សភាប្រទេសថៃនៅថ្ងៃនេះត្រៀមប្រកាសអំពីករណីរបស់លោកស្រីយីងឡាក់ ដែលទាក់ទិនអំពើពុករលួយ
សភានីតិកម្មប្រទេសថៃនឹងប្រកាស ថាតើលោកស្រីអតីតនាយរដ្ឋមន្ត្រីយីងឡាក់មានកំហុសដូចការចោទប្រកាន់ របស់គណៈកម្មាការប្រឆាំងអំពើពុករលួយដែលចោទលោកស្រីបណ្ដោយឲ្យមាន រឿងអាស្រូវពុករលួយក្នុងគំរោងទិញស្រូវនូវទឹកប្រាក់រាប់ពាន់លានបាតនៅថ្ងៃសុក្រនេះ។
សភានីតិកម្មប្រទេសថៃប្រកាសថា នៅថ្ងៃសុក្រ ទី២៣ ខែមករានេះ គឺជាការប្រកាសអំពីករណីរបស់លោកស្រីយិនឡាក់ដែលអាចជាប់ចោទដូចនេះ ឬទេហើយការចោទប្រកាន់នេះនឹងធ្វើឡើងតាមរយៈការបោះឆ្នោតពីសំណាក់ សមាជិកសភា២២០រូប។
គេរំពឹងថាសភាជិកសភាទាំងនេះដែលកើតចេញពីក្រុមប្រឹក្សាយោធា នឹងបោះឆ្នោតចោទប្រកាន់លោកស្រីទៅតាមការចោទប្រកាន់របស់គណៈកម្មាការ ប្រឆាំងអំពើពុករលួយហើយនាំឲ្យលោកស្រីត្រូវកោះហៅឡើងតុលាការហើយ ប្រសិនបើរកកំហុសឃើញលោកស្រីត្រូវហាមឃាត់ការធ្វើនយោបាយរយៈពេល៥ ឆ្នាំ។
ប៉ុន្ដែនៅចំពោះមុខសភានីតិកម្មកាលពីថ្ងៃម្សិលមិញលោកស្រីបាន បដិសេធថាមិនមានរឿងពុករលួយកើតឡើងទេ។លោកស្រីបានទាមទារឲ្យសមាជិក សភាពិចារណារឿងនេះឡើងវិញហើយសង្ឃឹមថាសមាជិសភានឹងធ្វើការវិនិច្ឆ័យដោ យភាពយុត្តិធម៌។
គណៈកម្មាការប្រឆាំងអំពើពុករលួយថៃបានចោទថាលោកស្រីយីង ឡាក់ ធ្វើឲ្យខាតបង់ប្រាក់៤ពាន់លានដុល្លារក្នុង
គំរោងទិញស្រូវកាលដែលលោកស្រី ជានាយករដ្ឋមន្ត្រី៕ ប្រភពៈ VOD
គំរោងទិញស្រូវកាលដែលលោកស្រី ជានាយករដ្ឋមន្ត្រី៕ ប្រភពៈ VOD