កំហុស ៥ យ៉ាងដែលសហគ្រិនភាគច្រើនជួបប្រទះ
វិថីនៃការធ្វើអាជីវកម្ម ក៏ជាវិថីមួយដែរពោរពេញដោយហានិភ័យ និង កំហុសនានាយ៉ាងច្រើនផងដែរ។ ការជ្រើសរើសដៃគូខុស គ្មានគោលដៅទីផ្សារ គ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមត្រូវ ទាំងនេះសុទ្ធតែជាបញ្ហារបស់សហគ្រិនគ្រប់រូប។
នៅពេលនេះ លោកអ្នកនឹងបានជ្រាបលម្អិតពីបញ្ហាធំៗចំនួន ៥ ដែលជាឧបសគ្គរបស់សហគ្រិនទូទៅ៖
១) ជ្រើសរើសដៃគូរកស៊ីខុស
ស្តាប់ទៅហាក់បីដូចជារឿងល្អ ដែលអ្នកសម្រេចចិត្តបើកអាជីវកម្មរបស់អ្នកជាមួយមិត្តភក្ដិស្និទ្ធស្នាលរបស់អ្នក។ នៅទីនេះអ្នក ត្រូវគិតឲ្យបានល្អិតល្អន់បន្តិចពីសមត្ថភាពមិត្តភក្ដិរបស់អ្នក។ ទោះបីជាអ្នកទាំងពីរមានមហិច្ឆតាដូចគ្នាក្តី តែបើមិនមានគំនិតក្នុងការដឹកនាំអាជីវកម្ម ឬ ថាតើត្រូវគ្រប់គ្រងនិង ប្រើប្រាស់លុយកាក់របស់ក្រុមហ៊ុនដោយរបៀបណានោះ វាជាគ្រោះថ្នាក់មួយដល់អនាគតអាជីវកម្មរបស់អ្នក។

បន្ថែមលើនេះទៅទៀត បើអ្នកសម្រេចចិត្តរកស៊ីជាមួយអ្នកផ្សេងវិញ ដែលមានសមត្ថភាព និង សក្ដានុពលខ្ពស់ តែអ្នកទាំងពីរមិនសូវចុះសម្រុងគ្នានោះ គ្មានភាពស្មោះត្រង់ បុគ្គលប្រភេទនេះក៏ជាមនុស្សដែលអ្នកត្រូវជៀសវាងដែរ។ យកល្អ មុននឹងជ្រើសរើសដៃគូរកស៊ី អ្នកគួរតែពិនិត្យមើលទាំងសមត្ថភាព និង ប្រវត្តិបុគ្គលិកលក្ខណៈរបស់បុគ្គលនោះទើបជាការប្រសើរ។
២) គ្មានគោលដៅទីផ្សារដែលត្រូវលក់
វាជាការពិតដែរថា ទីផ្សាររបស់អ្នកកាន់តែធំ និងមានកំណើនជាប្រចាំ នៅពេលដែលចំណែកនៃការលក់របស់អ្នកកាន់តែល្អមានការគាំទ្រច្រើនពីអតិថិជន។ ប៉ុន្តែ អ្នកត្រូវចង់ចាំនៅទីនេះគឺថា ផលិតផល ឬ សេវាកម្មរបស់អ្នកមិនអាចផ្គាប់ចិត្តរបស់មនុស្សគ្រប់រូបបាននោះឡើយ បើមិនដូច្នេះទេ អ្នកនឹងបាត់បង់អ្វីៗគ្រប់យ៉ាងដែរ។

