​​​​លោក​ពូទីន​មាន​ទ្រព្យ​សម្បត្តិ​​​ច្រើន​ជាង​ Bill Gates ​២,៥​ដង

2/16/2015 0 Comments A+ a-

លោក​ ពូទីន​ប្រភព៖​ thoughtcatalog.com
លោក​ Bill Browder ​​នាយក​គ្រប់​គ្រង​ផ្នែក​វិនិយោគ​ (Hedge Fund) ​​ដែល​ធ្លាប់​ជា​អ្នក​វិនិយោគ​បរទេស​ធំ​បំផុត​នៅ​រុស្ស៊ី​បាន​អះអាង​ថា​ ​​លោក​ពូទីន​ ប្រធានាធិបតី​រុស្ស៊ី​​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ ២០០​ពាន់​លាន​ដុល្លារ​មាន​ជាង​បុរស​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​ជាង​គេ​លើ​លោក​ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ថា​​​លោក​ Bill Gates ​ប្រមាណ​​ជាង​ ២,៥​ដង

​​​លោក​បាន​ថ្លែង​ ប្រាប់​អ្នក​យក​ព័ត៌មាន​ CNN ​ដូច្នេះ​ថា​ ៖«​ខ្ញុំ​ជឿ​ថា​ ​គាត់​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រហែល​ ២០០​​ពាន់​លាន​ដុល្លារ»។ ​​អ្នក​ជំនាញ​វិនិយោគ​រូប​នេះ​ ​បាន​ថ្លែង​បន្ត​ទៀត​ថា​ ៖«​បន្ទាប់​ពី​ឡើង​កាន់​អំណាច​​អស់​រយៈ​ពេល​ ​១៤​ឆ្នាំ​មក​នេះ​ ​​ចំនួន​លុយ​​ដែល​ប្រទេស​ [រុស្ស៊ី]​ ​​​រក​បាន​ និង​ចំនួន​លុយ​ដែល​​​មិន​ត្រូវ​​បាន​ចំណាយ​លើ​​សាលា​រៀន​​ ផ្លូវ​ថ្នល់​ មន្ទីរពេទ្យ​ និង​លុយ​ផ្សេង​ៗ​ទៀត​ ​លុយ​​ទាំង​អស់​នោះ​ ​គឺ​បាន​​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​​​ ​ ​​ដាក់​ក្នុង​គណនី​​ធនាគារ​ស្វីស​ ​​កប់​ក្នុង​ភាគហ៊ុន​ និង​​មូលនិធិ​វិនិយោគ​ (hedge funds) ដែល​ត្រូវ​គេ​គ្រប់​គ្រង​ឱ្យ​លោក​ពូទីន​ និង​​​គូកន​របស់​លោក»។ ​​​

​​​សូម​បញ្ជាក់​ថា​​ មហាសេដ្ឋី​ដែល​គេ​ដឹង​​ទូទាំង​ពិភពលោក​ថា​ ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​គឺ​​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ​​​លោក​ Bill Gates ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​តែ​ ​៧៩​ពាន់​លាន​ដុល្លារ។ ​

​ដោយ​ឡែក​ ​លោក​ ពូទីន​ អតីត​ប្រធាន​ទីភ្នាក់ងារ​​ចារកម្ម​ KGB ​បាន​ក្លាយ​ជា​​នាយករដ្ឋមន្ត្រី​​​រុស្ស៊ី​នៅ​ឆ្នាំ​១៩៩៩​ និង​ក្លាយ​ជា​ប្រធានាធិបតី​នៅ​​ខែ​​ឧសភា​ ឆ្នាំ​២០០០៕​​

ដោយ៖ ឬទ្ធិ​