មនុស្សជោគជ័យ: ទម្លាប់ ៦ យ៉ាងដែលលោកអ្នកគួរស្វែងយល់ ដើម្បីភាពជោគជ័យក្នុងការងារ
១- កុំខានឲ្យសោះរឿងអាហារពេលព្រឹក (breakfast)
អត់អី មានអី គួរកុំចោលឲ្យសោះ រឿងអាហារពេលព្រឹកនេះ ព្រោះវាសំខាន់ណាស់។ អស់លោកសាកស្រមៃទៅមើល! ចាប់ពីពេលល្ងាចម្សិលមិញទៅទល់នឹងពេលព្រឹកនេះ មានរយៈពេលប្រហែលពី១០ – ១២ ម៉ោង ដែលលោកអ្នកគ្មានអាហារថ្មីចូលពោះ នេះជាចំណុចមួយ។ រីឯចំណុចមួយទៀត លោកអ្នកនឹងទទួលអារម្មណ៍ហេវម្ហេតៗ ទោះប្រឹងធ្វើការក៏មិនសូវរីកចម្រើនដែរ។ កត្តាសំខាន់បំផុតចំពោះសុខភាព គឺប្រសិនបើអស់លោកមិនបរិភោគអាហារព្រឹកទេ ហើយចាំសរុបពេលថ្ងៃ លោកអ្នកនឹងបរិភោគអាហារថ្ងៃត្រង់ក្នុងបរិមាណច្រើន ហើយយូរៗទៅ អាចប្រឈមនឹងការធាត់។

២- ជៀសវាងឲ្យបានការបរិភោគស្ករច្រើនពេក ឬជាតិផ្អែមច្រើនពេក
តាមពិត សារធាតុស្ករមានច្រើនសម្បូរបែបនៅក្នុងបន្លែផ្លែឈើ និងចំណីអាហារដទៃទៀត ដែលលោកអ្នកបរិភោគចូលទៅក្នុងខ្លួនរួចជាស្រេច ហើយគ្មានការចាំបាច់ដែលលោកអ្នកត្រូវបន្ថែមស្ករចូលក្នុងម្ហូប ឬភេសជ្ជៈផ្សេងៗដើម្បីបន្ថែមរសជាតិនោះទេ។ ដូចនេះ ការបរិភោគភេសជ្ជៈបែបសិប្បនិម្មិតដាក់កំប៉ុង ហាក់មិនចាំបាច់ពេកទេក្នុងការផ្ដល់ជាតិស្ករ ហើយរឹតតែគ្រោះថ្នាក់ប្រសិនបើទទួលទានប៉ះចំទឹកក្រូចដាក់មេស្ករ។ ក្នុងខ្លួនមនុស្ស កាលណាមានសារធាតុស្ករច្រើនពេក គ្មាននាំមកនូវផលល្អចំពោះសុខភាពនោះទេ បានត្រឹមធ្វើឲ្យរាងកាយឡើងទម្ងន់ និងធ្វើឲ្យមនុស្សស្ទក់ និងទម្រន់មិនសូវរហ័សរហួន។

៣- គួរព្យាយាមកាត់បន្ថយអាហារត្រជាក់ ឬចំណីអាហារខ្លះសេ (frozen food)
អាហារដែលផ្ដល់គុណតម្លៃបំផុតចំពោះសុខភាព គឺអាហារដែលទើបតែចម្អិនរួចរាល់ ហើយនៅក្ដៅៗ ហុយៗ ដែលគេលើកចេញពីខ្ទះ ឬពីឆ្នាំង។ អាហារប្រភេទនេះ បរិភោគទៅមានរសជាតិឈ្ងុយឆ្ងាញ់ ចំណែកជាតិវីតាមីនក៏មិនបាត់បង់ទៅណា។ ពេលខ្លះ លោកអ្នកទទួលអារម្មណ៍ថាអាហារត្រជាក់ស្រួលលេប និងមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែកុំភ្លេចថាវាក៏បង្កើនសារធាតុខ្លាញ់ ឬកំណកនៅក្នុងក្រពះពោះវៀន ព្រោះអ្នកដែលរំលាយខ្លាញ់គឺកំដៅ។ ដូចនេះ គួរព្យាយាមបរិភោគអាហារក្ដៅៗ ជាជាងអាហារត្រជាក់។

