សាកសព​អ្នកដំណើរ QZ8501 ទើប​ស្រង់​ឡើងគោក​ទៀតហើយ តែ​មើល​លែង​ស្គាល់​​មុខមាត់ ព្រោះ​រលេះរលួយ​សល់​តែ​លលាដ៍​

1/23/2015 0 Comments A+ a-

ខាងក្រោម​នេះ គឺជា​ទិដ្ឋភាព​រូបភាព​សាកសព​គួរ​ឲ្យ​អាណិត​ខ្លោចចិត្ត​បំផុត ដែល​ក្រុម​ស្វែងរក និង​ជួយសង្គ្រោះ ទើបបាន​ស្រង់​ចេញពី​ក្នុង​សមុទ្រ Java នាពេល​ថ្មីៗ​នេះ បន្ទាប់​យន្តហោះ QZ5801 បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​បណ្តាល​ឲ្យ​អ្នកដំណើរ​លើ​យន្តហោះ​នោះ​ទាំងអស់ ស្លាប់​គ្មាន​សល់ ដែល​គិត​មកទល់ពេលនេះ​គឺ​ជិត​១​ខែ​ហើយ ។​
​តាមរយៈ​រូបភាព​ខាងក្រោម​នេះ យើង​ពិតជា​គួរ​ឲ្យ​សោកសង្រេង​ខ្លាំង ព្រោះថា​សាកសព​អ្នកដំណើរ​ដែល​ត្រូវបាន​ស្រង់​ឡើងគោក​ទាំងនេះ គឺមាន​សភាព​ហើម​រលួយ​មើល​លែង​​ស្គាល់មុខមាត់​ថា​ជា​អ្នកណា​ឡើយ ព្រោះ​សាច់​ក្បាល​រលេះរលួយ​សល់​តែ​លលា​ដ៏​ទៅហើយ ។​
​គួរ​រម្លឹក​ផងដែរ​ថា យន្តហោះ QZ501 ផ្ទុក​អ្នកដំណើរ​ចំនួន ១៦២ នាក់ ដែល​ធ្វើដំណើរ​ពី​ទីក្រុង Surabaya ប្រទេស​ឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់​ប្រទេស​សិង្ហ​បុរី នេះ បាន​ជួប​គ្រោះថ្នាក់​ធ្លាក់ចូល​សមុទ្រ Java កាលពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ ។ រីឯ​ចំណែក​ប្រអប់​ខ្មៅ ក៏ត្រូវ​បាន​រកឃើញ​ផងដែរ ហើយ​អ្នកជំនាញ​ក៏​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការធ្លាក់​យន្តហោះ​នេះ ៕​
1486561_818578584865444_1120841912955018211_n1920123_818578564865446_6346725308969485340_n10676275_818578578198778_9188077682054123426_n10933977_818578568198779_7380462746301077679_nair7airasia-belongings249E9C3100000578-2918207-image-a-8_1421766944242