ប្រសិនបើផលិតផល ឬ សេវាកម្មមួយត្រូវបានធ្វើឡើងបំពេញតម្រូវការជាលក្ខណៈទូទៅ អ្នកនឹងមិនអាចកំណត់បានថា តើអ្នកត្រូវចែកចាយ និង លក់ផលិតផល ឬ សេវាកម្មរបស់អ្នកទៅឲ្យអ្នកណានោះទេ? អ្នកក៏មិនអាចកំណត់បានដែរថា តើអ្នកណានឹងទិញផលិតផល ឬ សេវាកម្មរបស់អ្នក? រូបមន្តនៅក្នុងទីផ្សារអាជីវកម្ម គឺអ្នកត្រូវដឹងគោលដៅដែលត្រូវលក់នេះឯង ពោលការកំណត់ទីផ្សារតែម្តង។
៣) មិនដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ
ប្រសិនបើអ្នកអស់លុយបន្តអាជីវកម្មនៅក្នុងកំឡុងពេលណាមួយនោះ នេះជាសញ្ញាណដ៏អាក្រក់មួយដែលបញ្ជាក់ថា អនាគតអាជីវកម្មរបស់អ្នកមានផ្លូវតែមួយគត់ គឺការដួលរលំ។ ក្នុងនាមជាសហគ្រិន ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ អ្នកត្រូវតែមានជាដាច់ខាត ដើម្បីដឹងថា តើអ្នកត្រូវការដើមទុនប៉ុន្មាន? ដាក់ទុនបម្រុងទុកចំនួនប៉ុន្មាន? ប្រាក់ចំណូលប៉ុន្មាន? ចំណាយប៉ុន្មាន? លើអ្វីខ្លះ? ផ្ទុយទៅវិញ បើចំណុចនេះនៅមានភាពស្រពិចស្រពិល នោះច្បាស់ណាស់ថា អាជីវកម្មរបស់អ្នកនឹងបិទទ្វារដែរ។

៤) ដាច់ទំនាក់ទំនងជាមួយអតិថិជន
ក្នុងសង្គ្រាមអាជីវកម្ម ការទំនាក់ទំនងរវាងអ្នក និង អតិថិជនប្រៀបបានដូចជាស្ករ និង ស្រមោច។ បើការទំនាក់ទំនងរបស់អ្នកជាមួយអតិថិជនមិនមានភាពញឹកញាប់ បានមួយបាត់មួយ គ្មានមតិរិះគន់វាយតម្លៃ និង ចំណាប់អារម្មណ៍ជាដើម នោះអ្នកក៏មិនដឹងដែរថា តើអាជីវកម្មរបស់អ្នកនឹងទៅជាយ៉ាងណា? ត្រូវធ្វើអ្វីខ្លះមិនធ្វើអ្វីខ្លះ?

ឧទាហរណ៍ថា បើការលក់របស់អ្នកធ្លាក់ចុះ ហើយអ្នកមិនដឹងពីមូលហេតុរបស់វា នោះវាពិតជាគ្រោះថ្នាក់ហើយ។ នៅត្រង់នេះចង់សង្កត់ធ្ងន់ថា ការវាយតម្លៃរបស់អតិថិជនគឺជាជីពចរអាជីវកម្មរបស់អ្នក ដែលកំណត់ពីលទ្ធភាពធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែប្រសើរឡើង។
៥) មានមហិច្ឆតាហួសហេតុលើអាជីវកម្ម
ការសម្រេចចិត្តបើកអាជីវកម្មពិតណាស់ដែរថា អ្នកមានចេតនាមួយក្នុងការស្វែងរកប្រាក់ចំណេញ។ នេះអាចជាមូលហេតុធ្វើឲ្យអ្នកមានមហិច្ឆតាបំផុសគំនិត យុទ្ធសាស្ត្រ និង ដំណោះស្រាយនានាដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកឈានដល់ចំណុចកំពូល។ ប៉ុន្តែសូមចាំថា បើអ្នកងប់ងុលឲ្យតម្លៃតែទៅនឹងអ្វីដែលជាគំនិត ឬ គោលការណ៍តែមួយរបស់អ្នក មិនសម្លឹងមើលស្ថានភាព និង កាលៈទេសៈជុំវិញខ្លួនទេនោះ នេះមានន័យថា អ្នកកំពុងធ្វើឲ្យក្រុមហ៊ុនរបស់អ្នកមោហ៍បាំង ស្វែងរកការផ្លាស់ប្ដូរមិនឃើញ។ ការធ្វើអាជីវកម្មគឺជាគំនិតរួមក្រោមដំបូលតែមួយដែលមនុស្សគ្រប់គ្នា ជាពិសេសដៃគូរកស៊ីត្រូវតែមានរួមចំណែកដូចគ្នាមើលឃើញពីអនាគតក្រុមហ៊ុនរបស់អ្នក៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ inc