Apple ក្លាយជាក្រុមហ៊ុនអាមេរិកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រមានតម្លៃទីផ្សារកើនដល់ជាង ៧០០ពាន់លានដុល្លារ
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារ គិតតាមតម្លៃបិទទីផ្សារម្សិលមិញគឺមានតម្លៃ ១២២,០២ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឱ្យក្រុមហ៊ុន Apple មានតម្លៃភាគហ៊ុនសរុប ឬតម្លៃទីផ្សារ (Market Value) កើនឡើងដល់ជាង ៧០០ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលជាទំហំធំបំផុតក្នុងប្រវត្តិសាស្ត្រ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ១,៩% នៅថ្ងៃម្សិលមិញដែលធ្វើឱ្យក្រុមហ៊ុនមានតម្លៃទីផ្សារកើនឡើងដល់ ៧១០,៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
តម្លៃទីផ្សារ (Market Value) គឺជាពាក្យអ្នកវិនិយោគច្រើនប្រើប្រាស់ដើម្បីកំណត់ថាតើក្រុមហ៊ុនមួយមានតម្លៃ (worth) ប៉ុន្មាន។ តម្លៃទីផ្សារនេះ គឺគេយក ភាគហ៊ុនកំពុងចរាចរណ៍ (Outstanding shares) គុណនឹង តម្លៃភាគហ៊ុនក្នុងមួយហ៊ុន។

សូមបញ្ជាក់ថា តម្លៃទីផ្សាររបស់ក្រុមហ៊ុន Cupertino ធ្លាប់កើនឡើងដល់ ៧០០ពាន់លានដុល្លារកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ និងកាលពីសប្ដាហ៍មុន ប៉ុន្តែមិនទាន់បានដល់កម្រិតដែលតម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple សម្រេចនោះទេ៕
ដោយ៖ ឬទ្ធិ