ឥឡូវ​នេះ Gmail អាច​​ផ្ទេរ​​លុយ​ឱ្យ​គ្នា​បាន​ទៀត!

1/31/2015 0 Comments A+ a-


មុខងារ​ផ្ញើរ​ប្រាក់ និង​ទទួល​ប្រាក់​តាម Gmailប្រភព៖​ gsmarena
ការ​ផ្ទេរ​ប្រាក់ និង​ទទួល​ប្រាក់​ពេល​នេះ​ពិតជា​ទំនើប និង​ផ្ដល់​លក្ខណៈ​ងាយស្រួល​បំផុត​សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់​សេវាកម្ម Gmail របស់ Google។ ក្រុមហ៊ុន​ស្វែងរក​ដ៏​ធំ​កាលពី​ពេល​ថ្មីៗ​នេះ  ទើប​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​មុខងារ​ពិសេស​ផ្ទេរ​ប្រាក់​តាម Gmail សម្រាប់​អ្នក​ប្រើប្រាស់​សេវាកម្ម​អ៊ីមែល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ដូច្នេះ​អ្នក​ប្រើ​នឹង​អាច​ផ្ញើ​ប្រាក់​ពី​គណនី Google Wallet ចូល​ទៅ​គណនី​ធនាគារ​របស់​ភាគី​ម្ខាង​ទៀត​បាន​យ៉ាង​ងាយ។

3

សេវាកម្ម​ពិសេស​នេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​លោក​អ្នក​ដែល​កំពុង​ប្រើ​ស្មាតហ្វូន/ថេប្លេត Android អាច​ផ្ទេរ និង​ទទួល​ប្រាក់​ឱ្យ​គ្នា​បាន​ដើម្បី​ទិញ​កម្មវិធី (app) ពី Play Store។ ចាប់តាំង​ពី Google បាន​ប្រកាស​មុខងារ Send Money in Gmail នេះ អាច​ឱ្យ​អ្នក​ប្រើ​ធ្វើការ​ផ្ទេរ និង​ទទួល​ប្រាក់​តាម Gmail បាន​កាលពី​ឆ្នាំ​២០១៤ មក ឥឡូវ​នេះ ក្រុមហ៊ុន​បង្ហាញ​បច្ចុប្បន្នភាព​ថ្មី​នេះ ដើម្បី​ដំណើរការ​បាន​សម្រាប់​អ្នក​ប្រើ Gmail នៅ​អង់គ្លេស។


មុខងារ​ទំនើប Send Money ពេល​នេះ អាច​ដំណើរការ​បាន​សម្រាប់​តែ​ប្រជាជន​អង់គ្លេស អាយុ​ចាប់ពី ១៨ឆ្នាំ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រជាជន​អង់គ្លេស​នឹង​ឃើញ​ប៊ូតុង Attach Money នៅ​លើ​គណនី Gmail របស់​ខ្លួន។ ក្រោយពី​ចុច​លើ​ប៊ូតុង Attach Money អ្នក​នឹង​ឃើញ​ប្រអប់​ដើម្បី​កំណត់​ចំនួន​ទឹកប្រាក់​ដែល​ចង់​ផ្ទេរ​ពី​គណនី Google Wallet រួច​ហើយ​ចុច​លើ​ប៊ូតុង Attach ជា​ការ​ស្រេច។ ចំណែក​ភាគី​ទទួល​ប្រាក់ ត្រូវ​ចុច​លើ​ប៊ូតុង Claim money ដើម្បី​យល់​ព្រម។

2

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៤ កន្លង​ទៅ ក្រុមហ៊ុន Google បាន​ច្របាច់​បញ្ចូល​ប្រព័ន្ធ​ចាយ​ប្រាក់​តាម​ទូរស័ព្ទ​ដៃ Google Wallet ជាមួយ​សេវាកម្ម Gmail ដើម្បី​ផ្ដល់​សុវត្ថិភាព​ខ្ពស់ ក្នុង​ការ​ផ្ទេរ​ប្រាក់​ឱ្យ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ដោយ​ផ្ទាល់​តាម Gmail៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ http://googlecommerce.blogspot.co.uk