៤- គួរព្យាយាមកាត់បន្ថយការបរិភោគអាហារសម្រន់ច្រើនពេក (junk food)
ពេលខ្លះ អស់លោកអ្នករវល់ខ្លាំងពេកជាមួយការងារ ភ្លេចគិតរឿងអាហារពេល ឬមិនចង់ដើរចេញទៅក្រៅខ្លាចក្ដៅ ក៏បរិភោគអាហារសម្រន់ត្រជាក់ៗ។ បើម្ដងម្កាលមិនអីទេ ប៉ុន្តែប្រសិនបើអនុវត្តបែបនេះ ស្ទើររាល់ថ្ងៃ គួរលោកអ្នកព្យាយាមដូរទម្លាប់នេះចេញ ព្រោះអាហារសម្រន់ក៏មិនជាល្អណាស់ណាប៉ុន្មានទេ។ អាហារសម្រន់ភាគច្រើនផ្សំអំពីម្សៅដែលសម្បូរជាតស្ករ ធ្វើឲ្យធាត់ ឬឡើងទម្ងន់ឆាប់រហ័ស។

៥- ទទួលទានអាហារឲ្យបានទៀងទាត់ពេលវេលា
ទោះបីរវល់យ៉ាងណា គួរកុំខកខានឲ្យសោះរឿងបរិភោគអាហារទៅតាមពេលកំណត់។ ពេលខ្លះ ដល់ម៉ោងត្រូវញ៉ាំបាយហើយ នៅតែអស់លោកខ្លះមិនទាន់ទៅទៀត ដោយនៅរ៉ែរ៉ៗ ថាចាំបង្ហើយកិច្ចការឲ្យហើយសិន។ អស់ពី១០ នាទី ចូល២០ នាទី រហូតទាល់តែដល់ម៉ោងចូលធ្វើការវិញ ក៏ខកខានមិនបានបរិភោគតែម្ដង។ ការធ្វើរបៀបនេះមិនបានចំណេញអ្វីទេ ប៉ុន្តែធ្វើឲ្យសុខភាពចុះទ្រុឌទ្រោម ហើយបំពេញការងារក៏មិនសូវមានប្រសិទ្ធភាព ព្រោះក្រពះរើ និងកូពោះក្រោកក្រាកៗ បន់ឲ្យតែដល់ម៉ោងចេញ នឹងអាលទៅរកអ្វីមកទ្រាប់ពោះ ដើម្បីបំបាត់សេចក្ដីស្រេកឃ្លាន។

៦- កំណត់របបអាហារឲ្យបានសមស្រប និងធ្វើលំហាត់ប្រាណ
ការបរិភោគអាហារច្រើនពេក ក៏មិនបានផ្ដល់ផលចំណេញអ្វីទាំងអស់ចំពោះសុខភាព ប៉ុន្តែមានតែធ្វើឲ្យរាងកាយលើសទម្ងន់ ជាតិស្ករលើស ជាតិខ្លាញ់លើសតែប៉ុណ្ណោះ។ គួរលៃបរិមាណអាហារសម្រាប់បរិភោគមួយពេលៗ ឲ្យល្មមបានហើយ ហើយកុំស្ដាយ អាហារណាដែលនៅសល់ គួរបោះចោល បោះទៅ តែកាលណាស្ដាយ ប្រឹងបរិភោគឲ្យអស់ពីចាន នឹងធ្វើឲ្យលោកអ្នកលើសទម្ងន់មិនខាន។ ចំណុចមួយទៀត ត្រូវលោកអ្នកធ្វើលំហាត់ប្រាណជាប្រចាំ ហោចណាស់ឲ្យបានមួយអាទិត្យ ៤ – ៥ ដង ក្នុងម្ដងឲ្យបាន ៦០ – ៩០ នាទីដើម្បីរក្សារាងកុំឲ្យធាត់ជ្រុល។ ការហាត់ប្រាណនេះ ធ្វើឲ្យមនុស្សរឹងមាំទាំងរាងកាយ និងសតិបញ្ញាស្មារតី៕

ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ entrepreneurs-journey.com