ក្រុមហ៊ុន​​​​មួយ​នៅ​ប្រទេស​​ស៊ុយអែតបញ្ចូល​បន្ទះ​ឈីប​ក្នុង​ស្បែក​​​​​ដៃ​បុគ្គលិក​​​សម្រាប់​បើក​សោ​

2/12/2015 0 Comments A+ a-

ថ្មីៗ​នេះ​ការិយាល័យ​ការងារ​មួយ​កន្លែង​​នៅ​មណ្ឌល​ Epicenter ក្នុង​ប្រទេស​ស៊ុយអែត​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ជាមួយ​បច្ចេកវិទ្យា​ថ្មី​​ដោយ​តម្រូវ​ឱ្យ​​បុគ្គលិក​​​ចាក់​បញ្ចូល​បន្ទះ​ឈីប​តូច (microchip) នៅ​ក្នុង​ស្បែក​​​ប្រអប់​ដៃ​របស់​បុគ្គលិក។




បន្ទះ​ឈីប​នេះ​គឺ​បំពាក់​ជាមួយ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​រលក​វិទ្យុ​ដែល​ហៅ​កាត់​ថា RFID (radio frequency identification) អាច​ឱ្យ​អ្នក​ប្រើ បើក​សោ​ទ្វា ផ្លាស់ប្ដូរ (swap) នូវ​ព័ត៌មាន​អំពី​ទំនាក់ទំនង (contact details) ឬ​ប្រើ​ម៉ាស៊ីន​ហ្វូតូ (photocopier) ដោយ​គ្រាន់តែ​ដាក់​ដៃ​ស្កេន​ប៉ុណ្ណោះ មិន​ចាំបាច់​ប្រើ​លេខ Passscode ឡើយ។

79516312_swedishcyborg2

ការ​ប្រើ​បន្ទះ​ឈីប​បច្ចេកវិទ្យា RFID នេះ គឺ​ស្មើ​នឹង​លោក​អ្នក​បាន​កំណត់​លេខ​កូដ​អត្តសញ្ញាណ (Identification Card) សម្រាប់​ខ្លួនឯង​មួយ​ជាក់លាក់ ដើម្បី​ភ្ជាប់ (access) លើ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ។ ក្រៅពី​ប្រើ​ជាមួយ​ទ្វា​ការិយាល័យ ជា​មួយ​ម៉ាស៊ីន​ហ្វូតូ បុគ្គលិក​ការិយាល័យ ថែមទាំង​អាច​ប្រើ​សម្រាប់​បើក ឬ​ចាក់​សោ​លើ​ស្មាតហ្វូន និង​កុំព្យូទ័រ​ផង​ដែរ។


ដំណើរការ​ចាក់​បញ្ចូល​បន្ទះ​ឈីប​នេះ​គឺ​រៀបចំ​ឡើង​ដោយ​លោក Hannes Sjoblad ដែល​លោក​បាន​ប្រាប់​សារព័ត៌មាន BBC ​ថា៖ «ឥឡូវ​នេះ​ពួក​យើង​បាន​ធ្វើ​អន្តរកម្ម​ជាមួយ​បច្ចេកវិទ្យា​គ្រប់​ពេលវេលា»។ «ការ​ប្រើប្រាស់ PIN code និង password សព្វ​ថ្ងៃ​អាច​ជា​ការ​ស្មុគស្មាញ​បន្តិច។ តែ​បើ​ប្រើ​តែ​ដៃ​ជំនួស​វិញ តើ​មិន​ងាយ​ទេ​ឬ?»

B8i6vTmCcAIH7Yi.jpg large

បុគ្គលិក​ម្នាក់ Rory Cellan-Jones ស្ម័គ្រចិត្ត​ទទួល​យក​ការ​ចាក់​បញ្ចូល​ឈីប​នៅ​ក្នុង​ដៃ ដែល​អាច​ប្រើប្រាស់​បាន​ច្រើន​មុខ​លើស​ពី​ការ​បើក​សោ​ការិយាល័យ​ទៅ​ទៀត ដូច​ជា​ការ​ប្រើប្រាស់​ជាមួយ​ស្មាតហ្វូន កុំព្យូទ័រ ក៏​ដូច​ជា​ប្រើ​សម្រាប់​ចាក់​សោ​កុង។

នៅ​ពេល​ឆាប់ៗ​ខាង​មុខ មនុស្ស​ប្រមាណ​ ៧០០នាក់​ទៀត​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ឱកាស​អាច​ប្រើ​បច្ចេកវិទ្យា​បន្ទះ​ឈីប​ទំនើប​នេះ។ វា​នឹង​អាច​ដំណើរការ​លើ​មុខងារ ឬ​សេវាកម្ម​ផ្សេងៗ​ក្រៅ​ពី​អាច​បើកទ្វារ​ និង​ប្រើ​ម៉ាស៊ីន​ហ្វូតូ គឺថែមទាំង​អាច​ប្រើ​សម្រាប់​បង់ប្រាក់​ញុំា​កាហ្វេ​ដោយ​ប្រើ​ដៃ​បាន​ទៀត​ផង​៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ bbc, reuters, cnet