យន្តហោះ​ដឹក​អ្នក​ដំណើរ​ឥណ្ឌូណេស៊ី​មួយ​គ្រឿង​ទៀតរត់​ខុស​ផ្លូវ

2/05/2015 0 Comments A+ a-


យន្តហោះ ATR-72-600 ដែល​រត់​ខុស​ផ្លូវ​នៅ​ឥណ្ឌូណេស៊ីប្រភព៖​ AFP
យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ឥណ្ឌូណេស៊ី​បាន​រត់​ខុស​ផ្លូវ នៅ​លើ​កោះ​សម្រាប់​កំសាន្ត​ចុង​សប្ដាហ៍​មួយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ យន្តហោះ​នោះ​ផ្ទុក​មនុស្ស​សរុប ៣៣ នាក់​ក្នុង​នោះ​មាន​អ្នក​ដំណើរ ២៩ នាក់ (កូន​ង៉ែត​ម្នាក់) និង​បុគ្គលិក​ក្រុមហ៊ុន ៤ នាក់។ យន្តហោះ​នោះ​ម៉ាក ATR 72-600 ​បាន​ចាក​ចេញ​ពី​កោះ​បាលី (Bali) មក​កាន់​កោះ​នោះ ក៏​ស្រាប់​តែ​រត់​ខុស​ផ្លូវ។

​​អ្នក​ជិះ​ក្នុង​យន្តហោះ​ទាំង ៣៣ នាក់​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ។ យន្តហោះ​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​គ្រឌ (Garuda) ដែល​ដាក់​ទង់​ជាតិ​ឥណ្ឌូណេស៊ី បាន​រត់​ខុស​ផ្លូវ​ប្រហែល ១០ ម៉ែត្រ​ហើយ​ជ្រុល​ចង្កូត​ទៅ​ប៉ះ​វាល​ស្មៅ​ដែល​នៅ​ក្បែរ​នោះ​ដែល​ស្ថិត​នៅ​លើ​កោះ​លំពុក (Lombok)។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន៕


ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ AFP និង Channel News Asia