ចង់ឈប់អោយ friend នៅលើ Facebook ហៅឱ្យលេងហ្គេមមែនទេ? អីចឹងអនុវត្តតាមគន្លឹះនេះដើម្បីបញ្ចប់បញ្ហា
ដោយសារ app នៃហ្គេមមួយចំនួនត្រូវបានកំណត់ឱ្យអ្នកលេងអាចចែករំលែកដោយធ្វើការអញ្ជើញ invite ឬ send request ទៅកាន់ friend ដើម្បីទទួលបានប្រយោជន៍ផ្សេងៗនោះ ប៉ុន្តែសកម្មភាពទាំងនេះបានរំខានដល់អ្នកប្រើ Facebook យ៉ាងច្រើនទៅវិញ។ មិនមានអ្វីត្រូវឆ្ងល់នោះទេ ព្រោះទន្ទឹមមនុស្សជាច្រើនចូលចិត្តលេងហ្គេម ក៏មានអ្នកខ្លះមិនមានចំណូលចិត្តចំពោះហ្គេមដែរ។
ដូច្នេះការ invite ឬ send request គឺបានត្រឹមតែរំខានដល់គេប៉ុណ្ណោះ ដោយសារបើក Facebook ភ្លាមឃើញ notification យ៉ាងច្រើនសន្ធឹកសន្ធាប់ភ្លែត ហើយមិនតិចទេក្នុងមួួយថ្ងៃៗ។ យ៉ាងណាលោកអ្នកអាចបិទ (block) ការ invite ឬ send request ទាំងនោះបានដោយអនុវត្តតាមជំហានខាងក្រោម៖
១) ចុចលើ icon រូបផែនដី (ដូចរូប) ដើម្បីមើល notification ដែល friend របស់អ្នក invite ឬ send request ទៅកាន់អ្នក។
២) ដាក់ mouse នៅលើ notification ហ្គេម នោះអ្នកនឹងឃើញសញ្ញាខ្វែង (X) ស្ថិតនៅផ្នែកខាងស្ដាំ។ ត្រង់នេះ សូមចុចលើសញ្ញាខ្វែង(X) នោះ Facebook នឹងសួរអ្នកថា តើចង់បិទ (block) ហ្គេមនោះ។
៣) ប្រសិនអ្នកមិនចង់ឃើញ notification អំពីហ្គេមនោះទេ សូមចុចលើ Turn Off
៤) អ្នកក៏អាចរាយការណ៍ (report) ទៅកាន់ក្រុមហ៊ុន Facebook ឱ្យឃ្លាំមើលនូវ app នោះផងដែរ ប្រសិនអ្នកសង្ស័យថា ជាមេរោគ។
ដោយ៖ លើ ឈៀន
ប្រភព៖ wikihow
