បុគ្គលិក​សំខាន់​​ៗទាំង​ ១៥​​នាក់​នៅ​ក្រុមហ៊ុន​ Apple

2/22/2015 0 Comments A+ a-

លោក​ Tim Cook នាយក​ប្រតិបត្តិក្រុមហ៊ុន​ Apple
មនុស្ស​ភាគ​ច្រើន​បាន​ដឹង​ និង​ស្គាល់​ថា​ លោក​ Tim Cook ​ ជា​នាយក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Apple ​​ឆ្នើម​មួយ​រូប​បន្ទាប់​ពី​លោក​ Steve Jobs ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១១។ លោក​គឺ​​ជា​មនុស្ស​សំខាន់​បំផុត​នៅ​​ក្នុង​ក្រុមហ៊ុន​ Apple។ ​ប៉ុន្តែ​មែន​ទែន​ទៅ​ ​ក្រៅ​ពី​លោក​ Tim Cook ​នៅ​មាន​​បុគ្គលិក​​ជាន់​ខ្ពស់​​​ឆ្នើម​ប្រមាណ​ ១៥​នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ ​ជា​មនុស្ស​សំខាន់​នៅ​ក្រុមហ៊ុន​ផលិត​ iPhone មួយ​នេះ។ អ្នក​ទាំង​ ១៥​នាក់​នោះ​គឺ៖

warw3e
អ្នក​ស្រី Angela Ahrendts



១) ​Steve Zadesky ​អនុ​ប្រធាន​​ផ្នែក​រចនា​ iPhone និង​ iPod​៖ ​គ្រប់​គ្រង​ការ​រចនា​ផលិតផល​សម្រាប់​ iPhone និង​ iPod ហើយ​​ម្នាក់​នេះ​ប្រហែល​ជា​​កាន់​គម្រោង​សម្ងាត់​ផលិត​រថយន្ត​​​របស់​ក្រុមហ៊ុន​ Apple ​ទៀត​ផង
២) ​Jony Ive ​​អនុ​​ប្រធាន​ជាន់​ខ្ពស់​​ផ្នែក​រចនា​ (vice president of design) ៖ អ្នក​រចនា​ផលិតផល​សំខាន់​​ៗ​រួម​មាន​ទាំង​ iPhone និង​ iMac ជំនាន់​ទី​មួយ​
៣) ​Jeff Williams អនុ​ប្រធាន​​ជាន់​ខ្ពស់​ផ្នែក​ប្រតិបត្តិការ៖ ​គ្រប់​គ្រង​គ្រប់​ប្រតិបត្តិការ​​​ជា​មួយ​​អ្នក​ផ្គត់​ផ្គង់​ និង​សង្វាក់​ផលិតកម្ម​របស់​ Apple ​
​៤) Phil Schiller ​អនុប្រធាន​ជាន់​ខ្ពស់​​ផ្នែក​គ្រប់គ្រង​ទីផ្សារ​នៅ​ទូទាំង​ពិភពលោក​
៥)​ Eddy Cue អនុ​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​​អ៊ីនធឺណិត​ និង​សេវាកម្ម​ Software (iTune)
៦) Angela Ahrendts ​អ្នក​គ្រប់គ្រង​ហាង​លក់​ទំនិញ​ Apple​ (Retail Stores)
៧) ​Jennifer Bailey ​អនុ​ប្រធាន​ Online Stores ទូទាំង​ពិភពលោក​
៨) Craig Federighi ទទួល​បន្ទុក​ផ្នែក​ Software ដំណើរ​ការ​លើ​ iPhones, iPads និង​ Macs
៩) ​Dan Riccio អនុ​ប្រធាន​ជាន់​ខ្ពស់​​ផ្នែក​វិស្វកម្ម​​ hardware
១០) ​Isabel Mahe ​អនុ​ប្រធាន​​បច្ចេកវិទ្យា​ឥត​ខ្សែ​​ (wireless technologies) 
១១)​​ Steve Dowling ​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​
១២) Eugene Whang អ្នក​រចនា​ឆ្នើម​​
១៣) Julian Honig ​​អ្នក​រចនា​ជាន់​ខ្ពស់​
១៤) Barte Adré ​​មាន​ឈ្មោះ​នៅ​ក្នុង​ប៉ាតង់​របស់​ក្រុមហ៊ុន​ Apple ច្រើន​ជាង​បុគ្គលិក​ណា​ទាំង​​អស់​
១៥)​ Richard Howarth អ្នក​រចនា​ iPhone ជំនាន់​ទី​មួយដែល​ត្រូវ​បាន​ចាត់​ទុ​កថា​ជា​បុគ្គលិ​ក​ជាន់​ខ្ពស់​ផ្នែក​រចនា​ដ៏​​ឆ្នើម​មួួ​យ​រូប​​​​​​​​​​​៕​​