប់ដែនដីនោះ ដែលអាចនិយាយបានថា នឹមអនានិគមន៍ (colony) គឺចាប់ផ្ដើមដាក់ហើយ។

តើគម្រោងនេះពិតជាស្របច្បាប់មែនទេ? សហរដ្ឋអាមេរិកអាចធ្វើបានតាមអំពើចិត្តឬយ៉ាងណា?សូមរង់ចាំតាមដានអត្ថបទភាគ II ដែលនឹងចុះផ្សាយនៅពេលខាងមុខនេះ៕
ដោយ៖ ឬទ្ធិ