កូរ៉េខាងជើងរងចោទប្រកាន់ថា បញ្ជូនទាសកររាប់ពាន់នាក់ទៅក្រៅប្រទេសរកលុយមកឱ្យលោកគីមជុងអ៊ុន
យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមអ្នកសិទ្ធិមនុស្សរបស់កូរ៉េខាងជើង បានឱ្យដឹងថា ជនជាតិកូរ៉េខាងជើងរាប់ពាន់នាក់ត្រូវបានបង្ខំ និងបញ្ជូនឱ្យទៅធ្វើការនៅក្រៅប្រទេសក្នុងលក្ខខណ្ឌដូចទាសករ (slave conditions) ដើម្បីរកលុយមកផ្គត់ផ្គង់ឱ្យក្រុងព្យុងយ៉ាងគឺសម្រាប់ទិញទំនិញប្រណីតៗឱ្យលោកគីមជុងអ៊ុន។
ពលករក្រីក្រទាំងនោះត្រូវបានរកឃើញកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់ដែលមិនសូវមានខ្យល់គ្រប់គ្រាន់នៅតំបន់មជ្ឈិមបូព៌ា នៅក្នុងអណ្ដូងរ៉ែប្រកបដោយគ្រោះថ្នាក់ ខណៈប្រជាជននៅបណ្ដាប្រទេសទាំងនោះបដិសេធមិនធ្វើការងារទាំងនេះទេ និងធ្វើការនៅតាមភោជនីយដ្ឋានជាកម្មសិទ្ធិរបស់ក្រុងព្យុងយ៉ាងនៅបណ្ដាប្រទេសមួយចំនួនទៀត។
ពលករទាំងអស់នោះ ទទួលបានប្រាក់ថ្លៃកម្លាំងពលកម្មប្រមាណ ៣,១៨ផោនក្នុងមួយថ្ងៃ ហើយមួយភាគធំនៃប្រាក់ថ្លៃពលកម្មទាំងអស់នេះត្រូវធ្លាក់ក្នុងកណ្ដាប់ដៃក្រុងព្យុងយ៉ាង។ នេះបើយោងតាមរបាយការណ៍មជ្ឈមណ្ឌលយុទ្ធសាស្ត្រកូរ៉េខាងជើង (North Korean Strategy Centre) ដកស្រង់ដោយ Dailymail។

ពលករទាំងនេះទៅធ្វើការដោយជិះរថយន្ត ហើយត្រូវបានក្រុមកម្លាំងប្រដាប់អាវុធ (armed guard) យាមកាមយ៉ាងដិតដល់ ហើយនៅពេលយប់ត្រូវបានគេចាក់សោទុកនៅក្នុងផ្ទះដែលមិនអាចរត់គេចខ្លួនបាន។ នេះបើតាមបញ្ជាក់ពីរបាយការណ៍ដដែល។
លោក Ahn Myeong-chul ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្ស NK Watch បានថ្លែងប្រាប់ New York Times កាលពីពេលកន្លងមកដូច្នេះថា ៖«ក្រុងព្យុងយ៉ាងកំពុងធ្វើអាជីវកម្មពលករ និងបានយកប្រាក់ខែរបស់ពួកគេទៅបំប៉ោងហោប៉ៅលក្ខណៈឯកជនរបស់លោក Kim Jong-un»។ លោកបានថ្លែងបន្តថា ៖«យើងសង្ស័យថា លោកគីមកំពុងប្រើប្រាស់លុយមួយចំនួនដើម្បីទិញទំនិញប្រណិតៗឱ្យបរិវាររបស់លោក និងយកទៅធ្វើហិរញ្ញប្បទានដល់ការសាងសង់អគារនៅក្រុងព្យុងយ៉ាងជាច្រើនដើម្បីបង្អួតពីសមិទ្ធផលក្នុងស្នាដៃរបស់លោក»។
ប្រទេសរុស្ស៊ីត្រូវបានចាត់ទុកថាជាប្រទេសនាំចូលពលករកូរ៉េខាងជើងច្រើនជាងគេ គឺមានចំនួនពី ២ម៉ឺន ទៅ ២ម៉ឺន៥ពាន់នាក់ ខណៈនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ មានចំនួនប្រហែលគ្នាគឺប្រមាណ ១ម៉ឺន៥ពាន់នាក់។ ដោយឡែក ចិន និងអាហ្វ្រិកមានចំនួនប្រហែលគ្នាដែរ គឺប្រមាណ ៨ពាន់នាក់៕